យុវជនពីរនាក់ជិះម៉ូតូមិនពាក់មួក ព្យាយាមបើកគេចត្រឡប់ក្រោយពីសមត្ថកិច្ចកំពុងត្រួតពិនិត្យ មន្ត្រីចេញស្ទាក់ប៉ះដៃបណ្តាលឲ្យដួលរបួសធ្ងន់១នាក់ស្រាល១នាក់
ខេត្តរតនគីរី៖ យុវជនពីរនាក់ជិះម៉ូតូឌុបគ្នាបានជួបនឹងក្រុមសមត្ថកិច្ចត្រួតពិនិត្យយានយន្តបើកបរលើដងផ្លូវ ដើម្បីស្ទាក់ឃាត់ចាប់ផាកពិន័យអ្នកបើកបរមិនគោរពច្បាប់ចរចរណ៍ ហើយបានបើកម៉ូតូត្រឡប់ក្រោយបម្រុងគេច តែត្រូវមន្ត្រីប៉េអឹមចេញមកស្ទាក់ឃាត់ដៃកាន់ អាយកូមលើកដៃរា បញ្ជាឲ្យឈប់បានប៉ះមុខអ្នកបើកបរបណ្តាលឲ្យរេចង្កូតម៉ូតូធ្លាក់ជង្ហុកទៅបុកបង្គោលរបងផ្ទះប្រជាពលរដ្ឋដួលបាក់ភ្លៅរបួសធ្ងន់ម្នាក់ស្រាលម្នាក់ កាលពីល្ងាចម៉ោង4 និង30នាទី ថ្ងៃទី3 ខែមិនា ឆ្នាំ2016 នៅតាមបណ្តោយផ្លូវជាតិលេខ78 ត្រង់ចំណុចទល់មុខភូមិគ្រិះ យីហោ ធីសុខា ស្ថិតក្នុងភូមិឡាប៉ូ សង្កាត់យក្ខឡោម ក្រុងបានលុង ខេត្ត រតនគីរី។ ។
តាមសក្សីនៅកន្លែងកើតហេតុបានអោយដឹងថា កាលពីវេលាម៉ោងខាងលើ ឃើញយុវជនពីរនាក់ ជិះម៉ូតូឌុបគ្នាមិនមានពាក់មួកសុវត្ថិភាពទេ ជិះម៉ូតូម៉ាកទ្រីមសង់ ស៊េរីឆ្នាំ2010 ឡើងតែម 2014 ពាក់ស្លាក់លេខកំពុងចាម2J-2172 (ពណ៌ខ្មៅ) ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច។លុះមកដល់ចំណុចកើតហេតុខាងលើក៏វ៉ាក់អើនឹងកម្លាំងចម្រុះស្ទាក់ផាក់ពិន័យយាន្តយន្ត ដែលមិនគោរពច្បាប់ចរាចរណ៍ ហើយបត់ម៉ូតូត្រឡាប់ថយក្រោយ ។ ជាអកុសល្យ ខណៈដែលបត់ក្បាលម៉ូតូថយក្រោយ ស្រាប់តែ មន្ត្រី ប៉េអឹមម្នាក់ ដែលពួននឹងផ្លាក់យីហោ ភូមិគ្រិះធីសុខា ដៃកាន់អាយកូម(icom) លើកពាំងក្នុងបំណងមិនអោយត្រឡប់ក្រោយ ក៏ត្រូវចំចង្កា អ្នកបើកបរម៉ូតូយ៉ាងពេញទំហឹងតែម្តង។ បណ្តាលអោយយុវជនទាំងពីរព្រមទាំងម៉ូតូដួលធ្លាក់ចុះចំណោតជ្រោះខាងឆ្វេងដៃ បាក់បង្គោលរបងប្រជាពលរដ្ធចំនួនមួយដើម។ អ្នកបើកបររងរបួសជាទម្ងន់ បាក់កំភ្លៅខាងឆ្វេង។
ប្រភពបានបន្តទៀតថា យុវជនរងគ្រោះជាបងត្រូវបានគេស្គាល់ឈ្មោះ ឆន ហង្ស ហៅ(ទឺម) ភេទប្រុស អាយុ24ឆ្នាំ ជនជាតិខ្មែរ និងអ្នករួមដំណើរប្អូនប្រុស
បង្កើតមានឈ្មោះ ឆន ពេជ្រ ភេទប្រុស អាយុ18ឆ្នាំ ជនជាតិខ្មែរ រងរបួសស្រាល។ អ្នកទាំងពីរមានទីលំនៅភូមិសិល្យ៏ សង្កាត់ យក្ខឡោម ក្រុង បានលុង រតនគីរី។ មានមុខរបរដើរស៊ីឈ្នួលដក់ដំឡូងមីអោយគេ។ ប្រភពបន្ថែមទៀតថា ក្រោយកើតហេតុភ្លាមៗ សមត្ថកិច្ចចម្រុះក៏បានរំសាយជួរជាប្រញាប់ប្រញាល់ និងហៅរថយន្តសាមុយមកដឹកអ្នករងគ្រោះទៅកាន់មន្ទីរពេទ្យបង្អែកខេត្តដើម្បីជួយសង្គ្រោះបន្ទាន់។ ដោយស្ថានភាពធ្ងន់ធ្ងរ និងចុកចាប់ពន់ ពេកក្រុមគ្រួសារជនរងគ្រោះបានដឹកបញ្ចូនទៅកាន់ប្រទេសវៀតណាមបន្ត តាមរថយន្តសាមុយនគរបាលផ្លូវគោកដដែល ហើយនគរបាលអោយជួយចាកសាំងចំនួន50លីត្រ។ ចំណែកម៉ូតូសមត្ថកិច្ចបាននាំមករក្សាទុកនៅស្នងការខេត្តជបណ្តោះអាសន្ន៕ លី វណ្ណៈ
http://ift.tt/1oUCchF