ជិះម៉ូតូពេលយប់រថយន្តបុកស្លាប់ម្នាក់ របួសធ្ងន់ម្នាក់
ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង និងម្នាក់ទៀតរបួសធ្ងន់ត្រូវបញ្ជូនទៅមន្ទីរសង្គ្រោះបន្ទាន់ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ ខណៈដែលពួកគេជិះម៉ូតូសង់មួយគ្រឿងត្រូវរថយន្តបុកខ្ទាតជាច្រើនម៉ែត្រ កាលពីវេលាម៉ោង១០និង៤០នាទីយប់ ថ្ងៃទី២៨ ខែ កម្ភៈឆ្នាំ២០១៦ នៅចំណុចមុខឃ្លាំងសាំងសូគីមិចផ្លូវជាតិលេខ៥ ក្រុមទី១ភូមិឃ្លាំងសាំង សង្កាត់ឬស្សីកែវ ។
ជនងគ្រោះដែលស្លាប់បាត់បង់ជីវិតនោះមានឈ្មោះហ្វង ដឹកចុង ភេទប្រុស អាយុ៣១ឆ្នាំ ជាជនជាតិវៀតណាម មុខរបរជាងឈើ ស្នាក់នៅក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ហើយជនរងគ្រោះម្នាក់ទៀត ត្រូបានរថយន្តសាមុយ ដឹកបញ្ជូនទៅកាន់ម្ទីរពេទ្យ ដើម្បីធ្វើការព្យាបាល ។ ចំណេកជនបង្កត្រូវសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ ចាយ ទីល ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ បើកបររថយន្តម៉ាកហាយឡែនឌ័រពណ៌ស គ្មានស្លាកលេខ។
មុនកើតហេតុគេឃើញរថយន្តហាយឡេនឌ័រ ពណ៌ស មួយគ្រឿងបានធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ ក៏បានបុកគ្នាពេញទំហឹងជាមួយម៉ូតូសង់សេ១២៥មួយគ្រឿង ពណ៌ខ្មៅពាក់ស្លាកលេខសៀមរាប 1H-2094 ក្នុងទិសដៅបញ្ច្រាសគ្នា បណ្ដាលឲ្យអ្នកបើកបរម៉ូតូផ្លោងទៅប៉ះកញ្ចក់រថយន្ត ខ្ទាតធ្លាក់បាក់កស្លាប់ម្នាក់ ចំណែកម្នាក់ទៀតជាអ្នកជិះខាងក្រោយរងរបួសធ្ងន់ ៕
http://ift.tt/1LpF6VQ