ព័ត៌មានក្តៅៈ ផ្ទុះគ្រាប់កក្រើកខ្លាំងនៅបាងកក នៅម៉ោង ៧ យប់ថ្ងៃទី ១៧ សីហានេះ មានរបួស និង ស្លាប់ជាច្រើននាក់ (ឃ្លីប)
ក្រុមសង្គ្រោះប្រទេសថៃរាយការណ៍ថា មានកើតហេតុផ្ទុះគ្រាប់នៅបរិវេណមុខតុលាការផ្រះផ្រុម រ៉ាចប្រ៉ះស៊ុង ដែលព័ត៌មានបឋម មានអ្នករបួសច្រើនសិបនាក់ និង ស្លាប់ មិនក្រោម ១៥ នាក់ ។
ក្រុមចម្រុះមូលដ្ឋាននិយាយថា នៅមានគ្រាប់ ៣ ទៀតនឹងផ្ទុះ គឺគ្រាប់ទី ១ នៅរ៉ាចប្រ៉ះស៊ុង, គ្រាប់ទី ២ នៅ TNT បរិវេណតុលាការផ្រះផ្រុម និង គ្រាប់ទី ៣ នៅក្សេត្រផ្លាហ្សា ដូច្នេះត្រូវមានការជម្លៀសប្រជាជននៅជិតនោះចេញបណ្តោះអាសន្នសិន ។
លោក ចូណាថាន ហេត អ្នកឆ្លើយឆ្លងព័ត៌មាន BBC រាយការណ៍ពីកន្លែងកើតហេតុថា នៅកន្លែងកើតហេតុមានភាពចលាចល និង មានអវយវៈមនុស្សដាច់ រាយពេញថ្នល់ ។ ម៉ោង ២០ (៨យប់) ចរាចរណ៍នៅក្បែរនោះ ត្រូវបិទផ្លូវមួយចំនួន ។
បើមានព័ត៌មានបន្ថែម «មតិអ្នក អនឡាញ» នឹងផ្សាយបន្តទៀត ៕
http://ift.tt/1hjl6qh
ព័ត៌មានក្តៅៈ ផ្ទុះគ្រាប់កក្រើកខ្លាំងនៅបាងកក នៅម៉ោង ៧ យប់ថ្ងៃទី ១៧ សីហានេះ មានរបួស និង ស្លាប់ជាច្រើននាក់ (ឃ្លីប)
Reviewed by yim PH
on
1:12 AM
Rating:
