Insurance

728x90

សិស្សសាលា​វិទ្យាល័យ​យុគន្ធរ​ពីរ​ក្រុម​បើក​ការប្រយុទ្ធ បង្ហូរឈាម​គ្នា​ទាំង​កណ្តាលថ្ងៃត្រង់​របួស​ធ្ងន់​១​ស្រាល​១

ភ្នំពេញ​៖ សិស្សសាលា​យុគន្ធរ​មុខ​ពី​ក្រុម​បើក​ការប្រយុទ្ធ​កាប់​ចាក់​គ្នា​នៅតាម​ទីសាធារណៈ​ទាំង​កណ្តាលថ្ងៃត្រង់​បង្ក​ការភ្ញាក់ផ្អើល​ពេញ​ដងផ្លូវ ខណៈ​ក្រុម​ក្មេង​ទំនើង​ទាំងនោះ​ប្រើប្រាស់​ដាវ​ដេញ​កាប់​គ្នា​ខ្ចាយ​ឈាម​ធ្លា​ក់លើ​ថ្នល់​យ៉ាង​ស្រាវ​សាច់ ។ ហេតុការណ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៩ ខែកុម្ភៈ ឆ្នាំ​២០១៦ ចំណុច​មុខ​ក្លឹប​កីឡា​«​ខ្លាឃ្មុំ​» ស្ថិត​តាម​បណ្តោយ​ផ្លូវ​លេខ ១០៥ ភូមិ​១ សង្កាត់​បឹង​ព្រលិត ខណ្ឌ ៧​មករា ។​

ជា​លទ្ធផល​ភ្លាមៗ​សិស្ស​វិទ្យាល័យ​យុគន្ធរ​២​នាក់​រង​នូវ​ការកាប់​វាយប្រហារ​ពី ក្រុម​សិស្សសាលា​ដូចគ្នា​បណ្តាលអោយ​របួស​ធ្ងន់​ម្នាក់ និង​ស្រាល​ម្នាក់​។ គេ​មិនទាន់​ដឹង​នៅឡើយ​ពី​មូល​ហេតុដែល​នាំ​ឲ្យ​សិស្ស​ក្រុមសិស្ស​អ្នកលេង​ដែល​មិន​ក្រែង​ញញើត​នឹង​ច្បាប់ ចេញមុខ​មក​ប្រកាប់ប្រចាក់​គ្នា​នៅតាម​ទី សាធារណៈ​នេះ​ទំនាស់​ពី​រឿង​អ្វី​នៅឡើយ​។ មានការ​កត់សម្គាល់ឃើញ​ថា ថ្មីៗ​នេះ​ក្រុមសិស្ស​ស្ទាវ​ទំនើង​ឧស្សាហ៍​កាប់​ចាក់​បង្ហូរឈាម​គ្នា​ណាស់​ទាំងយប់​ទាំង​ថ្ងៃ​។ ពលរដ្ឋ​សំណូមពរ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​គួរ​ចាត់ការ​តាមច្បាប់​ឲ្យ​បាន​តឹងរឹង និង​ម៉ឺងម៉ាត់​៕

KA-29-02-2016-09 KA-29-02-2016-10 KA-29-02-2016-11 KA-29-02-2016-12


http://ift.tt/1Th7Cfj
សិស្សសាលា​វិទ្យាល័យ​យុគន្ធរ​ពីរ​ក្រុម​បើក​ការប្រយុទ្ធ បង្ហូរឈាម​គ្នា​ទាំង​កណ្តាលថ្ងៃត្រង់​របួស​ធ្ងន់​១​ស្រាល​១ សិស្សសាលា​វិទ្យាល័យ​យុគន្ធរ​ពីរ​ក្រុម​បើក​ការប្រយុទ្ធ បង្ហូរឈាម​គ្នា​ទាំង​កណ្តាលថ្ងៃត្រង់​របួស​ធ្ងន់​១​ស្រាល​១ Reviewed by yim PH on 3:26 PM Rating: 5

Entertainment

ads
Powered by Blogger.