រថយន្តដឹកអ្នកដំណើរ VIP បុកស្ត្រីម្នាក់ជិះកង់ឆ្លងថ្នល់ស្លាប់លើផ្លូវជាតិលេខ៥ រួចបន្ថែមល្បឿនគេចខ្លួនបាត់ស្រមោល
ខេត្តកំពង់ឆ្នាំង៖ ស្ត្រីចំណាស់ម្នាក់បានស្លាប់ នៅកន្លែងកើតហេតុដោយសាររថយន្តមិនស្គាល់ម៉ាក បុកយ៉ាងពេញ នៅពេលដែលស្ត្រីរូបនោះបានជិះកង់ឆ្លងថ្នល់ជាតិ ។ ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងនៅវេលាម៉ោង៥ និង២០នាទីព្រឹកថ្ងៃទី២៧ ខែមិនា ឆ្នាំ២០១៦ លើផ្លូវជាតិលេខ៥ ក្នុងភូមិពន្លៃ ឃុំពន្លៃ ស្រុកបរិបូណ៌ ។
សមត្ថកិច្ចនគរបាល មូលដ្ឋានបានអោយដឹងថា៖ ស្រី្តរងគ្រោះមានឈ្មោះ ម៉ាន់ លឺ អាយុ៦០ឆ្នាំ មានទីលំនៅ ភូមិល្បើក ឃុំខុនរ៉ង ស្រុកបរិបូណ៌ ។ មុនពេលកើតហេតុ ស្ត្រីចំណាស់រងគ្រោះខាងលើ បានជិះកង់ ទៅលក់ផ្លែននោង នៅផ្សារបរិបូណ៌នៅពេលលក់រួចក៏បានជិៈកង់ត្រឡប់មកផ្ទះវិញ ពេលមកដល់ចំណុចកើតហេតុ ជាផ្លូវបំបែកស្ត្រីរងគ្រោះបានបត់កង់ឆ្លងផ្លូវជាតិមិនប្រយ័ត្ន ក៏ស្រាប់តែត្រូវរថយន្តបុក ពេញចំទំហឹង អូសជាង១០ម៉ែត្រ បណ្តាលអោយស្ត្រីរងគ្រោះដាច់ខ្យល់ស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង។ ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តបានបើករថយន្តរត់គេចខ្លួនបាត់ ។
សមត្ថកិច្ចបានស្រង់សំដីអ្នកបានឃើញហេតុការណ៍ថា៖ រថយន្តដែលបុកស្ត្រីរងគ្រោះនោះ ជាប្រភេទរថយន្តដឹកអ្នកដំណើរ ប្រភេទ វី អាយ ភី (VIP)បើកបរពីត្បូងទៅជើង គឺពីភ្នំពេញទៅបាត់ដំបង ចំណែក ស្ត្រីរង គ្រោះជិះពីជើងមកត្បូង លុះមកដល់ចំណុចកើតហេតុ បានបត់ឆ្វេងឆ្លងថ្នល់ ក៏ត្រូវរថយន្តបុកពេញទំហឹងស្លាប់យ៉ាងសង្វេគ ។
សពស្ត្រីរងគ្រោះត្រូវបានបុរសជាប្តី ដែលជាអាចារ្យវត្ត បានមកទទួលយកទៅធ្វើបុណ្យ នៅក្នុងលំនៅ ដ្ឋាន ហើយ អ្វីដែលមានការសោកស្តាយនោះ គឺរថយន្តបង្កមិនត្រូវវបានសមត្ថកិច្ចមចាប់បានឡើយ៕ រិទ្ធ ជ័យ
http://ift.tt/1RLy79r