ឈើគ្រញូង៩១ដុំដឹកតាមរថយន្តឡុចសីសមួយគ្រឿង និងមនុស្ស៣នាក់ត្រូវសមត្ថកិច្ចចម្រុះស្ទាក់ចាប់បាននៅស្ពានឃុំជ្រៃបាក់
ខេត្តកំពង់ឆ្នាំង៖ មនុស្ស៣នាក់ និងឈើគ្រញូងចំនួន៩១ដុំ ដឹកតាមរថយន្តឡុចសីសមួយ
គ្រឿង ត្រូវបានសមត្ថកិច្ចចម្រុះខេត្តសហការគ្នាស្ទាក់ចាប់បាននៅលើផ្លូវជាតិលេខ៥ ចំណុចស្ពានថ្ម ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ករណីបង្ក្រាបបទល្មើសខាងលើនេះបានធ្វើឡើងនៅម៉ោង១២និង៣០នាទីថ្ងៃទី២១ ខែកុម្ភះ ឆ្នាំ២០១៦ ហើយវត្ថុតាងនិងជនសង្ស័យត្រូវបានបញ្ជូនមកកាន់ខណ្ឌ័រដ្ឋបាលព្រៃឈើកំពង់ឆ្នាំង ដើម្បីចាត់ការតាមច្បាប់។
សមត្ថកិច្ចចម្រុះ រួមមានមន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តសហការជាមួយសមត្ថកិច្ចផ្នែករដ្ឋបាលព្រៃឈើកំពង់ឆ្នាំងបានអោយដឹងថា៖រថយន្តដែលសមត្ថកិច្ចស្ទាក់ចាប់បាននេះម៉ាកឡុចសីស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2J- 0678 អ្នកបើបរ ជាម្ចាស់រថយន្ត និជាម្ចាស់ឈើក្រញូ្ងង មានឈ្មោះ អ៊ុក ខេមរា អាយុ២៤ឆ្នាំ រស់នៅភូមិថ្នល់ចិន ឃុំរលាប ស្រុកសំពៅមាស ខេត្តពោធិសាត់ ដែលគេបានដឹកឈើក្រញូងនេះចេញពីខេត្តពោធិសាត់ំ ឆ្ពោះទៅកាន់ក្រុងភ្នំពេញ ។ ចំណែកអ្នករួមដំណើរ២នាក់ទៀត ១.ឈ្មោះ ប៊ុន សាលី អាយុ៣៤ឆ្នាំ មុខរបររត់ម៉ូតូឌុប រស់នៅក្នុងភូមិឃុំជាមួយម្ចាស់រថយន្តខាងលើ និងម្នាក់ទៀត ជាសិស្ស។
សមត្ថកិច្ចបានអោយដឹងទៀតថា៖ ឈើក្រញូងដែលដឹកនៅក្នុងរថយន្តនេះសរុបមានចំនួន៩១ដុំ ស្នើ នឹង០,២១៩ម៉ែត្រគូប មានទម្ងន់ស្មើនិង២៦៣គីឡូក្រាម ត្រូវបានរក្សា ទុកក្នុងខណ្ឌ័រដ្ឋបាលព្រៃឈើកំពង់ឆ្នាំង។ ក្រោយពីបានឆ្លងយោបល់លោកព្រអរាជអាជ្ញាអមសាលាដំបូងខេត្ត ជនសង្ស័យទាំង២នាក់ខាងលើត្រូវបានឃាត់ខ្លួន រួមជាមួយវត្ថុតាងកសាងសំណុំរឿងតាមផ្លូវច្បាប់។ ដោយឡែកយុវជនម្នាក់ទៀតជាសិស្សត្រូវបានដោះលែងអោយទៅលំនៅដ្ឋានវិញ។
សមត្ថកិច្ចនគរបាលបានបញ្ជាក់ថា៖ ករណីបង្ក្រាបរថយន្តខាងលើនេះ គឺដោយមានការ សហការផ្តល់ព័ត៌មាន ពីបណ្តាញរបស់សមត្ថកិច្ចដែលជាប្រជាពលរដ្ឋល្អ ទើបឈានដល់ ការបង្ក្រាបបទល្មើសខាងលើនេះដោយជោគជ័យ៕ រិទ្ធិ ជ័យ
http://ift.tt/20QfB1K