បញ្ជូនជនសង្ស័យពាក់ព័ន្ធការរក្សាទុក និងចែកចាយថ្នាំញៀនចំនួន៣នាក់ទៅតុលាការខេត្ត
ខេត្តព្រះសីហនុ៖ ជនសង្ស័យចំនួន៣នាក់ជាប់ជាប់ចោទការរក្សាទុក និងចែកចាយសារធាតុញៀនត្រូវបានកម្លាំងកងរាជអាវុធហត្ថបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត នារសៀលថ្ងៃទី២៣ ខែកុម្ភៈនេះ បន្ទាប់ពីបានធ្វើការឃាត់ខ្លួនកាលពីល្ងាចថ្ងៃទី២២ កុម្ភៈនៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បាន បញ្ជាក់ថា នៅវេលាម៉ោង១៤ និង៣០នាទី ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦ បាន សមត្ថកិច្ចរបស់លោកបានបញ្ជូនជនសង្ស័យចំនូន៣ នាក់ និងវត្ថុតាងទៅសាលាដំបូងខេត្ត ពាក់ព័ន្ធករណី ជួញដូរ និងប្រើប្រាស់គ្រឿងញៀនពួកគេមានឈ្មោះទី១ បូរ សំភ័ស ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិ មុខរបរបើកបរ ទីលំនៅបច្ចុប្បន្ន ភូមិរិទ្ធី១ ឃុំកែវផុស ស្រុកស្ទឺងហាវ ខេត្តព្រះសីហនុ។ ទី២.ឈ្មោះ គិល គារិទ្ទ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ភូមិអូរតាហយ ឃុំស្ទឹងឆាយ ស្រុកកំពង់ សិលា ខេត្តព្រះសីហនុ។ ទី៣ឈ្មោះ ស្រី ភ័ក្រ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរបើកបរ ទីលំនៅបច្ចុប្បន្ន ភូមិមនោរម្យ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
លោកបានបន្ថែមថា វត្ថុតាង និងសម្ភារ:មួយចំនួនមាន៖ -ម្សៅសថ្លាចំនួន០១កញ្ចប់ ស្មើ ៣,១g ដបជក់ចំនួន០២, ដែកកេះចំនួន០២ ,ដាវសាម៉ូរៃចំនួន១ដើម,ទូរស័ព្ទដៃចំនួន៣គ្រឿង, ប្រាក់ចំនួន៥០២៥០០៛, រថយន្ត១គ្រឿង ម៉ាក corolla ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្មំពេញ2Z- 2884, ម៉ូតូម៉ាក់wave ចំនួន១ គ្រឿង៕ សមុទ្រខៀវ
http://ift.tt/1OuCdh9