ឪពុកជិះម៉ូតូឌុបកូនប្រុសស្រី២នាក់បើកលឿន វ៉ារថយន្តកុងតឺន័រមិនផុតត្រូវរថយន្តបញ្ច្រាសទិសគ្នាបុកចំពេញទំហឹងប៉ើងដូចសីស្លាប់ទាំង៣នាក់
ខេត្តកណ្តាល ៖ មនុស្សបីនាក់ ត្រូវជាឪពុក និងកូនប្រុស កូនស្រី បានស្លាប់ភ្លាមៗក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍យ៉ាងរន្ធត់ ដោយសារពួកគេជិះម៉ូតូឌុបគ្នាបើកលឿនឡើងវ៉ារថយន្តកុងតឺន័រមិនផុតត្រូវរថយន្តទំនើប របស់មន្ត្រីយោធាពាក់ផ្កាយ៣ បើកបញ្ច្រាសទិសគ្នាបុកចំពេញទំហឹងប៉ើងដូចសី។ ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងនៅលើស្ពានអ្នកលឿង កាលពីវេលាម៉ោង ៤និង៤៥ នាទី រសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦ ស្ថិតនៅស្ពានអ្នកលឿង ភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ។
នគរបាលស្រុកលើកដែកបានបញ្ជាក់ថា ជនរងគ្រោះឪពុកកូនទាំងបីនាក់នៅមិនទាន់ស្គាល់ អត្តសញ្ញា ណ នៅឡើយទេ តែក្រោយពីវាស់វែងសមត្ថកិច្ចបានប្រមូលសាកសពបានបញ្ជូនសព ទៅតម្កល់នៅ វត្តកំពង់ភ្នំ រងចាំក្រុមគ្រួសារ មកទទួលយក ។ សមត្ថកិច្ចបានបញ្ជាក់ទៀតថា មុនពេលកើតហេតុពួកគេទាំង ៣នាក់(កូនប្រុសម្នាក់ និងស្រីម្នាក់) កំពុងធ្វើដំណើរជិះម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FN 0787 ស៊េរីឆ្នាំ២០១៦ ទិសដៅពីភ្នំពេញទៅស្វាយរៀង ខណៈឡើងវ៉ារថយន្តកុងតឺន័រមិនផុតត្រូវរថយន្តទំនើប រថយន្ត ម៉ាក VEN ZA ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2R 1119 បើកបញ្ច្រាសទិសគ្នា បុកចំពេញទំហឹងប៉ើងដូចសីបណ្តាលឲ្យឪពុកកូនទាំង៣នាក់ស្លាប់គ្មានសល់ម្នាក់។
ចំណែកភាគីខាងរថយន្តម៉ាក VEN ZA ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2R 1119 បើកបរទិសដៅ ពីខេត្តព្រៃវែង ទៅភ្នំពេញ អ្នកបើកបរ បន្ទាប់ពីកើតហេតុបានរត់គេចខ្លួនបាត់។ សមត្ថកិច្ចបានប្រមូលយកតានជំនិះទាំង៣គ្រឿងយកទៅរក្សាទុកនៅអធិការរដ្ឋាននគរបាលស្រុកលើកដែក ដើម្បីរង់ចាំដោះស្រាយទៅតាមច្បាប់៕
http://ift.tt/1onKiP0