កំពុងភ្លៀងតាក់ស៊ីផ្តាច់ព្រលឹង២គ្រឿងបោះពួយជ្រែកថ្នល់បុកគ្នាលាន់សូរដូចរន្ទះបាញ់ក្រឡាប់ជាច្រើនត្រឡប់របើកទ្វារខ្ទាត់មនុស្សចេញ ស្លាប់ស្ត្រីម្នាក់ភ្លាមៗ
ខេត្តបន្ទាយមានជ័យ៖ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់រថយន្តពីរគ្រឿងបុកគ្នាពេញទំហឹង ស្ត្រីម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង និងរបួសមនុស្សជាច្រើននាក់ផ្សេងទៀត ខណៈមេឃកំពុង ភ្លៀងកាលពីវេលាម៉ោង៦ និង១៥នាទីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចំណុចផ្លូវកោងចុងស្ពានទឹកថ្លាស្ថិតក្នុងភូមិបាណយ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចបាននិយាយថា រថយន្តតាក់ស៊ីម៉ាកអាស៊ីណា ចេញដំណើរពីក្រុងប៉ោយប៉ែតឆ្ពោះទៅរាជធានីភ្នំពេញក្នុងល្បឿនដូចឡានប្រណាំ បានពើប ប្រទះនឹងរថយន្តសាំយ៉ុងដឹកអ្នកទេសចរណ៍ទៅកាន់ក្រុងប៉ោយប៉ែតក្នុងដំណើផ្ទុយទិសគ្នាល្បឿនជ្រែកថ្នល់ លុះមកដល់ចំណុចកើតហេតុមេឃកំពុងភ្លៀងមានភ្លៀង អាស៊ីណារេទៅបុកអាសាំយ៉ុងពេញទំហឹងលាន់ស្នូរដូចរន្ទះបាញ់ អាស៊ីណាក្រឡាប់ជាច្រើនត្រឡប់រួចទៅបុកផ្ទុបជាមួយបង្គោលភ្លើងដាច់ទ្វារខ្ទាតអ្នកជិះចេញមកក្រៅស្តែងដូចគេថតកុន។
ភ្លាមនោះសមត្ថកិច្ចបានចុះទៅជួយអន្តរាគមន៍យកអ្នករងរបួសទៅកាន់មន្ទីរពេទ្យ ម្ចាស់រថយន្តទាំពីរដាក់មេ ប្រូចបាត់ ហើយសមត្ថកិច្ចកំពុងចាត់ចែងសាកសព និង ស្ទួចយករថយន្តទាំពីរយកទៅរក្សាទុកនៅស្នងការដ្ឋានខេត្ត ដើម្បីចាតការតាមច្បាប់៕
http://ift.tt/1PYIZ2Q