អ្នកលេងល្បែងស៊ីសងខ្លាឃ្លោក និងអាប៉ោង ចំនួន៧នាក់ត្រូវប៉េអិមចាប់ខ្លួន
ខេត្តព្រះសីហនុ៖ យ៉ាងហោចណាស់ក៏មានមនុស្ស៧នាក់ ត្រូវបានកម្លាំងកងរាជអាវុធខេត្តចុះធ្វើការបង្ក្រាបក្រុមអ្នកញៀននឹងល្បែងស៊ីសង ខ្លាឃ្លោក និងអាប៉ោង បង្កឲ្យមនុស្សរត់ជាន់ជើងគ្នា បានកាលពីវេលាម៉ោង១២ និង៣០នាទី រសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦ នៅចំណុចមុខផ្សារចិន ស្ថិតក្នុងក្រុម៣៥ ភូមិ០១ សង្កាត់០៤ ក្រុង ខេត្តព្រះសីហនុ។
យោងតាមប្រភពពីលោក ឧត្តមសេនីយ៍ ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានថ្លែងថាមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅម៉ោង១២ និង៣០នាទី ថ្ងៃទី ២៣.០២.២០១៦ នោះបានចុះបង្ក្រាបល្បែងស៊ីសងមួយកន្លែង ស្ថិតក្នុងក្រុម៣៥ ភូមិ០១ សង្កាត់០៤ ក្រុង-ខេត្តព្រះសីហនុ ដោយឃាត់ខ្លួនបានមនុស្ស៧នាក់ ក្នុងនោះជនជាតិវៀត ណាមចំនួន២នាក់។
ជនដែលញៀនល្បែងត្រូវបានឃាត់ខ្លួននោះមាន៖ ទី១ឈ្មោះ កាវ យ៉ុងម៉ូវ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិវៀតណាម មានមុខរបរកម្មករសំណង់ មានទីលំនៅភូមិ១ សង្កាត់លេខ៤ ក្រុងព្រះសីហនុ, ទី២ឈ្មោះ ជិន គៀត ភេទប្រុស អាយុ៤៦ ជនជាតិខ្មែរ មុខរបរបើករថយន្ត មានទីលំនៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ, ទី៣ឈ្មោះ ផន ផាន ភេទប្រុស អាយុ៥៤ឆ្នាំ មានទីលំនៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុមុខរបរលក់ កាហ្វេរ, ទី៤ឈ្មោះ យ៉ យាំងហ៊ីង ភេទប្រុស អាយុ៥៨ ជនជាតិវៀតណាម មានមុខរបរទិញអេតចាយ មានទីលំនៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ, ទី៥ឈ្មោះ វួច គង់ ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរក្រុម៣៥ ភូមិ០១ សង្កាត់០៤ ក្រុង-ខេត្តព្រះសីហនុ មានទីលំនៅ, ទី៦ឈ្មោះលឹម ឆាយ ភេទប្រុស អាយុ៣៨ឆ្នាំ ម្ចាស់ទីតាំងក្រុម៣៥ ភូមិ០១ សង្កាត់០៤ ក្រុង- ខេត្តព្រះសីហនុ និងទី០៧ឈ្មោះ គង់ រតនា ភេទប្រុស អាយុ៣៨ឆ្នាំមុខរបរលក់ ដូរមាន ទីលំ នៅក្រុម៣៥ ភូមិ០១ សង្កាត់០៤ ក្រុង-ខេត្តព្រះសីហនុ។
ក្នុងការបង្ក្រាបនោះសមត្ថកិច្ចរឹបអូសបាននូវវត្ថុតាង មួយចំនួនរួមមាន៖ -មេអាប៉ោងចំនួន០២ -តេឡេ(បញ្ជាអាប៉ោង)០១ -កៅអីចំនួន១០ -តុមានកម្រាលអាប៉ោង០១ -ម៉ូតូចំនួន០២គឿង -ប្រាក់រៀល២២៥០០០៛ ។
បច្ចុប្បន្នជនពាក់ព័ន្ធករណីលេងល្បែងស៊ីសងនេះ ត្រូវបានកម្លាំងកងរាជអាវុធខេត្តសាកសួរ និង ធ្វើកិច្ចសន្យាបញ្ឈប់ការលេងល្បែងស៊ីសងតទៅទៀត ហើយបានដោះលែងទៅកាន់លំនៅដ្ឋាននៅយប់ថ្ងៃដ៏ដែល៕ សមុទ្រខៀវ
http://ift.tt/1XMSPb6