(ពតមនចងករយ) អគគភយបនឆបឆផទអសចននខនងនកនងករងកពងឆនងដលមនទហខតខតសរបជងមនដលល
ខេត្តកំពង់ឆ្នាំង៖ ផ្ទះចំនួន១៥ខ្នង របស់ប្រជាំពលរដ្ឋ២៤គ្រួសារ នៅក្នុងភូមិត្រពាំងបី សង្កា ត់ផ្សារឆ្នាំង ក្រុងកំពង់ ឆ្នាំង ត្រូវអគ្គីភ័យឆេះអស់ ដែលគេសង្ស័យថាបណ្តាលពីអ្នកជក់ថ្នាំញៀននៅផ្ទះអត់ម្ចាស់នៅយូរឆ្នាំហើយ ដោយ ភ្លើងបានឆេះចេញពីគំនរអុសទុកឆ្អើរត្រីនៅក្រោមផ្ទះនោះ និងមានការខូចខាតគិតជាប្រាក់សរុបជាង២០ម៉ឺនដុល្លា ។ ហេតុការណ៍នេះបានកើតឡើង នៅម៉ោង៣ និង៣០នាទី ល្ងាចថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦ ដោយឆាបឆេះរយៈ ពេលជាងមួយម៉ោង និងដោយមានការអន្តរាគមន៍ពីរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការនគរបាលខេត្តចំនួន៣គ្រឿងបាញ់ទឹកជាង១០ឡាន ទើបគ្រប់គ្រងសភាពការបាន។
លោក ហង្ស ប៊ុនហាក់ អធិការរងនគរបាលក្រុងកំពង់ឆ្នាំង ត្រូវបានចាត់តាំងអោយអោយស្រាវជ្រាវករណី នេះ បានអោយដឹងនៅថ្ងៃទី២១ ខែមេសា នេះថា៖ ក្រោយពីក្រុមការងារចុះស្រង់ស្ថិតិដោយផ្ទាល់ពីជន រងគ្រោះ ជាម្ចាស់ផ្ទះពេញមួយព្រឹកបានដឹងថា៖ អគ្គីភ័យបានឆេះផ្ទះសរុបចំនួន១៥ខ្នង ដែលមានប្រជាពលរដ្ឋរស់នៅចំនួន ២៤គ្រួសារ ក្នុងនោះមានផ្ទះឈើនិងស្លឹកចំនួន១៣ខ្នង និងផ្ទះថ្មចំនួន២ខ្នង។ ការខូចខាត ផ្ទះទាំង១៥ខ្នងនេះ គិតជា ប្រាក់ស្មើនិង ២០២.០០០ដុល្លា ( ម្ភៃម៉ឺនពីរពាន់ដុល្លា ) ដោយឡែកការខូតខាតផ្សេងទៀត គឺបានឆេះលុយ ខ្មែរ អស់ជាង២៤លានរៀល ម៉ូតូ២គ្រឿង កង់៥គ្រឿង និងសំភារះប្រើប្រាស់នៅតាមផ្ទះមួយចំនួនធំទៀត។
សមត្ថកិច្ចបានអោយដឹងទៀតថា៖ ការជួយអន្តរាគមន៍បាញ់ពន្លត់ទប់ស្កាត់បានប៉ុ ណ្ណឹងនោះ គឺ១ទីតាំងរថយន្តទៅដឹកទឹកយកមកបាញ់ពន្លត់នៅជិតប្រមាណ៤០០ម៉ែត្រពីក ន្លែងកើតហេតុ ទី២នៅសងខាងកន្លែងកើតហេតុមានផ្ទះថ្ម២ល្វែងជួបទប់ការឆេះរាលដាល បើគ្មានផ្ទះថ្មជួយទប់ទេនោះ ការឆេះរាលដាលពិតជាកើតមានច្រើនជាងនេះ។
តាមការស្រាវជ្រាវនៅកន្លែងកើតហេតុប្រជាពលរដ្ឋថា ដើមភ្លើងដែលបានឆេះមុនគេ បានឆេះចេញពីគំនរអុស មុខផ្ទះនិងក្រោមផ្ទះឈើមួយខ្នងរបស់យាយ កែវ ហួយ រស់នៅទីក្រុងភ្នំពេញ តែគាត់បានចែកអោយកូនចៅ ហើយកូនចៅគាត់បានបិតទ្វារចោលយូរឆ្នាំហើយ និងបានដាក់ផ្លាកលក់ ចំណែកចរន្តអគ្គីសនីក្នុងផ្ទះនេះក៏ត្រូវបានកាត់ផ្តាច់អស់ដែរព្រោះតែគ្មានម្ចាស់នៅ។ ដែលរឿងនេះប្រជាពលរដ្ឋថា អាចបង្កឡើងដោយក្មេងជក់ថ្នាំញៀន ព្រោះពីមុនមកគេធ្លាប់ឃើញក្មេងៗជក់ថ្នាំញៀន នាំគ្នាពួនសម្ងំជក់ថ្នាំញៀននៅក្រោមផ្ទះមួយនេះ ដែលគេអាចបោះកន្ទុយបារីទៅលើគំនរអុសពុកៗ សំរាប់ឆ្អើរត្រី ទើបបង្កអោយមានអគ្គីភ័យនេះកើតឡើង។
ដោយឡែកសមត្ថកិច្ចបាននិយាយថា រឿងនេះកំពុងធ្វើការស្រាវជ្រាវនៅឡើយ មិនទាន់បានដឹងច្បាស់ លាស់ នៃការបង្កអោយមានគ្រោះអគ្គីភ័យនេះទេ៕ រិទ្ធិ ជ័យ
http://ift.tt/23KQynw