Insurance

728x90

អភិបាលខេត្ត​កំពង់ឆ្នាំង ស្នើ​ឲ្យ​រដ្ឋាភិបាល​ជួយ​បង្កើត​មជ្ឈមណ្ឌល​បន្សាប​គ្រឿងញៀន​នៅក្នុង​ខេត្ត ខណៈ​អ្នកទោស​គ្រឿងញៀន​កើនឡើង​ពន្ធនាគារ​ចង្អៀត​

​ខេត្តកំ​​ពង់​ឆ្នាំង​៖ នៅក្នុង​កិច្ចប្រជុំ​បូកសរុប​របាយ​ការណ៍​សកម្មភាព​ក្រុមការងារ​ថ្នាក់ជាតិ ចុះ​មូលដ្ឋាន​ខេត្តកំពង់ឆ្នាំង ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣​របស់​រាជរដ្ឋាភិបាល​កម្ពុជា លោក អ៊ុក រ៉ាប៊ុន ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ជា​អធិបតី​នា​ព្រឹក​ថ្ងៃទី​០១ ខែមីនា ឆ្នាំ​២០១៦​ន នៅក្នុង​សាលាខេត្ត​កំពង់ឆ្នាំង​។ នាឱកាស​នោះ​លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង បាន​សំណូមពរ​ក្រុមការងារ​ថ្នាក់ជាតិ​ជួយ​ពិចារណា​បង្កើត មជ្ឈមណ្ឌល​អប់រំ​កែប្រែ និង​បន្សាប​គ្រឿងញៀន ជាជាង​បញ្ជូន​អ្នកញៀន​ថ្នាំញៀន​ទៅ​ដាក់​ក្នុង​ពន្ធនាគារ​ខេត្ត​។​

លោក​បាន​បន្តថា​៖ កន្លងមក​អ្នកទោស​គ្រឿងញៀន ត្រូវបាន​តុលាការ​បញ្ជូនទៅ​ដាក់​ពន្ធ​នា គារ​ក្នុង​១​ឆ្នាំ​ប្រមាណ​២០០​នាក់ ហើយ​ការជាប់​ពន្ធនាគារ​នេះ​មិនបាន​យូរ​ទេ គឺ​ពួកគាត់​ចេញមក​វិញ ហើយ​ប្រព្រឹត្ត​នូវ​សកម្មភាព​នេះ​ដដែល ដែល​បញ្ហា​គ្រឿងញៀន​នេះ​ជា​បញ្ហា​ប្រឈម ធំ​ផងដែរ​នៅក្នុង​ខេត្ត​បន្ទាប់ពី​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​។ ក្នុងនាម​អាជ្ញាធរខេត្ត​លោក​សំណូមពរ​ដល់​លោក អ៊ុក រ៉ាប៊ុន ប្រធាន​ក្រុមការងារ ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្តកំពង់ឆ្នាំង និង​ក្រុមការងារ​ថ្នាក់ជាតិ​ទាំងអស់ ជួយ​ពិចារណា​បង្កើតជា​មជ្ឈមណ្ឌល​អប់រំ​កែប្រែ និង​បន្សាប​គ្រឿងញៀន នេះ​នៅក្នុង​ខេត្តកំពង់ឆ្នាំង ជាការ​ប្រសើរ​ជាង​។ ដោយឡែក​ពន្ធនាគារ​ខេត្តកំពង់ឆ្នាំង​មាន​សភាព​តូចចង្អៀត ដែល​ក្នុងឆ្នាំនេះ​ស្ទើ​តែ​រក​កន្លែង​ដាក់​អ្នកទោស​មិនបាន​ផង​។​

​ដោយឡែក​លោក ប្រាក់ វុទ្ធី ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង​បានអោយដឹងថា​៖ នៅក្នុង​ឆ្នាំ​២០១៥ ការងារ​ប្រឆាំង​បទល្មើស​គ្រឿងញៀន គឺ​បង្ក្រាបបាន​៩០​ករណី ដោយ​ឃាត់ខ្លួន​បាន​២០០​នាក់​។ ក្នុងនោះ​រួមមាន​ករណី​ជួញដូរ​ចែកចាយ​បង្ក្រាបបាន​៦២​ករណី ឃាត់ខ្លួន​បាន​១៣២​នាក់ ស្រី​១៨​នាក់​។ ករណី​ប្រើប្រាស់​គ្រឿងញៀន បង្ក្រាបបាន​២៨​ករណី ឃាត់ខ្លួន​បាន​៦៨​នាក់ ស្រី​៤​នាក់ និង​រឹបអូស​វត្ថុតាង​ម៉ា​ទឹកកក​៤២៦​កញ្ចប់ ម៉ា​គ្រាប់​ជាង​១​ពាន់​គ្រាប់​ទៀតផង​។ នៅក្នុង​ត្រីមាស​ទី​ដើមឆ្នាំ​២០១៦​នេះ សមត្ថកិច្ច​នគរបាល​ជំនាញ​បង្ក្រាបបាន​ចំនួន​២៥​ករណី ចាប់​មនុ​ស្សបាន​៧២​នាក់ ក្នុងនោះ​អ្នក​ចែកចាយ​មាន​៤១​នាក់ និង​អ្នកពាក់ព័ន្ធ​ប្រើប្រាស់​មាន​ចំនួន​៣១​នាក់​។​

លោកស្នងការ​ខេត្ត​បាន​បន្តថា​៖ បញ្ហា​ប្រឈម​ដែលនាំអោយ​មានការ​កើនឡើង នៃ​អ្នក​ប្រើ ប្រាស់ និង​ចែកចាយ ដោយសារ​អ្នកប្រើប្រាស់​ថ្នាំញៀន​ភាគច្រើន​បានក្លាយ​ទៅជា អ្នក​ចែកចាយ ថ្នាំញៀន​។ ប្រជាពលរដ្ឋនៅក្នុង​សហគមន៍ មានការ​យល់ដឹង​ពី​ផលប៉ះពាល់​គ្រោះថ្នាក់ ដោយ សារ​គ្រឿងញៀន​នៅមាន​ក​ម្រឹត​។ មុខសញ្ញា​គ្រឿងញៀន​ដែល​ចេញពី​ពន្ធនាគារ​ខេត្ត នៅតែ​ធ្វើ​សកម្មភាព​ប្រព្រឹត្ត​បទល្មើស​គ្រឿងញៀន​ដដែល​។ មន្ត្រី​អនុវត្ត​ច្បាប់​នៅ​មូលដ្ឋាន អាជ្ញាធរ ប្រជាពលរដ្ឋ​មិនបាន​ចូលរួម​ពេញលេញ​ក្នុង​ការសហការ​រាយការណ៍​អោយ​សមត្ថកិច្ច​ជំនាញ ដើម្បី​មាន​វិធានការណ៍​បង្ក្រាប​ទាន់ពេលវេលា និង​នៅក្នុង​ខេត្តកំពង់ឆ្នាំង​គ្មាន​មណ្ឌល​បន្សាប​អប់រំ កែប្រែ​អ្នកញៀន​ថ្នាំញៀន​៕ រិ​ទ្ធិ ជ័យ​

KA-03-03-2016-09 KA-03-03-2016-10 KA-03-03-2016-11 KA-03-03-2016-12 KA-03-03-2016-13


http://ift.tt/1T9Qish
អភិបាលខេត្ត​កំពង់ឆ្នាំង ស្នើ​ឲ្យ​រដ្ឋាភិបាល​ជួយ​បង្កើត​មជ្ឈមណ្ឌល​បន្សាប​គ្រឿងញៀន​នៅក្នុង​ខេត្ត ខណៈ​អ្នកទោស​គ្រឿងញៀន​កើនឡើង​ពន្ធនាគារ​ចង្អៀត​ អភិបាលខេត្ត​កំពង់ឆ្នាំង ស្នើ​ឲ្យ​រដ្ឋាភិបាល​ជួយ​បង្កើត​មជ្ឈមណ្ឌល​បន្សាប​គ្រឿងញៀន​នៅក្នុង​ខេត្ត ខណៈ​អ្នកទោស​គ្រឿងញៀន​កើនឡើង​ពន្ធនាគារ​ចង្អៀត​ Reviewed by yim PH on 1:39 PM Rating: 5

Entertainment

ads
Powered by Blogger.