បុរសចំណាស់ម្នាក់ អារដើមឈើដួលវ័ធចំស្លាប់ភ្លាមៗ
ខេត្តមណ្ឌលគិរី៖ បុរសវ័យចំណាស់ម្នាក់បានស្លាប់ភ្លាមៗនៅក្នុងដីចំការរបស់គាត់ បន្ទាប់ពីរូបគាត់អាររំលំដើមឈើ ពង្រីកការដាំដុះដោយមិនមានការប្រុងប្រយ័ត្ន រហើយឈើរលំវ័ធចំ។ ហេតុការណ៍នេះបានកើតឡើងនៅព្រឹកថ្ងៃទី១១ ខែមិនា ឆ្នាំ២០១៦នេះ នៅក្នុងភូមិពូគង់ ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។
នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំស្រែព្រះបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ប៉ញ គូស ភេទប្រុស អាយុ ៥២ ឆ្នាំ ជាជន ជាតិព្នង មានទីលំនៅក្នុងភូមិកើតហេតុខាងលើ។ ក្រោយមកសពជនរងគ្រោះត្រូវបាននគរ បាលប៉ុស្តិ៍ រដ្ឋបាល ឃុំស្រែព្រះ ប្រគល់ឲ្យក្រុមគ្រួសារសពយកទៅធ្វើបុណ្យតាមប្រពៃណី ៕ សែនមនោរន្យ
http://ift.tt/1XnfbiG
បុរសចំណាស់ម្នាក់ អារដើមឈើដួលវ័ធចំស្លាប់ភ្លាមៗ
Reviewed by yim PH
on
8:55 PM
Rating: