Insurance

728x90

យាយ​ព្រឿង​មេ​ឈ្មួញ​ឈើ​ដុះ​ស្លែ​នៅ​ខេត្តស្ទឹងត្រែង កំពុង​បំផុស​ពលរដ្ឋ​ចូល​ព្រៃ​កាប់​ឈើ​យកមក​លក់​ឲ្យ​ខ្លួន ហើយ​ដឹកជញ្ជូន​យ៉ាង​គគ្រឹកគគ្រេង​គ្មាន​លស់​ថ្ងៃ​ចូល​ក្រុង​ស្ទឹង​ត្រែ​

​ខេត្តស្ទឹងត្រែង ៖ ច្រើន​ឆ្នាំ​មកហើយ​ដែល យាយ​ព្រឿង បានក្លាយ​ជា​មេ​ឈ្មួញ រកស៊ី​ដឹកជញ្ជូន​ឈើ​ប្រណីត​ទាំង​តាម​ផ្លូវទឹក និង​តាម​ផ្លូវគោក​ដូច​ភ្លៀងរលឹម នៅក្នុង​ខេត្តស្ទឹងត្រែង ដោយសារតែ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​របស់លោក ឈាង តុលា បើកភ្លើង​ខៀវ​ឲ្យ​យាយ​ព្រឿង ធ្វើ​អ្វីៗ​តាមតែ​អំពើ​ចិត្ត គ្មាន​ការបង្ក្រាប​ទាល់តែសោះ ដែល​ពលរដ្ឋ​ក្នុង​ក្រុង​ស្ទឹង​ត្រែ​អ្នកណា​ក៏​ដឹង​ដែរ​ថា យាយ​ព្រឿង ជា​មេ​ឈ្មួញ​ឈើ​ពូកែ​រត់ការ​បិទបាំង​មុខរបរ​ជំនួញ​ឈើ​ខុសច្បាប់ ហើយ​បច្ចុប្បន្ន​នៅតែ​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ប្រណីត​ប្រភេទ​ធ្នង់​ខុសច្បាប់​ជា​រៀងរាល់ថ្ងៃ​តាមផ្លូវ​ទឹក​ប្រើ​ទូក​ប្រមាណ​១០​គ្រឿង​ធ្វើ​ពី​ឃុំ​ស្តៅ ស្រុក​សេសា​ន​យ៉ាង​អនាធិបតេយ្យ​ចូល​ក្រុង​ស្ទឹងត្រែង​មិនដែល​ឃើញ​សមត្ថកិច្ច​ផ្នែក​ណាមួយ​ចេញមុខ​បង្ក្រាប​ទេ​។​

​សេចក្តីរាយការណ៍​ពី​ខេត្តស្ទឹងត្រែង​បាន​ឲ្យ​ដឹងថា យាយ​ព្រឿង ជា​ជនជាតិ​វៀតណាម​មិនសូវ​ចេះ​និយាយ​ភាសា​ខ្មែរ​ក៏ពិតមែន ប៉ុន្តែ​យាយ​ព្រឿង​មាន​ដៃជើង​គ្រប់​ប្រភេទ ទាំង​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ កម្លាំងប្រដាប់អាវុធ និង​អ្នកកាសែត​មួយចំនួន​ក៏​សុទ្ធតែ​ត្រូវបាន​យាយ​ព្រឿង​ប្រើប្រាស់​ដើម្បី​សម្របសម្រួល​ការងារ​ក្នុងការ​ដឹកជញ្ជូន​ឈើ​របស់គាត់​ឲ្យ​មាន​ភាពរលូន​ល្អ​ចៀស​ផុតពី​ឧបសគ្គ​ផងដែរ​។ ភាពជោគជ័យ​នោះ​ដោយសារ​យាយ​ព្រឿង​រៀបចំ​កញ្ចប់​លុយ​ខែ​បិទមាត់ បាំង​ភ្នែក​ម្នាក់ៗ​បែរជា​ជួយ​ជ្រោមជ្រែង​លាក់​ការណ៍ និង​ជួយ​មើលផ្លូវ​ទាំងយប់​ទាំង​ថ្ងៃ​យ៉ាងសកម្ម​ជូន​មេ​ឈ្មួញ​បំផ្លាញ​ព្រៃឈើ​រូបនោះ​យ៉ាង​ឥត​អៀនខ្មាស់​។

​ដោយឡែក​ប្រជាពលរដ្ឋ​ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង បាន​រាយការណ៍​មក​ថា មេ​ឈ្មួញ​ឈើ​មាន​ឥទ្ធិពល​ឈ្មោះ​យាយ​ព្រឿង​បាន​យកលុយ​ឲ្យ​កូនចៅ​ទៅ​ទិញ​ឈើ​ពី​ប្រជាពលរដ្ឋ​នៅតាម​ស្រុក​នានា​ដែល​នៅមាន​ឈើ​ប្រណីត​។ ប្រភព​បាន​អះអាងថា បក្ខពួក​យាយ​ព្រឿង​បាន​ប្រមូល​ទិញ​ឈើ​ប្រណីត​ពី​ប្រជាពលរដ្ឋ​យកមក​ទុក​តាម​មាត់ទន្លេ​ជាច្រើន​កន្លែង ហើយ​យក​ទូក​ទៅ​ដឹក​ពី​ស្រុក​សៀម​ប៉ាង និង ស្រុក​សេសា​ន មកកាន់​ទី​រួម​ខេត្ត​ស្ទឹង​ត្រែ ចូល​ឃ្លាំង​មួយកន្លែង​នៅ​ជិត​ទីតាំង​ខារ៉ាអូខេ​ពិភពថ្មី មួយចំណែក​ទៀត​បញ្ចូល​ក្នុង​ទីតាំង​សិប្បកម្ម​កែឆ្នៃ ហើយ​ជា​ទៀងទាត់​យាយ​ព្រឿង​តែងតែ​ដឹកជញ្ជូន​ឈើ​ចេញទៅ​វៀតណាម ដោយ​ឆ្លងកាត់​ខេត្តក្រចេះ ឆ្ពោះទៅ​ខេត្ត​ត្បូងឃ្មុំ មិន​ដែលមាន​ឧបសគ្គ​អ្វី​ទេ ព្រោះ​ឈ្មួញ​រូបនេះ​បាន​ចែកចាយ​ផលប្រយោជន៍ ហើយ​ម្នាក់​បានចាត់ទុក ជា​មេដោះ​សម្រាប់​ជញ្ជក់​គ្រប់ៗ​គ្នា​!​។​

​ប្រជាពលរដ្ឋ​ស្រុក​សៀម​ប៉ាង​បាន​បង្ហើប​ថា បក្ខពួក​យាយ​ព្រឿង​បាន​ដើរ​បំផុស​ប្រជាពលរដ្ឋ​ឲ្យ​ចូលទៅ​កាប់​ឈើ​នៅក្នុង​ព្រៃ​ក្នុង​តំបន់​អភិរក្ស​ដោយ​ពួកគេ​ចាំ​ប្រមូល​ទិញ​ក្នុង​តម្លៃថោក​បំផុត​។ ជំនួញ​ឈើ​ខុសច្បាប់​របស់ យាយ​ព្រឿង ដែល​គ្មាន​នរណា​ហ៊ាន​បង្ក្រាប ឬ​ហ៊ាន​ហើបមាត់ ត្រូវគេ​ដឹងថា​មាន​លោក ឈាង តុលា ជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តស្ទឹងត្រែង​ជា​អ្នក​ជួយ​សម្របសម្រួល​រហូត​យាយ​ព្រឿង​ដឹកឈើ​រង្គើ​ខេត្ត​ស្ទឹង​ត្រែ ហើយ​គេ​សង្ស័យថា យាយ​ព្រឿង បានផ្តល់​ផលប្រយោជន៍​ឲ្យ​លោក ឈាង តុលា ជាប់​ជាប្រចាំ​ទើប​ទីតាំង​ស្តុក​ឈើ​ខុសច្បាប់ ឬ​ការដឹកជញ្ជូន​ឈើ​ទាំង​តាមផ្លូវ​ទឹក និង​ផ្លូវគោក​របស់​យាយ​ព្រឿង មិនដែល​មានការ​ត្រួត​ពិនិត្យ ឬ​បង្ក្រាប​ពី​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ ហើយ​សូម្បីតែ​អ្នកសារព័ត៌មាន​មួយចំនួន​ប្រចាំខេត្ត​ស្ទឹងត្រែង​ក៏​នោះ​មិនដែល​ហ៊ាន​សរសេរ​ប៉ះពាល់​យាយ​ព្រឿង​ឡើយ​៕ សេ​សាន​

KA-09-01-2016-01 KA-09-01-2016-02 KA-09-01-2016-03 KA-09-01-2016-04 KA-09-01-2016-05


http://ift.tt/1S9NDOz
យាយ​ព្រឿង​មេ​ឈ្មួញ​ឈើ​ដុះ​ស្លែ​នៅ​ខេត្តស្ទឹងត្រែង កំពុង​បំផុស​ពលរដ្ឋ​ចូល​ព្រៃ​កាប់​ឈើ​យកមក​លក់​ឲ្យ​ខ្លួន ហើយ​ដឹកជញ្ជូន​យ៉ាង​គគ្រឹកគគ្រេង​គ្មាន​លស់​ថ្ងៃ​ចូល​ក្រុង​ស្ទឹង​ត្រែ​ យាយ​ព្រឿង​មេ​ឈ្មួញ​ឈើ​ដុះ​ស្លែ​នៅ​ខេត្តស្ទឹងត្រែង កំពុង​បំផុស​ពលរដ្ឋ​ចូល​ព្រៃ​កាប់​ឈើ​យកមក​លក់​ឲ្យ​ខ្លួន ហើយ​ដឹកជញ្ជូន​យ៉ាង​គគ្រឹកគគ្រេង​គ្មាន​លស់​ថ្ងៃ​ចូល​ក្រុង​ស្ទឹង​ត្រែ​ Reviewed by yim PH on 3:25 PM Rating: 5

Entertainment

ads
Powered by Blogger.