Insurance

728x90

តា​ចាត់​អាយុ​៧៥​ឆ្នាំ​បាន​រំលោភ​កុមារី​អាយុ​១៤​ឆ្នាំ​បានសម្រេច​ច្រើនដង ទីបញ្ចប់​បែកការ​នៅពេល​តាម​ទៅ​រំលោភ​នាង​កំពុង​ឃ្វាលគោ​

ខេត្តកំពង់ឆ្នាំង​៖ តា​ចាស់ អាយុ​៧៥​ឆ្នាំ​ម្នាក់ ត្រូវបាន​តុលាការខេត្ត​កំពង់ឆ្នាំង សម្រេច​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ខេត្ត នៅ​ព្រឹក ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៦ ដោយ​ចោទប្រកាន់​ពីបទ​ចាប់រំលោភ​កុមារី​អាយុ​១៤​ឆ្នាំ បានសម្រេច​ជាច្រើន​ដង នៅ​ចុងឆ្នាំ​២០១៥ រហូតដល់​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៦ បាន​រំលោភ​នាង​ម្តងទៀត​នៅក្រោម​ដើមឈើ​ខណៈ​កំពុង​ឃ្វាលគោ អ្នកស្រុក​បានឃើញ​ទើប​បែកការ​ត្រូវបាន​ឪពុកម្តាយ​កុមារី​រងគ្រោះ​ដាក់ពាក្យ​ប្តឹង និង​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅក្នុង​លំនៅដ្ឋាន​ជនជាប់ចោទ ស្ថិតក្នុង​ភូមិ​តាំង​ក្រង ឃុំ​ស្វាយ​ជុក ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង​។

លោក ឌុ​ច ចំរើន នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង​បានអោយដឹងថា​៖ បុរស​ចំណាស់​ជា​ជនសង្ស័យ​មានឈ្មោះ អ៊ុក ជូ អាយុ​៧៥​ឆ្នាំ ចំណែក​កុមារី​រងគ្រោះ មាន​អាយុ​ជាង​១៤ ឆ្នាំ ( សំបុត្រកំណើត​កើត​ថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ​២០០១ ) ។

ករណី​លួ​ម​លោម​កុមារី​ខាងលើ​ចាប់រំលោភ​បានកើត​ឡើង​នៅក្នុង​អំឡុង ខែធ្នូ ឆ្នាំ​២០១៥ ដោយ​ជនសង្ស័យ​ក្រោយពេល​ចាប់រំលោភ បានគ​ម្រាម​នឹង​សម្លាប់ចោល បើសិន​កុមារី​រូបនោះ ហ៊ាន​ប្រាប់​ឪពុកម្តាយ និង​អ្នក​ផ្សេងទៀត ទើប​រឿងនេះ​មិនត្រូវ​បាន​បែកការ​កន្លងមក ។ ប៉ុន្តែ​នៅ​រសៀល​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៦ ពេល​កុមារី​នោះ​ទៅ​ឃ្វាលគោ​នៅ​ចុង​ភូមិ ពេល​មានឱកាស​ស្ងាត់ ជនសង្ស័យ​ចាប់​កុមារី​រងគ្រោះ​រំលោភ​ជាថ្មីទៀត​នៅក្រោម​ដើមឈើ​ចុង​ភូមិ ក្នុងពេលនោះ​ប្រជាពលរដ្ឋ​ក៏បាន​ប្រះ​ឃើញ ហើយ​ក៏បាន​ប្រាប់​ឪពុកម្តាយ​ប្តឹង អោយ​ចាប់ខ្លួន​ជនល្មើស​តែម្តង ។

នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​សារភាពថា ខ្លួន​ពិតជា​បាន​លួ​ម​លោម​កុមារី​រូបនោះ​រំលោភ​ពិតមែន តែ​មិន​ចាំ​ថ្ងៃខែ គ្រាន់តែ​ដឹងថា​បាន​រំលោភ​ច្រើនដង តាំងពី​ចុងឆ្នាំ​២០១៥ រហូតដល់ ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៦ មាន​គេ​ទាន់​ទើប​បែកការ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​៕ រិ​ទ្ធិ ជ័យ​

KA-17-02-2016-16 KA-17-02-2016-18


http://ift.tt/1Qkpyot
តា​ចាត់​អាយុ​៧៥​ឆ្នាំ​បាន​រំលោភ​កុមារី​អាយុ​១៤​ឆ្នាំ​បានសម្រេច​ច្រើនដង ទីបញ្ចប់​បែកការ​នៅពេល​តាម​ទៅ​រំលោភ​នាង​កំពុង​ឃ្វាលគោ​ តា​ចាត់​អាយុ​៧៥​ឆ្នាំ​បាន​រំលោភ​កុមារី​អាយុ​១៤​ឆ្នាំ​បានសម្រេច​ច្រើនដង ទីបញ្ចប់​បែកការ​នៅពេល​តាម​ទៅ​រំលោភ​នាង​កំពុង​ឃ្វាលគោ​ Reviewed by yim PH on 2:27 PM Rating: 5

Entertainment

ads
Powered by Blogger.