សំណង់ការ៉ាសសាំងក្រុមហ៊ុន (LHR) នៅតែបន្តសាងសង់លើដីតំបន់បឹងព្រែកទប់យ៉ាងរលូនធ្វើឲ្យពលរដ្ឋសើច
ខេត្តព្រះសីហនុ៖ រហូតមកដល់ពេលនេះសំណង់ការ៉ាសសាំងរបស់សាខាក្រុមហ៊ុន (LHR) បានដំណើរការសាងសង់ លើដីតំបន់ព្រែកទប់ (បឹងស្តុបទឹកស្អាតប្រើប្រាស់) យ៉ាងរលូនសម្រេចបានប្រមាណ ៥០ ភាគរយហើយ បើទោះជាម្ចាស់សំណង់មួយនេះមិនទាន់មានច្បាប់អនុញ្ញាតត្រឹមត្រូវក្នុងការសាងសង់ ពីរអាជ្ញាធរក្រុង ខេត្តព្រះសីហនុក៍ដោយ ហើយសំរាប់មន្ត្រីអនុវត្តច្បាប់មន្ទីរ អង្គភាព ពាក់ព័ន្ធហាក់ ដូចជាល្វើយ មិនមានវិធានទប់ស្កាត់អ្វីទល់តែសោះទំនងខ្លាចអំណាចម្ចាស់សំណង់ និងជននៅពីក្រោសំណង់នេះ ហើយពលរដ្ឋកំពុងពេបជ្រាយភាពកម្សោយរបស់អាជ្ញាធរខេត្តនេះ។
លោក គៀត ចំរើន នាយករងការិយាល័យអន្តរវិស័យ សាលាខេត្តព្រះសីហនុ ជុំវិញបញ្ហាសំណង់ ខាងលើនេះបានប្រាប់ឲ្យដឹងថា សំណង់នេះក្រុមការងារមន្ត្រីរបស់លោកបានចុះធ្វើការសិក្សារូច ហើយ ជាមួយនឹងមន្ត្រីជំនាញពាក់ព័ន្ធ ដូចជាមន្ទីរបរិស្ថាន មន្ទីររៀបចំដែនដីនគរូបនីយកម្មសុរិ យោដី និងសំ ណង់ខេត្ត .មន្ទីរឧស្សាហកម្ម និងសប្បកម្ម រូមនិងមន្ត្រីអាជ្ញាធរមូលដ្ឋាន ស្តីពីរផលប៉ះ ពាល់ បរិស្ថាន បឹងព្រែកទប់ព្រមទាំងបានធ្វើរបាយការណ៍ដាក់ជូនទៅលោក យន្ត មីន អភិបាល ខេត្តព្រះសីហនុរូច ហើយ នៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៦នេះ ដើម្បីបានជ្រាប់ និងមាន វិធានការណ៍ តាមផ្លូវច្បាប់ ។ ហើយចំពោះចំណាត់ការយ៉ាងណានោះលោកមិនទាន់បាន ដឹង ទេ ហើយសំណង់នេះក៍មិនបាន ធ្វើការ ហាមឃាត់នោះដែរ។
សំណង់ការ៉ាសសាំងក្រុមហ៊ុន (LHR) ខាងលើនេះ បើតាមការបញ្ជាក់របស់ លោក ប្រាក់ ប្រាកដ ប្រធានមន្ទីរឧស្សាហកម្ម និងសប្បកម្មខេត្តព្រះសីហនុបានឲ្យដឹងថា វត្តមានសំណង់នេះគឺជាការប្រ ឈម ការបំពុលបរិស្ថានយ៉ាងធ្ងន់ធ្ងរទឹកបឹងព្រែកទប់ដែលជាបឹងស្តុបទឹកស្អាតសំរាប់ប្រជាពលរដ្ឋ ទូទៅ ក្នុងក្រុងព្រះសីហនុប្រើប្រាស់ ពីព្រោះកាកសំណល់ប្រេងឥទ្ទនៈគ្រប់ប្រភេទ និងហូរចេញពីរទីតាំងសំណង់នេះហើយហូរបន្តទៅចាក់ចូលក្នុងទឹកបឹងយ៉ាងពេញបន្ទុក ហើយទឹកបឹងនៅពេល នោះក៍ មិនអាចប្រើប្រាស់បានតទៅទៀតដែរ។ ដូចនេះបើអាជ្ញាធរក្រុង ក៍ដូចជាអាជ្ញាធរខេត្តមុននឹង សម្រេច ចេញច្បាប់អនុញ្ញាតឲ្យ សំណង់ខាងលើនេះ សូមមេត្តាពិនិត្យផង។
សូមរំលឹកថាដីក្នុងតំបន់បឹងព្រែកទប់ថ្មីៗនេះត្រូវបានរដ្ឋមន្ត្រីក្រសូងរៀបចំដែនដីនគរូបនីយកម្មសុរិយោដី និងសំណង់ចេញ (សជណ) ស្តីពីរការហាមឃាត់ ជាបណ្តោះអាសន្ន នៅការចេញ ប្លង់កម្ម សិទ្ទិក៍ដូចជាការអនុញាត្តិការសាងសង់សំណង់ផ្សេងៗនៅលើដីជុំវិញបឹងព្រែកទប់ បន្ទាប់ពីរមានការ ស្នើរសុំពីររដ្ឋមន្ត្រីក្រសូង ឧស្សាហកម្មនិងសិប្បកម្ម ដោយខ្លឹមសារនោះ បានបញ្ជាក់យ៉ាងច្បាស់ថាការ ចេញប្លង់កម្មសិទ្ធិនៅលើដីតំបន់បឹងព្រែកទប់អាច ដំណើរការ ឡើងវិញបានលុះត្រាតែអាជ្ញាធរខេត្តព្រះ សីហនុអនុវត្តន៍ឲ្យរូចរាល់នៅខ្លឹមសារ (ស.ជ.ណ) លេខ៤៩៨ចុះថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១២ របស់ទីស្តីការ គណៈរដ្ឋមន្ត្រីឲ្យ ហើយរូចរាល់ជាមុនសិន៕ សមុទ្រខៀវ
http://ift.tt/1MS6jKF