រថយន្តបុករថយន្តក្រឡាប់ផ្ងារជើងសំណាងល្អពុំមានអ្នកគ្រោះថ្នាក់
ខេត្តព្រះសីហនុ៖ រថយន្តបែនដឹកដីធន់តូចមួយគ្រឿង ត្រូវបានរថភ្លើងបើកបុកពេញទំហឹង ខណៈបើកទៅរលត់នៅចំកណ្តាលផ្លូវរថភ្លើងកំពង់ធ្វើតំណើរមកយ៉ាងលឿន ហើយអូសជាច្រើនម៉ែត្រ ។ ហេតុការណ៍នេះបានកើតមានឡើងកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦ វេលាម៉ោង ៩ និង២៥នាទីព្រឹក នៅចំណុចភូមិវាលមាស ឃំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
តាមប្រភពពីកន្លែងកើតហេតុបានឲដឹងថា ចំនុចដែលកើតហេតុ គឺមានផ្លូវលំក្រាលគ្រោះក្រហមមួយខ្សែ ចេញ ពីភូមិប្រជាពលរដ្ឋ ឆ្លងកាត់ផ្លូវរថភ្លើងសំដៅចូលទៅព្រៃ ហើយរថយន្ត ដែលត្រូវរថភ្លើងបុកពេញទំហឹងនោះ ជាប្រភេទរថយន្តបែនដឹកដីធន់តូច ម៉ាកទីតាន់ពណ៌ខៀវ ពាក់ស្លាក់លេខ ព្រះសីហនុ ៣A-០០៤២ មិនស្គាលអត្តសញ្ញាណអ្នកបើកបរ (បន្ទាប់ពីកើត ហេតុបានរត់គេចខ្លួន) បានបើកបរចេញពីចង្កេះភ្លំ ជាកន្លែងកាយយកអាចន៍ដី ក្នុងដំណើរ ពីលិចទៅកើត។
លុះពេលមកដល់ចំណុចកើតហេតុ រថយន្តនោះបានរលត់ម៉ាស៊ីន ខូចនៅចំ កណ្តាលលើផ្លូវរថភ្លើងនោះតែម្តង ស្របពេលជាមួយគ្នានោះ រថភ្លើងដែលដឹកសុទ្ធសឹងជា ស៊ីទែនប្រេង តែពុំបមានផ្ទុកប្រេងទេ ក៍បានមកដល់ក្នុងដំណើរពីភ្នំពេញ ទៅខេត្តព្រះសីហនុ ហើយក៍បុកពេញទំហឹងតែម្តង ធ្វើឲរថយន្តនោះអូសខ្ទាត់ ប្រមាណជាជាង៣០ម៉ែត្រ រីឯអ្នកបើកបរត្រូវបានគេរាយការណ៍ មិនមានរងរបួសអ្វីធ្ងន់ធ្ងរទេ ហើយបានគេចខ្លួនទាំងព្រលឹងមិននៅជាប់ខ្លួន។
ប្រភពដដែលបានបន្តទៀតថា រថយន្តខូចខាតធ្ងន់ធ្ងរ រីឯរថភ្លើងវិញក្រោយពីកើត ហេតុបានឈប់នៅនឹងកន្លែងហើយបានបះពាល់ស៊ីទែនប្រេងរបស់រថភ្លើងបណ្តាលឲ្យលេចប្រេងបន្តិចបន្តួចតែមិនធ្ងន់ធ្ងរទេត្រូវបានជួសជុលភ្លាមៗចំពោះរថយន្តត្រូវបានយកមករក្សា ទុកនៅអធិការដ្ឋានប៉ូលិសស្រុកព្រៃនប់រងចាំការដោះស្រាយតាមលខណៈផ្លូវច្បាប់៕ សមុទ្រខៀវ
http://ift.tt/1Q0gvWk