ឈ្មួញដឹកអង្ករជាង៧០តោនបំផ្លាញស្ពានអ្នកលឿង ខណៈមន្ត្រីប៉ុស្តិ៍ជញ្ជីង៣កន្លែងខ្វល់តែរឿងលុយចូលហោប៉ៅ
ខេត្តព្រៃវែង៖ ស្ពានអ្នកលឿង (ស្ពានត្សឹបាសា) បានរងការខូចខាត ដោយសាររថយន្តយីឌុបដឹកអង្ករទម្ងន់ជាង៧០ តោន មួយគ្រឿង បានបើកបរឆ្លងកាត់ ហើយឡើងស្ពានមិនរួចក៏រអិលថយក្រោយវិញ ហើយវាបានធ្វើឲ្យរបើកកៅស៊ូលើស្ពានកាលពីវេលាម៉ោង១២យប់ ថ្ងៃទី ២២ ឈានចូលថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០១៦ នៅលើស្ពានអ្នកលឿង ត្រើយខាងកើត ក្នុងខេត្តព្រៃវែង ដែលមន្ត្រីប៉ុស្តិ៍ជញ្ជីងមិនបានខ្វល់ខ្វាយឡើយ។
ហេតុការណ៍នេះបានធ្វើឲ្យពលរដ្ឋរិះគន់ ពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ចំពោះការបំពេញភារកិច្ចរបស់មន្ដ្រី ក្រសួង សាធារណការ ហើយទាមទារឲ្យលោកលោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងសាធារណការ ចាត់វិធានការមន្ត្រីអសកម្ម ទាំងនោះជាបន្ទាន់ថាហេតុអ្វីនៅតែបណ្តែតបណ្តោយឲ្យរថយន្តធំៗ ផ្ទុកលើសទម្ងន់ចរាចរណ៍លើផ្លូវលើស្ពានបែប នេះទៀត។ បើគេមើលឃើញានៅតាមដងផ្លូវជាតិលេខ១ មានប៉ុស្តិ៍ជញ្ជីងថ្លឹងរថយន្តដឹកទំនិញដល់ទៅ ៣ កន្លែងចាប់ពីខេត្តស្វាយរៀង មកដល់រាជធានីភ្នំពេញ តែបែរទៅជាគ្មានបានការអ្វីសោះនោះ។
ជាក់ស្ដែងនៅវេលាកើតហេតុខាងលើរថយន្តយីឌុបដឹកមួយគ្រឿង ពាក់ស្លាកលេខ ខេត្តតាកែវ 3A-1743 មានថៅ កែឈ្មោះ ចក់ និង ចែមុំ នៅតំបន់អ្នកលឿង ក្នុងរថយន្តនេះ ផ្ទុកអង្ករខ្សាយ និង អង្ករដំណើប សរុប ជាង៧០តោន បានបើកបរឆ្លងកាត់ស្ពាន ហើយឡើងស្ពាន មិនរួចក៏រអិលថយក្រោយវិញ ដោយរថយន្តដឹកអង្ករនេះចេញពីព្រំដែន ប្រទេសវៀតណាម ឆ្លងកាត់ខ្មែរយើង ទៅលក់នៅប្រទេសថៃ ហើយក្នុងមួយថ្ងៃៗរថយន្តឆ្លងរាប់រយគ្រឿង។
ប្រជាពលរដ្ឋអះអាង ឲ្យដឹងថា រថយន្តនេះមាន ទម្ងន់១៨តោន ហើយទម្ងន់ផ្ទុក អង្ករជាង៦០តោន បូកសរុបជាង៧០តោន ជាទម្ងន់ច្បាប់ហាមឃាត់ តែគេមិនដឹងថាមន្ត្រីប៉ុស្តិ៍ជញ្ជីងទាំ៣កន្លែថ្លឹងឡាន ឬថ្លឹងលុយនោះទេ ទើបឡានដឹកលើសទម្ងន់កើតមានឡើងដដែលៗបែបនេះបំផ្លាញផ្លូវ និងស្ពានបានតាមអំពើចិត្ត សំណាងហើយស្ពានមិនបាក់ តែទោះយ៉ាងណាពលរដ្ឋទូទាំងប្រទេសមិនពេញចិត្តទង្វើរបស់ន្ត្រីជញ្ជីទាំងនោះទេ សំណូមពរដល់ លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងសាធារណការ មេត្តាប្រមូលមន្ត្រីមិនបានការទាំងនោះចាត់មការតាមច្បាប់ខ្លះទៅទានប្រុស៕
http://ift.tt/1LbaIOT