បុរសជនជាតិចិនម្នាក់ស្លាប់ ២នាក់ទៀតរបួសធ្ងន់នៅពេលឈរចាំមិត្តភ័ក្រលើផ្លូវត្រូវរថយន្តបែនដឹក ដីវ៉ាជែងគ្នាបុកនៅស្រុកបរិបូរណ៌
ខេត្តកំពង់ឆ្នាំង៖ គ្រោះថ្នាក់ចរាចរណ៍មួយបានធ្វើអោយបុរសជនជាតិចិនម្នាក់បានស្លាប់នៅ នឹងកន្លែងកើតហេតុ និង២នាក់ទៀតបានរងរបួសធ្ងន់ ដោយសាររថយន្តបែនដឹកដីបុកជនរងគ្រោះទាំង៣នាក់កំពុងឈរចាំមិត្រភ័ក្រលើផ្លូវជាតិមុខរថយន្ត។ហេតុការណ៍នេះបានកើតឡើងនៅម៉ោង៥ ល្ងាចថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៦ នៅផ្លូវបំបែកពីថ្នល់ជាតិ ចូលទៅផ្លូវគ្រួសក្រហម ស្ថិតក្នុងភូមិផ្សារ ឃុំផ្សារ ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចនគរបាលស្រុកបរិបូរណ៌បានអោយដឹងថា៖ មុនពេលកើតហេតុ បុរសជាជនជាតិចិន ទាំង៣នាក់ បានជិះរថយន្ត ម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខភ្នំពេញ 2S-0663 មកឈប់តាមផ្លូវក្រាលគ្រួសក្រហមជាផ្លូវបំបែកចេញពីថ្នល់ជាតិ និងបានចុះពីលើរថយន្តទាំង៣នាក់ឈរនៅមុខរថយន្តរង់ចាំមិត្តភក្រ័មកពីខេត្តពោធិសាត់។ ស្រាប់តែនៅពេលនោះមានរថយន្ត ម៉ាកហ៊ីយ៉ាន់ដាយ បែនដឹកដីពណ៌ សពាក់ស្លាកលេខកំពង់ឆ្នាំង 3A-0605 បានបើកតាមថ្នល់ជាតិក្នុងទិសពីត្បូងទៅជើង បានបើកជែងវ៉ារថយន្តដល់ទៅ២គ្រឿង ដែលកំពុងបើកទឹមជែងគ្នាដែរ ហើយក៏ជ្រុលទៅបុកជនជាតិចិនទាំង៣នាក់ និងរថយន្ត បណ្តាលអោយម្នាក់ស្លាប់នៅនឹងកន្លែង និង២នាក់រងរបួសធ្ងន់ធ្ងរ ដែលសមត្ថកិច្ចប្រាប់ថាគេសង្ឃឹមរស់តិចណាស់។ ចំណែករថយន្តបង្កបានជ្រុលទៅក្រឡាប់ក្នុងស្រះគ្មានទឹកមុខរបងវត្តផ្សារ ហើយអ្នកបើកបរបានលូនចេញពីក្នុងរថយន្តរត់គេចខ្លួនបាត់ ។
ក្រោយពេលកើតហេតុ រថយន្តសង្គ្រោះរបស់មណ្ឌលសុខភាពស្រុក បានដឹកជនរងគ្រោះ ជន ជាតិចិនទាំង២នាក់ ទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ដោយឡែកសពបុរស ជនជាតិ ចិនអ្នកបកប្រែប្រាប់ថា ឈ្មោះ ជូ ឆាយឈាន អាយុ៤៦ឆ្នាំធ្វើការក្នុងក្រុមហ៊ុនចិនកសាងទំនប់ទឹកអាចាំង នៅក្នុងភូមិអញ្ជាញរូង ឃុំអញ្ជាញរូង ស្រុកបរិបូរណ៌ត្រូវបានសមត្ថកិច្ចរៀបចំប្រគល់អោយក្រុមការ ងារ ជនជាតិចិន និងជាអ្នកមើលការខុសត្រូវទំនប់ទឹកអាចាំង រៀបចំបញ្ជូនយកទៅស្រុកកំណើតដើម្បីធ្វើ បុណ្យតាមប្រពៃណី។ ចំណែករថយន្តទាំង២ ដែលខូចខាតធ្ងន់ បានយកទៅរក្សាទុកនៅ អធិការដ្ឋាន នគរបាលស្រុកបរិបូរណ៌ រង់ចាំការដោះស្រាយតាមនិតិវិធីច្បាប់៕ រិទ្ធិ ជ័យ
http://ift.tt/1TPU9dc