ឡានយីឌុបដឹកដំឡូងលើសចំណុះបានបំផ្លាញស្ពាននៅស្រុកឆ្លូងខេត្តក្រចេះ
ខេត្តក្រចេះ ៖រថយន្ដយីឌុបដឹកដំឡូងពេញព្រៀបខណៈឆ្លងកាត់ស្ពានដែកនៅស្រុកឆ្លូងបានបាក់ជាពីរកំណាត់ខូចខាតទាំងស្រុង នៅចំណុចផ្លូវថ្មី ធ្វើវាងស្ពានកំពង់រាំង ដែលកំពុងជួសជុលស្ថិតនៅស្រុកឆ្លូង ខេត្តក្រចេះ។ ហេតុ ការណ៍នេះកើតឡើងកាលពីវេលាម៉ោង១ និង៣០នាទីទាបភ្លីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០ ១៦។
ប្រភពនៅកន្លែកើតហេតុបានឲ្យដឹងថា ក្រោយរថយន្ដនោះបង្កឲ្យបាក់ស្ពាននោះម្ចាស់រថយន្ដបម្រុងយកឡានស្ទួចយករថយន្ដ និងកើបដំឡូង ប៉ុន្តែត្រូវកម្លាំងសម្ថកិច្ចចុះទៅដល់ឃាត់មិនឲ្យស្ទួចយកទេដោយរង់ចាំធ្វើការស្រាវជ្រាវការខូចខាតសិន និងបទបញ្ជាថ្នាក់លើសិន។ ទោយ៉ាងណាគេដឹងថាម្ចាស់រថយន្ដនោះរស់នៅស្រុកឆ្លូងខេត្តក្រចេះដែរ ៕
http://ift.tt/1QMQfCt
ឡានយីឌុបដឹកដំឡូងលើសចំណុះបានបំផ្លាញស្ពាននៅស្រុកឆ្លូងខេត្តក្រចេះ
Reviewed by yim PH
on
4:39 PM
Rating: