មន្ត្រីនគរបាលសក្តិ៤កន្លះម្នាក់កំពុងឈប់មើលម៉ូតូបែកកង់ពេលយប់ ត្រូវក្មេងទំនើងស្រវឹង៣នាក់ព្រួតគ្នាវាយ និងកាប់បណ្តាលអោយរងរបួសធ្ងន់
ខេត្តកំពង់ឆ្នាំង៖ មន្ត្រីនគរបាលខេត្តម្នាក់ បានរងរបួសធ្ងន់បាក់ឆ្អឹងកំភួនដៃ និងដាច់ម្រាមដៃចំនួន១ ដោយសារក្មេងទំនើងស្រវឹងជោគជាំ៣នាក់ ព្រួតគ្នាវាយនិងកាប់ ដោយចោទថាជនរងគ្រោះបានជេរម្តាយពួកគេ។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦ លើផ្លូវជាត់លេខ៥ ក្នុងភូមិត្រពាំងចឹក្សា សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង នៅពេលជនរងគ្រោះកំពុងឈប់មើលម៉ូតូបែកកង់ ប៉ុន្តែក្រោយពេលកើតហេតុប្រជាពលរដ្ឋ និងសមត្ថកិច្ចបានព្រួតគ្នាចាប់ បានជនល្មើសទាំង៣នាក់ ចាត់ការតាមផ្លូវច្បាប់តបវិញ។
នគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្តបានអោយដឹងថា៖ ជនរងគ្រោះឈ្មោះកែវ ណារុន អាយុ៥៣ឆ្នាំ ពាក់សក្តិ៤កន្លះ ជាមន្ត្រីនៅក្នុងការិយាល័យការពារ និងអន្តរាគមនន៍ នៃស្នងការនគរបាលខេត្តកំពង់ឆ្នាំង។ មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូមួយគ្រឿង ម៉ាកស៊ីប្រូស របបនគរបាលជាមួយមន្ត្រីនគរបាលជាកូនចៅម្នាក់ដើរល្បាតពេលយប់ លុះមកដល់ផ្លូវចូលម៉ាស៊ីនទឹកកកភូមិត្រពាំ ងចឹក្សា ម៉ូតូក៍បានបែកកង់ គាត់ក៍ឈប់ចំណែកកូនចៅគាត់ បានដើរទៅមុខរកកន្លែងប៉ះម៉ូតូ។
នៅពេលគាត់កំពុងឈរមើលម៉ូតូ ក៍ស្រាប់តែមានម៉ូតូមួយគ្រឿងជិះគ្នា៣នាក់ បើកបរពីត្បូងទៅ ជើង វ៉ាគាត់ទៅផុតបន្តិច ហើយក៍បានបកមកក្រោយវិញឈប់ម៉ូតូចុះដើរសំដៅមកគាត់ ហើយស្រែកសួរថា អាណាជេរម្តាយអញ ភ្លាមនោះគាត់ក៍បានដកអាវុធខ្លីកា៥៤ពីចង្កេះមកកំញើញការពារខ្លួន តែក្រុមក្មេងទំនើងជាជនដៃដល់ទាំង៣នាក់ មិនបានញញើតទេ ក៍បាននាំគ្នាព្រួតវាយនិងកាប់មកលើរូបគាត់តែម្តង បណ្តាលអោយរបួសបាក់ឆ្អឹងកំភួនដៃឆ្វេង និងដាច់ម្រាមដៃស្តាំមួយនៅពេលគាត់រងជាមួយផ្លែកាំបិតមិនអោយត្រូវក្បាល ។នៅក្នុងពេលកំពុងកើហេតុនោះដែរ កូនចៅគាត់ម្នាក់ និងប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុបាននាំគ្នាព្រួតចាប់ បានជនល្មើសទាំង៣នាក់ ហើយស្វាគមន៍ខ្លះៗ ប្រគល់ខ្លួនអោយសមត្ថកិច្ចនគរបាលខេត្តចាត់ការបន្ត។
សមត្ថកិច្ចបានអោយដឹងថា៖ ជនល្មើសទាំង៣នាក់ ជាមុខសញ្ញាចោរលួចកាត់ខ្សែភ្លើង នៅពេល យប់ និងធ្លាប់ជាប់ពន្ធនាគារនៅក្នុងឆ្នាំ២០១៥ ដែលមាន៖ ១ឈ្មោះ វង្ស ពិសិដ្ឋ អាយុ៣២ឆ្នាំ មានជាតិអា កុល១.២៣ (ពេលសួរចម្លើយស្រវឹងលេចអាចម៍ពេញខោ) ២ឈ្មោះ ផូ សុខរតនា អាយុ៣១ឆ្នាំ ជាម្ចាស់កាំបិតបុ័ងតោមានជាតិអាកុល០.៩១ , ៣ឈ្មោះ រស់ ផល្លី អាយុ២៣ឆ្នាំ មានជាតិអាកុល០.៨៥ ពួកគេទាំង៣នាក់ រស់នៅក្នុងភូមិត្រពាំងចឹក្សា សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ឯវត្ថុតាងដកហូត បានមានកាំបិតបុ័ងតោ១ និងម៉ូតូហុងដាឌ្រីម០១៥មួយគ្រឿងរបស់ជនល្មើស។
ជនល្មើសទាំង៣នាក់ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងតាមផ្លូវច្បាប់ បញ្ជូនខ្លួនទៅតុលាការ ខេត្ត ដោយចោទប្រកាន់តាមមាត្រា២១៨ ពីបទហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដែលពួកគេ អាចជាប់ពន្ធនាគារពី៣ឆ្នាំទៅ៥ឆ្នាំ និងបើបូកនិងការបើកបរម៉ូតូមានជាតិស្រវឹងផងនោះ និងអាចជាប់ ពន្ធនាគារមួយកំរិថែមទៀត។ដោយឡែកមន្ត្រីនគរបាលជាជនរងគ្រោះកំពុងសំរាកព្យាបាលរបួសនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង៕ រិទ្ធិ ជ័យ
ជនរងគ្រោះ
ជនល្មើស
ជនល្មើស
ជនល្មើស
http://ift.tt/1oLsz4O