កំពុងជិះម៉ូតូឌុបប្រពន្ធត្រូរថយន្តយីឌុបបុកពីក្រោយប្រពន្ធរបួសធ្ងន់ប្តីរបួសស្រាល
ខេត្តមណ្ឌលគិរី៖ បុរសចំណាស់ពីរនាក់ប្តីប្រពន្ធកំពុងជិះម៉ូតូចេញពីទីរួមខេត្តមណ្ឌលគិរីឆ្ពោះទៅស្រុក កោះញែកត្រូវរថយន្តធុនធំបើកមកពីក្រោយបុកចំពេញទំហឹងបណ្តាលឲ្យស្ត្រីជាប្រពន្ធរងរបួសធ្ងន់ និងប្តីរបួសស្រាល ម៉ូតូខូចខាយ៉ាងដំណំ ចំណែករថយន្តបានក្រឡាប់បះជើងទ្រមេឃ។ គ្រោះថ្នាក់ ចរាចរណ៍នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី២១ ខែកុម្ភៈឆ្នាំ២០១៦ នៅចំណុចមុខស្នាក់ការសន្តិ សុខ អាវុធហត្ថ ៧៦២ ស្ថិតនៅភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដាខេត្តមណ្ឌលគិរី។
តាមការអោយដឹងពីអ្នកឃើញហេតុការបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ បុរសវ័យចំណាស់ ម្នាក់ជិះម៉ូតូឌុបប្រពន្ធ ក្នុងទិសដៅពីទីរួមខេត្តមណ្ឌលគិរី ធ្វើដំណើរទៅស្រុកកោះញែក មកដល់កន្លែង កើតហេតុ ស្រាយតែមានរថយន្តយីឌុប សន្តោងរម៉កមួយគ្រឿង បើកពីក្រោយល្បឿនលឿន ក្នុងទិស ដៅស្របគ្នាបានបុកពេញទំហឹងតែម្តង បណ្ដាលរថយន្តក្រឡាប់បះជើង ចំណែកស្ត្រីម្នាក់របួស ក្បាល យ៉ាងដំណំត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តភ្លាមៗចំណែកប្តីរបួសស្រាល។ បន្ទាប់ ពីបង្កហេតុអ្នកបើកបររថយន្តបានគេចខ្លួនបាត់។
សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះទាំងពីរមានឈ្មោះ សុខ ជេក ភេទប្រុស អាយុ៥៩ឆ្នាំ ជាប្តី មានស្រុកកំណើតនៅភូមិទី៤ ឃុំស្រែសង្គម ស្រុកកោះញែក អ្នកបើកម៉ូតូរងរបួសស្រាល នឹងស្ត្រីជា ប្រពន្ធរងរបួសធ្ងន់មានឈ្មោះទួត អ៊ាប អាយុ៥៧ឆ្នាំ បច្ចុប្បន្នកំពុងសង្គ្រោះនៅមន្ទីរពេទ្យ៕ កូនភ្នំ
http://ift.tt/1Rib1Xl