Insurance

728x90

រថយន្ត​ធុន​ធ្ងន់​ដឹក​ស្ពៃក្តោប​បោះពួយ​ដល់​ផ្លូវបត់​កោង​បែក​កង់​មុខ​ហោះ​​​ទៅ​​ចូល​ផ្ទះ​ជួសជុល​ម៉ូតូ​មួយ​ទាំ​​ង​​ក​​​​​​​​​​​​​​​​​​​​ណ្តា​ល​​​យ​ប់​​​​រ​បួស​ធ្ងន់​​៣​​នាក់​​​ខូ​ច​ខា​ត​​​​ទ្រព្យសម្បត្តិ​រាប់​​ម៉ឺ​ន​​ដុល្លា​

​ខេត្តកំពង់ឆ្នាំង​៖ មនុស្ស​៣​នាក់​បាន​រងរបួស​ធ្ងន់ និង​ផ្ទះ​ជាង​ជួសជុល​ម៉ូតូ​មួយកន្លែង​បាន​រង​ការ ខូចខាត​ទាំងស្រុង ដោយសារ​រថយន្ត​ធុន​ធំ​ដឹក​ស្ពៃក្តោប​មួយគ្រឿង បើក​លឿន​នៅ​ផ្លូវបត់​កោង បែក​កង់​បុក​ចូលក្នុង​ផ្ទះ​ទាំង​កណ្តាលយប់​។ ហេតុការណ៍​បានកើត​ឡើង​នៅ​ម៉ោង​១០ និង​៤០​នា​
​ទី​យប់​ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​ចន្លោះ​គីឡូម៉ែត្រ​៩៧ និង​៩៨ ស្ថិតនៅ​ក្នុងភូមិ​ខ្វិត ឃុំ​ពង្រ​
​ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។​

សមត្ថកិច្ច​នរគ​របាល​ចុះ​ពិនិត្យ​កន្លែងកើតហេតុ​បានអោយដឹងថា​៖ អ្នក​រថយន្ត​បង្ក ពាក់​ផ្លាក លេខ កំពង់ឆ្នាំង 3A – 0423 ឈ្មោះ ស្រ៊ន អាយុ​៣០​ឆ្នាំ នៅ​ខេត្តកំពង់ស្ពឺ ចំណែក​ព្រូ​ឈ្មោះ ប៊ុន តាន់ អាយុ​២០​ឆ្នាំ នៅ​ខេត្តកំពត បាន​រងរបួស​ធ្ងន់​កៀប​ជាប់​ក្នុង​កាប៊ីន​រថយន្ត ក្រោយពេល​កើត ហេតុ​សមត្ថកិច្ច និង​អ្នកស្រុក​ជួយ​គាស់​យក​ចេញពី​រថយន្ត​ជាង​៣​ម៉ោង​ទើប គាស់​យកចេញ បាន​បញ្ជូន​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង​។​

​សមត្ថកិច្ច​បានបញ្ជាក់​អោយដឹងថា​៖ ពួកគេ​ទាំង​២​នាក់​បានមក​រស់នៅ​ស៊ីឈ្នួល​បើកបរ​រថយន្ត អោយ​ថៅកែ​ម៉ាស៊ីនកិនស្រូវ​ម្នាក់​ឈ្មោះ សេង នៅ​ភូមិ​ចំការ​តា​ម៉ៅ ឃុំ​ស្រែ​ថ្មី ស្រុក​រលា ប្អៀ​រ ហើយ​នៅក្នុង​ហេតុការណ៍​នេះ គឺ​ពួកគេ​បាន​បើករថយន្ត​ដឹក​ស្ពៃក្តោប​ពេញប្រៀប ក្នុងទិសដៅ ពី​លិចទៅ​កើត ដល់​ផ្លូវបត់​កោង​បាន​បែក​កង់​មុខ​ខាងស្តាំ​ហើយ​រេ​ចង្កូត​ជាង​៩០​ម៉ែត្រ ទើប​មក បុក​ចូល​ក្នុងផ្ទះ​ជួសជុល​ខាងលើនេះ ហើយ​រថយន្ត​ក្រឡាប់​បះជើង​ចាក់ចោល​ស្ពៃក្តោប ពេញ ផ្ទះ​ជនរងគ្រោះ​។

​ដោយឡែក​បុរស​ម្ចាស់ផ្ទះ​ជាជាង​ជួសជុល​ម៉ូតូ​មានឈ្មោះ កែវ ច​ន្តា អាយុ​៤៣​ឆ្នាំ រស់ នៅក្នុង​ភូមិ​ឃុំ​លើ​ត​ហេតុ​ខាងលើ នៅក្នុង​ហេតុការណ៍​នេះ កូនប្រុស​គាត់​ឈ្នោះ លន់ ឆៃ​ហ៊ាន អាយុ​២១​ឆ្នាំ កំពុង​ដេកលក់​ត្រូវបាន​រថយន្តបុក​ធ្លាយ​ពី​ជញ្ជាំង​ផ្ទះ​ខាងមុខ​ធ្លាយ​ផ្ទប់​ទៅ និង ជញ្ជាំង​ផ្ទះថ្ម​ខាង​រងរបួស​ធ្ងន់​។ ចំណែក​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​មាន ម៉ាស៊ីន​ក្រឡឹង​៣​គ្រឿង​មាន តម្លៃ​ជា​១​ម៉ឺន​ដុល្លា ម៉ូតូ​៥​គ្រឿង គ្រឿងបន្លាស់​ម៉ូតូ​មួយចំនួនទៀត ព្រមទាំង​តាក​ផ្ទះមួយ​ខ្នង នេះ​ត្រូវ​ខូ​ត​ខាត​ទាំងស្រុង​មួយ​ចំហៀង និង​ផ្ទះ​ធំ​ត្រូវ​បែកបាក់​ជញ្ជាំង​ថ្ម ទ្វារ​ដែក និង​រលំ​សសរ មួយចំនួនទៀត គឺ​ត្រូវ​រើរុះ​ធ្វើ​ថ្មី​ឡើងវិញ​ទើប​អាច​រស់​នៅបាន ។​ករណីនេះ​ភាគី​រថយន្ត​បង្ក​អាច ប្រឈម​និង​ការសង​ភាគី​រងគ្រោះ​ច្រើន​ម៉ឺន​ដុល្លា​។​

​គួរ​បញ្ជាក់ថា​៖ ចំណុច​ផ្លូវបំបែក​ជា​៣​ចូល​ព្រលានយន្តហោះ និង​ជា​ផ្លូវបត់​កោងរ លោង ល្អ​នេះ រថយន្ត​ដែល​បើកបរ​លឿនៗ ធ្លាប់បាន​បើក​បុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​ម្តុំ នេះ​ចំនួន​៣​ដង រួចមកហើយ បញ្ហា​នេះ​អ្នក​បើ​បបរ​ទាំងអស់​គួរតែ​ប្រុងប្រយ័ត្ន​អោយបាន​ខ្ពស់​ទើប​មាន​សុ​វត្តិភាព​៕ រិ​ទ្ធិ ជ័យ​

KA-09-02-2016-01 KA-09-02-2016-02 KA-09-02-2016-03 KA-09-02-2016-04 KA-09-02-2016-05

​ ​


http://ift.tt/1onVo7i
រថយន្ត​ធុន​ធ្ងន់​ដឹក​ស្ពៃក្តោប​បោះពួយ​ដល់​ផ្លូវបត់​កោង​បែក​កង់​មុខ​ហោះ​​​ទៅ​​ចូល​ផ្ទះ​ជួសជុល​ម៉ូតូ​មួយ​ទាំ​​ង​​ក​​​​​​​​​​​​​​​​​​​​ណ្តា​ល​​​យ​ប់​​​​រ​បួស​ធ្ងន់​​៣​​នាក់​​​ខូ​ច​ខា​ត​​​​ទ្រព្យសម្បត្តិ​រាប់​​ម៉ឺ​ន​​ដុល្លា​ រថយន្ត​ធុន​ធ្ងន់​ដឹក​ស្ពៃក្តោប​បោះពួយ​ដល់​ផ្លូវបត់​កោង​បែក​កង់​មុខ​ហោះ​​​ទៅ​​ចូល​ផ្ទះ​ជួសជុល​ម៉ូតូ​មួយ​ទាំ​​ង​​ក​​​​​​​​​​​​​​​​​​​​ណ្តា​ល​​​យ​ប់​​​​រ​បួស​ធ្ងន់​​៣​​នាក់​​​ខូ​ច​ខា​ត​​​​ទ្រព្យសម្បត្តិ​រាប់​​ម៉ឺ​ន​​ដុល្លា​ Reviewed by yim PH on 7:52 PM Rating: 5

Entertainment

ads
Powered by Blogger.