ផឹកស្រាស្រវឹងរាល់ថ្ងៃ ទីបញ្ចប់ចងកសម្លាប់ខ្លួនតាំងពីយប់ព្រឹកឡើងទើបម្តាយដឹង
ខេត្តកំពង់ឆ្នាំង៖ បុរសម្នាក់ផឹកស្រវឹងបានចងកសម្លាប់ខ្លួននៅលើផ្ទះ តាំងពីយប់ព្រឹកឡើងទើបដឹង មានការភ្ញាក់ផ្អើល ដោយសារតែម្តាយឡើងលើផ្ទះដាស់កូនប្រុស តែបែរជាឃើញកូនរបស់ខ្លួន ចងកស្លាប់ សសរផ្ទះ ស្លាប់បាត់ទៅហើយ នៅម៉ោង៧ និង៥០នាទីព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦ ករណីនេះ បានកើតឡើងនៅយប់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៦ នៅភូមិអណ្តូងរនុក ឃុំត្រងិល ស្រុកកំពង់លែង។
លោក ប៉ាល់ ជឿន អធិការនគរបាលស្រុកកំពង់លែងបានអោយដឹងថា បុរសដែលចងកសម្លាប់ខ្លួននេះមានឈ្មោះលុយ រ៉ុន អាយុ៣៩ឆ្នាំ រស់នៅក្នុងភូមិ ឃុំ កើតហេតុខាងលើ។ មុនការភ្ញាក់ផ្អើល នៅពេលព្រឹកម្តាយបានឡើងទៅលើផ្ទះបំណងដាស់កូន ស្រាប់តែឃើញកូនប្រុស ចងក នឹងខ្យែនីឡុង ជាមួយសសរផ្ទះស្លាប់បាត់ទៅហើយ ទើបស្រែកឆោរឡោឡើងអោយគេជួយ ។
លោកបានបន្តថា តាមសំដីប្រជាពលរដ្ឋជាអ្នកជិតខាងបានអោយដឹងថា នៅពេលល្ងាចគេ ឃើញ បុរសរូបនេះផឹកស្រវឹងជាធម្មតា និងបានឡើងទៅដេកលើផ្ទះរបស់ខ្លួនតែនៅផ្ទះនេះពុំមានអ្នកណានៅនោះទេម្តាយ និងឪពុកបានទៅធ្វើចំការអស់ហើយ។ លុះព្រឹកឡើងនៅវេលាម៉ោងជិត៨ព្រឹកម្តាយ បង្កើតបុរសរូបនេះ បានមកពីចំការ ហើយឡើងលើផ្ទះរកកូន ក៍ប្រទះឃើញកូនប្រុសរបស់គាត់ចងកនៅ លើផ្ទះស្លាប់បាត់ទៅហើយ។
លោកអធិការអោយដឹងថា ក្រោយពីសមត្ថកិច្ចធ្វើកោសល្យពិច្ច័យតាមបច្ចេកទេសបានដឹងថា បុរសរូប នោះពិតជាបានចងកសម្លាប់ខ្លួនឯងពិតមែន ហើយសពជនរងគ្រោះត្រូវបានក្រុមគ្រួសារធ្វើ បុណ្យតាម ប្រពៃណី ។ ចំណែកមូលហេតុវិញ សមត្ថកិច្ចដឹងថា បុរសរូបនោះបានផឹកស្រារាល់ថ្ងៃស្ទើរក្លាយជាមនុស្ស សរសៃប្រាសាទទៅហើយ កន្លងមកបានបង្កហឹង្សាវាយប្រពន្ឋកូន និងធ្លាប់បានជាប់ពន្ធនាគារខេត្តទៀតផង ៕ រិទ្ធិ ជ័យ
http://ift.tt/1RMloF8