Insurance

728x90

ខេត្តមណ្ឌលគិរី​បង្ក្រាប​ទីតាំង​លាក់​ឈើ​ចំនួន​៤​កន្លែង​រឹបអូស​បាន​ឈើ​ចំនួន​១០៦៤​កំណាត់​

​ខេត្តមណ្ឌលគិរី​៖ ក្រោយពី​មាន​ចំណាត់ការ​យ៉ាង​ក្តៅគគុក​របស់​គណៈកម្មកា​រ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ដែល​ដឹកនាំ​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា និង​ក្រោម​បទបញ្ជា​របស់​សម្តេច​តេ​ជោ​ឲ្យ​បិទ​គ្រប់​ច្រក​រត់ពន្ធ​ឈើ​ទៅ​ប្រទេស​វៀតណាម​នោះ គេ​សង្កេតឃើញថា សកម្មភាព​នៃ​ការរត់ពន្ធ ឈើ​ទៅ​លក់​នៅក្រៅ​ប្រទេស​តាម​បន្ទាត់​ព្រំដែន ក៏ដូចជា​ការកាប់បំផ្លាញ​ព្រៃឈើ ក្នុង​តំបន់​អភិរក្ស​នានា ដែល​ធ្លាប់តែ​កើតមាន​យ៉ាង​ពេញបន្ទុក​នោះ នៅក្នុង​ខេត្តមណ្ឌលគិរី​នោះបាន​ប្រែ​មក​សភាព​ស្ងប់ស្ងាត់​វិញ​បន្តិច​ហើយ ។ នៅ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ មន្ត្រី​ជំនាញ​ព្រៃឈើ នៃ​ខេត្តមណ្ឌលគិរី ក៏បាន​បើក​ការបង្ក្រាប ទីតាំង​លាក់​ឈើ​ខុស​ច្រើន​កន្លែង​ផ្សេងៗ​គ្នា​ដោយ បង្ក្រាបបាន​ឈើ​ប្រមាណ​ជាង​មួយ​ពាន់​កំណាត់ ។​

លោក វង់ សុខ​សេរី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី​បាន​ឲ្យ​ដឹងថា ក្នុង​រយៈពេល​២​ថ្ងៃ​កម្លាំង របស់លោក បាន​ស្រាវជ្រាវ​រកឃើញ​ទីតាំង​លាក់ទុក​ឈើ​របស់​ឈ្មួញ​៣​ទីតាំង​ផ្សេងគ្នា ដោយ​កាលពី​ថ្ងៃទី​១៧​កន្លងទៅ មន្ត្រី របស់ លោក​បាន​ចុះទៅ​បង្ក្រាប​ទីតាំង​លាក់​ឈើ​២​កន្លែង នៅ​ឃុំ​ពូ​ជ្រៃ និង​ឃុំក្រង​តេះ ក្នុងស្រុក​ពេជ្រ​ដា រឹបអូស​បាន​ឈើ ប្រណីត និង​ឈើ​លេខ​១ ចំនួន​៣០៥​កំណាត់ ហើយ​កាលពី​ថ្ងៃទី​១៨​កន្លងទៅនេះ មន្ត្រីរដ្ឋបាល​ព្រៃឈើ​បាន​ចុះទៅ​បង្ក្រាប​ទីតាំង​លាក់​ឈើ​ខុសច្បាប់​នៅ​ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា រឹបអូស​បាន​ឈើ​៤០៦​កំណាត់ (​សរុប​៧១១ កំណាត់​) ។​

​លោកនាយ​ខណ្ឌ​បន្តថា ទោះជា​យ៉ាងណា​លោក និង​មន្ត្រី​របស់លោក នឹង​ចុះ​ត្រួតពិនិត្យ​តាម​ក្រុមហ៊ុន សម្បទាន​សេដ្ឋកិច្ច​នានា​ក្នុង​ខេត្តមណ្ឌលគិរី ព្រោះ​ខ្លាចក្រែង​ក្រុមហ៊ុន​ទាំងនោះ​មាន​លាកទុក​ឈើ​ខុសច្បាប់ ។ ដោយឡែក​លោក ឌិន ប៊ុនធឿន នាយរង​ដែនជម្រកសត្វព្រៃ​ភ្នំ​ណា​ម​លៀ នៃ​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹង​ដែរ​ថា កាលពី​ថ្ងៃទី​១៧ កន្លងទៅ​នេះដែរ មន្ត្រី​បរិស្ថាន នៃ​ដែនជម្រកសត្វព្រៃ​ភ្នំ​ណា​ម​លៀ បាន​សហការ​ជាមួយ​កម្លាំងចម្រុះ ចុះបង្ក្រាប​ទីតាំង​លាក់​ឈើ​ក្នុងព្រៃ​មួយកន្លែង ដោយ​ប្រមូលបាន​ឈើ​ប្រភេទ​លេខ​១​មានមុខ​កាត់​ធំៗ​ចំនួន ៣៥៣​កំណាត់ នៅត្រង់ចំណុច​ពាម​អូរ​ពោត និង​អូរ​តាំ ដែល​ស្ថិត​តាម​បណ្ដោយ​បន្ទាត់​ព្រំដែន​កម្ពុជា​-​វៀតណាម ក្បែរ​ច្រករបៀង​ប៉ុស្តិ៍​៦ ក្នុង​ឃុំក្រង​តេះ​ស្រុក​ពេ​ជ្រា​ដា ។​

​ដូច្នេះ​សម្រាប់​ប្រតិបត្តិ​ការបង្ក្រាប​ទីតាំង​ស្ដុ​ប​ឈើ​ខុសច្បាប់ ពី​សំណាក់​មន្ត្រី​ជំនាញ​ព្រៃ​នៅ​ខេត្តមណ្ឌលគិរី គិត ត្រឹម​ពីថ្ងៃ​ទី​១៧ មករា រហូតមកដល់​ពេលនេះ គឺ​បង្ក្រាបបាន​ឈើ​ចំនួន​១០៦៤​កំណាត់​ហើយ ។ សូម​រម្លឹកថា មុនពេល​សម្ដេច​តេ​ជោ ហ៊ុន សែន មិនទាន់​ចាត់វិធានការ​ក្ដៅ​លើ​បញ្ហា​បទល្មើស​ព្រៃឈើ​នោះ បើតាម ប្រភពពី​ពលរដ្ឋ​បាន​ឲ្យ​ដឹងថា សកម្មភាព​បទល្មើស​ព្រៃឈើ​នៅ​ខេត្តមណ្ឌលគិរី​បានកើត​ឡើង​យ៉ាង​ពេញបន្ទុក ដោយ​ក្រុម​ឈ្មួញ​ឈើ​បាន​សម្រុក​នាំគ្នា​ជួញ​ឈើ​គ្រប់​ប្រភេទ​យកទៅលក់​នៅ​វៀត​ណាត​តាម​ច្រករបៀង ជាច្រើន នៅក្នុង​ខេត្តមណ្ឌលគិរី ហើយ​នៅក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ដែល​គ្រប់គ្រង​ដោយ​មន្ត្រី​បរិស្ថាន​នោះ ក្រុម​ឈ្មួញ​បាន​ប្រើប្រាស់ រណា​យន្ត​រាប់រយ​គ្រឿង និង​រថយន្ត​ធន់​ធំ​រាប់ សិប​គ្រឿង ចូលទៅ​អារ​រំលំ​ឈើ​ប្រភេទ​លេខ​១ ដឹក​តាម​រថយន្ត​រៀងរាល់ថ្ងៃ​ទៅ​លក់​ឲ្យ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​យ៉ាង​គគ្រឹកគគ្រេង​៕ ​

KA-20-01-2016-35 KA-20-01-2016-36


http://ift.tt/1lvEz8r
ខេត្តមណ្ឌលគិរី​បង្ក្រាប​ទីតាំង​លាក់​ឈើ​ចំនួន​៤​កន្លែង​រឹបអូស​បាន​ឈើ​ចំនួន​១០៦៤​កំណាត់​ ខេត្តមណ្ឌលគិរី​បង្ក្រាប​ទីតាំង​លាក់​ឈើ​ចំនួន​៤​កន្លែង​រឹបអូស​បាន​ឈើ​ចំនួន​១០៦៤​កំណាត់​ Reviewed by yim PH on 11:16 PM Rating: 5

Entertainment

ads
Powered by Blogger.