Insurance

728x90

ម៉ូតូ​សិស្សសាលា និង​រថយន្ត​បើក​ខ្វែង​ទិស​ក្នុង​ល្បឿន​លឿន​ដូចគ្នា​បុក​ចំ​ពេញទំហឹង​អ្នក​ជិ​ម៉ូតូ​ខ្ទាត​ចេញពី​ថ្នល់ រថយន្ត​អូស​ម៉ូតូ​ជាង​៥០​ម៉ែត្រ​ទើប​អស់​ល្បឿន​

​ខេត្តរតនគិរី​៖ រថយន្ត​មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​អណ្តូង​មាស​បើកបរ​ក្នុង​ល្បឿន​លឿន​បាន​ជ្រុល​ទៅបុក​សិស្សសាលា​ម្នាក់​កំពុង​ជិះ​ម៉ូតូ​ចំ​ពីមុខ​ពេញទំហឹង​អូស​ចំងាយ​៥៧​ម៉ែត្រ​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​បញ្ជូន​ស​ង្គោះ​បន្ទាន់​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ភ្លាមៗ កាលពី​វេលា​ម៉ោង​១១​និង​១៥​នាទី​ថ្ងៃត្រង់​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២១៦ នៅ​ចំណុច​ផ្លូវបំបែក​ជា​បួន​ក្បែរ​ស្នងការ​នគ​បាល​ខេត្ត ស្ថិត​ក្នង​ភូមិ​ទេស​អន្លុង សង្កាត់​ឡា​បាន សៀក ក្រុង​បាន​លុង​។​

នគ​បាល​ចរាចរណ៍​ផ្លូវគោក​បានឱ្យដឹងថា ជនរងគ្រោះ​មានឈ្មោះ​ឡោម ប៊ុ​ន្នី ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជា​សិស្ស សាលា​គ្រូ​យើង ជិះ​ម៉ូតូ​ម៉ាក​C១២៥ សេរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​រតនគិរី​១B-០៩៩១​។ ប្រភព​បន្តទៀតថា​ក្មេង​សិស្សសាលា​នោះ​ជិះ​ម៉ូតូ​ចេញ ពី​សាលារៀន​ក្នុងទិសដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន​មកដល់​ចំណុចកើតហេតុ​ខាងលើ​ក៏​វ៉ា​ក់​នឹង​រថយន្ត​បើក​ក្នង​ល្បឿន​លឿន​ដូចគ្នា​ក៏​បុក​ពេញទំហឹង​តែម្តង​។​

​រថយន្ត​នោះ​ម៉ា​កវី​ហ្គោ ពណ៌​ស្លាប​ក្អែក ពាក់​ស្លាក់​លេខ​ខេមរភូមិន្ទ​០២.២-២២១១ បើកបរ​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​បុក​ពេញទំហឹង​បណ្តាល​ឲ្យ​សិស្ស​ជិះ​ម៉ូតូ​ខ្ទាត ចេញពី​ក្បាល​រថយន្ត​មាន​ពាក់មួក​សុ​វត្ថ​ភាព​ផងដែរ​បាន​រងរបួស​ធ្ងន់​។ ចំណែក​ម៉ូតូ​កៀប​ជាប់​នៅក្រោម​រថយន្ត​អូស​ចំងាយ​៥៧​ម៉ែត្រ​ចំ​ពីមុខ​ផ្លូវ​ចូល​ការិយាល័យ​ចរាចរណ៍ នៃ​ស្នងការ​ខេត្ត​ទើប​អស់​ល្បឿន​អ្នកបើក​បរបាន​បើកទ្វា​រថយន្ត​រត់គេច​ខ្លួន​បាត់ ហើយ​ពុំបាន​ស្គាល់​អត្តសញាណ​អ្នកបើកបរ​នោះទេ គ្រាន់តែ​ដឹងថា​ជា​រថយន្ត​របស់លោក​មេ​បញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​អណ្តូង​មាស​។​

បន្ទាប់ពី​កើតហេតុ​សមត្ថកិច្ច​ចរាចរណ៍​ជើងគោក​បាន​បញ្ជូន​អ្ន​ទៅ​ករ​បួស​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត និង​ធ្វើការ​វាស់វែង​យក​ម៉ូតូ និង​រថយន្ត​មក​រក្សារ​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្ល​វ​គោក​នៃ​ស្នងការ​នគ​បាល​ខេត្ត​ធ្វើ​កំណត់ហេតុ​ដោះស្រាយ​តាម​ពេល​ក្រោយ​៕ លី វណ្ណ​:

KA-18-02-2016-05 KA-18-02-2016-06 KA-18-02-2016-07


http://ift.tt/20FCjtc
ម៉ូតូ​សិស្សសាលា និង​រថយន្ត​បើក​ខ្វែង​ទិស​ក្នុង​ល្បឿន​លឿន​ដូចគ្នា​បុក​ចំ​ពេញទំហឹង​អ្នក​ជិ​ម៉ូតូ​ខ្ទាត​ចេញពី​ថ្នល់ រថយន្ត​អូស​ម៉ូតូ​ជាង​៥០​ម៉ែត្រ​ទើប​អស់​ល្បឿន​ ម៉ូតូ​សិស្សសាលា និង​រថយន្ត​បើក​ខ្វែង​ទិស​ក្នុង​ល្បឿន​លឿន​ដូចគ្នា​បុក​ចំ​ពេញទំហឹង​អ្នក​ជិ​ម៉ូតូ​ខ្ទាត​ចេញពី​ថ្នល់ រថយន្ត​អូស​ម៉ូតូ​ជាង​៥០​ម៉ែត្រ​ទើប​អស់​ល្បឿន​ Reviewed by yim PH on 1:27 PM Rating: 5

Entertainment

ads
Powered by Blogger.