Insurance

728x90

នគរបាល​ចាប់បាន​ចោរ​ម្នាក់ និង​ម៉ូតូ​៤​គ្រឿង នៅ​ស្រុក​កំពង់ត្រឡាច​

​ខេត្តកំពង់ឆ្នាំង​៖ សមត្ថកិច្ច​នគរបាល​ការិយាល័យ ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​គរ​បាល​ខេត្ត បាន កសាង​សំណុំរឿង​បញ្ជូន​ចោរ​ម្នាក់ និង​វត្ថុតាង​ម៉ូតូ​៤​គ្រឿង ទៅកាន់​តុលាការខេត្ត​នៅ រសៀល​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០១៦ បន្ទាប់​បាន​សាកសួរ​ពេញ​មួយថ្ងៃ ក្នុង​រឿង​លួច​ម៉ូតូ​ប្រជាពលរដ្ឋ​នៅពេល​ទាបភ្លឺ​ថ្ងៃទី​០៤ ខែមករា ឆ្នាំ​២០១៦ នៅ​ភូមិ​កំពង់ត្រឡាច​ក្រោម ឃុំ​កំពង់ត្រឡាច ស្រុក​កំពង់ត្រឡាច ។

​លោក ពេជ្រ រ៉ី នាយការិយាល័យ​នគរបាល​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត​បានអោយដឹងថា​៖ ជនសង្ស័យ​ខាងលើនេះ​មានឈ្មោះ ឈិ​ត ស៊ី​នឿន អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​តាំងក្រសាំង សង្កាត់​ក្រាំងធ្នុង ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ។ ​មុនពេល​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ សមត្ថកិច្ច​នគរបាល​ស្រុក​កំពង់ត្រឡាច បានទទួល​ព័ត៌មាន​ថា នៅពេល​ទាបភ្លឺ ថ្ងៃទី​០៤ ខែមករា ឆ្នាំ​២០១៦ ឈ្មោះ ម៉ាត់ លាស់ អាយុ​៣៥​ឆ្នាំ និង​ឈ្មោះ សេន អា​លី អាយុ​៣២​ឆ្នាំ ស​ញ្ជា​ត្តិ​ខ្មែរឥស្លាម មាន​ទីលំនៅ ភូមិ​កំពង់ត្រឡាច​ក្រោម បាន​បាត់​ម៉ូតូ​ម្នាក់​មួយគ្រឿង ។

ពេលនោះ​សមត្ថកិច្ច​បាន​បញ្ចេញ​ក​ម្លាំ​ង​ពួនស្ទាក់ គ្រប់​ច្រក​សំខាន់ៗ ហើយ​ក៏បាន​ប្រទះឃើញ​ម៉ូតូ​មួយគ្រឿង ម៉ាក​អេស​អិ​ល ដែល​ត្រូវ​ជនសង្ស័យ​ផ្តួល​ចោល​នៅ​ចុង​ភូមិ​ដក​ស្និត ឃុំ​ជ្រេស ហើយ​គេចខ្លួនបាត់ ។​បន្ទាប់មក​ក៏បាន​ប្រទះឃើញ​ម៉ូតូ ៣​គ្រឿង​ទៀត​ជា​បន្តបន្ទាប់ នៅក្នុង​ភូមិ​កំពង់​ក្តារ ក្នុងនោះ​មាន​ម៉ូតូ​ម៉ា​យ៉ាម៉ាហា​ស៊ី​រ៉ុ​ស​១​គ្រឿង ម៉ូតូ​ម៉ាក​ហុងដា​អ៊ែ​ប្លេ​ក​១​គ្រឿង និង ម៉ូតូ​ម៉ាក​សង់​កូរ៉េ​១​គ្រឿង រ​និង​វិទ្យុទាក់ទង មួយគ្រឿង​ផងដែរ ដែល​បក្ខពួក​ជនសង្ស័យ​ទុកចោល​ចោល​។ លុះដល់​ម៉ោង​១១​ថ្ងៃត្រង់ សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ ដែលមាន​របួស​ជើង​ដោយសារ​ផ្តួល​ម៉ូតូ​ចោល កំពុង​ដើរ​ឡើងមករក​ផ្លូវ​ដើម្បី​គេចខ្លួន ។​ ​ ​

​ចំពោះមុខ​សមត្ថកិច្ច​នគរ​បាលជ​ន​សង្ស័យ​ខាងលើ​មិន​ឆ្លើយ​សារភាព​នោះទេ ដោយ​គេ​ភូតភរ​ ​សមត្ថកិច្ច​ថា​៖ រូបគេ​បាន​ដើរមក​ពី​រក​អណ្តើក ប៉ុន្តែ​សមត្ថកិច្ច​នគរបាល​ស​ន្និ​ដ្ឋា​ន​ថា ជនសង្ស័យ គឺជា​បក្ខ​ ​ពួកក្រុម​ចោរ ដែល​បានធ្វើ​សកម្មភាព​លួច​ម៉ូតូ​កាលពី​យប់ ហើយ​បាន​កសាង​សំណុំរឿង​តាម​និតិ​វិធី បញ្ជូន​ខ្លួន និង​វត្ថុតាង​ទៅកាន់​តុលាការខេត្ត​ចាត់ការ​បន្ត​៕ រិ​ទ្ធិ ជ័យ ​

KA-06-01-2016-13 KA-06-01-2016-14


http://ift.tt/1PeBulg
នគរបាល​ចាប់បាន​ចោរ​ម្នាក់ និង​ម៉ូតូ​៤​គ្រឿង នៅ​ស្រុក​កំពង់ត្រឡាច​ នគរបាល​ចាប់បាន​ចោរ​ម្នាក់ និង​ម៉ូតូ​៤​គ្រឿង នៅ​ស្រុក​កំពង់ត្រឡាច​ Reviewed by yim PH on 12:51 PM Rating: 5
Powered by Blogger.