ទំនាស់ពាក្យសំដីជាមួយប្រពន្ធ បន្តិចបន្តួចចិត្តខ្លាំងចងកប្រហារជីវិតខ្ទួនឯងយ៉ាងរំភើយ!
ខេត្តរតនគីរី៖ បុរសចំណាស់សក់របាយអាចម៍ខ្លាម្នាក់ ចិត្តមិនធម្មតា ខណ:មានទំនាស់ពាក្យសំដីជាមួយប្រពន្ធ តែបន្តិចបន្ទួច បែរជាចងកសម្លាប់ខ្លួនចោល ប្រពន្ធកូនជាទីស្រឡាញ់ អោយរស់នៅរងទុក្ខកំព្រាបាត់ទីពឹងពាក់។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤ និង00ល្ងាចថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០១៦ នៅភូមិកាឡែង ឃុំកាឡែង( ជំរុំ៣ស្រុក) ស្ថិតក្នុងស្រុកលំផាត់ ខេត្តរតនគីរី ប្រកបមុខរបរធ្វើចំការ។
តាមការអោយដឹងពីលោកប៊ុន ណាមេប៉ុស្ថិ៍ភូមិ កាឡែង(ជំរុំ3 ស្រុក) បានអោយដឹងថា ជនធ្វើអត្តឃាតដោយចង កមានឈ្មោះ ឡូត បន់ ភេទប្រុស អាយុ47ឆ្នាំ ជនជាតិ ខ្មែរ មានស្រុកកំណើត ភូមិរ៉ាប៉ាយ ឃុំរ៉ាយប៉ាយ ស្រុកកងមាស ខេត្តកំពុងចាម និងមានប្រពន្ធ ឈ្មោះ យឹម ជឿន អាយុ45ឆ្នាំជនជាតិ ខ្មែរ។ ហើយមានកូនចំនួន៣នាក់ប្រុស១នាក់។ បន្ទាប់ពីកើតជម្លោះប្តីចិត្តខ្លាំងបានឡើងលើផ្ទះ ចូលក្នុងបន្ទប់ចាក់គន្លឹះទាញយកកន្សែងដែលស្លៀកជាប់ខ្លួនមកចងកបញ្ចប់ជីវិតយ៉ាងរលូន។
លោកបន្ថែមទៀតថា រៀងរាល់បាយថ្ងៃល្ងាចបុរសម្នាក់នេះតែង (ដក់មេ)ស្រាស ឬស្រាថ្នាំជាទំលាប់របស់គាត់ជា ប្រចាំទៅហើយ។ ចំឡែកថ្ងៃទី17នេះដូកំរោលចូល ឈ្លោះពាក្យសំដីតែបន្តិចបន្តួចប៉ុណ្ណោះ ជាមួយភារិយាថ្លើមធំ ណាស់ហ៊ានរហូតប្រជីហារវិតខ្លួនឯបានសម្រេចដូចក្តីបំណង។ ក្រោយកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍បានចុះទៅ ធ្វើកោសល្យវិច្ច័យជនរងគ្រោះពិតជាធ្វើអត្តឃាតខ្លួនឯងពិតប្រាកដ។ សមត្ថកិច្ចបានប្រគល់សាកសពអោយក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី ៕ លី វណ្ណ:
http://ift.tt/1R9aGX1