បុរសម្នាក់ជួញដូរសាច់ទន្សោង៨០គីឡូក្រាម ត្រូវកម្លាំងការពារព្រៃខេត្តមណ្ឌលគិរីឃាត់ខ្លួន
ខេត្តមណ្ទលគិរី៖ នៅវេលាម៉ោង១២ថ្ងៃត្រង់ព្រឹកថ្ងៃទី១២ ខែមិនា ឆ្នាំ២០១៦នេះ លោក កែវ សុភគ៌ អនុប្រធានព្រៃការ ពារខេត្តមណ្ឌលគិរីបានឲ្យដឹងថាកម្លាំងរបស់លោកស្ទាក់ឃាត់ខ្លួនបុរសម្នាក់ជាមួយសាច់សត្វទន្សោង ទម្ងន់៨០គីឡូ ក្រាម និងរថយន្ត ដែលជាមធ្យោបាយដឹកជញ្ជូនម៉ាកគៀរ។ ជនសង្ស័យឈ្មោះ ទោន ទិត្យ មុខរបបរលក់ប្រហុក ផ្អក សាច់ក្រក និងទិញសាច់សត្វព្រៃ។
តាមចម្លើយរបស់ជនសង្ស័យ គាត់បានសារភាពថាបានទិញសត្វព្រៃពីឈ្មោះ សយ សឿន បីដងមកហើយ ដែលមានទីតាំងនៅភូមិចុងផាង ឃុំពូជ្រៃ ស្រុកពេជ្រាដា។ ក្រោយពីឃាត់ខ្លួនជនសង្សយ័នៅវេលាម៉ោង១០ ថ្ងៃដដែល និងធ្វើកាសាកសួរអស់រយៈពេលពីរ ម៉ោងជាងមក ក្រុមការងារបានសុំការអនុញ្ញតពីលោក ឡុង ហុកម៉េង ព្រះរាជអាជ្ញាខេត្តមណ្ឌលគិរី ដើម្បីឆែកឆេ លំនៅដ្ឋាន ឈ្មោះ សយ សឿង ដើម្បីរកវត្ថុតាង។
លោក កែវ សុភគ៌ បានបញ្ជាក់ថា លទ្ធផលឆែកឆេរបានរកឃើញ រណាយន្ត៣គ្រឿង អន្ទាក់ខ្សែរកាប១៨ ខ្សែរ ក្បាលទន្សោងចំនួន១ ធ្មេញដំរីចំនួន១ ពោះទាល់ឈ្លូសចំនួន១ ក្បាលស្វាសចំនួន ចង្កូមជ្រូកព្រៃចំនួន៣ ជើងឈ្លូស១ ស្នារ១ដើម គ្រាប់ស្នា៥គ្រាប់ ថ្គាមសត្វជ្រូកព្រៃ២កាំបិតស្នៀតប្រលាក់ឈាមចំនួន១ ស្លាបក្ងោកចំនួន២បាច់៕ សែនមនោរម្យ
http://ift.tt/1RfUVe0