ខ្ចីម៉ូតូគេជិះមួយភ្លែត តែយកទៅបញ្ចាំត្រូវប៉ូលិសឃុំខ្លួន
ខេត្តព្រះសីហនុ៖ បុរសម្នាក់ជាប់ជាប់ចៅតករណីក្បត់ទំនុកចិត្ត ត្រូវបានសមត្ថកិច្ចប៉ូលិសការិយាល័យព្រហ្មទណ្ទ សហការណ៍ជាមួយអធិការដ្ឋានគរបាលក្រុង និងកម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ៤ បានឃាត់ខ្លួនរួម និងម៉ូតូកាលពីវេលាម៉ោង០៩ និង៣០០នាទីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦ បន្ទាប់ពីទទួលពាក្យបណ្តឹងពីជនរងគ្រោះ។
លោកវរសេនីយ៍ត្រី ភុល ភ័ស្តា អធិការនគរបាលក្រុងព្រះសីហនុបានគូសបញ្ជាក់ថា បន្ទាប់ពីទទួលពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ សេន ធូ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅក្រុម២០ ភូមិ៥ សង្កាត់៤ ព្រះសីហនុ ពាក់ព័ន្ធករណីបាត់ម៉ូតូមួយគ្រឿង ដោយសារជនសង្ស័យ ឈ្មោះញាណ ធី ហៅ ញាណ រស្មី បានខ្ចីកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦ ម៉ោង១១ និង០០នាទី យកទៅជិះហើយពុំបានយកមកប្រគល់ឲ្យវិញ។
បន្ទាប់ពីជនរងគ្រោះប្តឹងទើបសម្ថកិច្ចធ្វើការស្រាវជ្រាវ រហូតវេលាម៉ោង០៩ និង៣០០នាទីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦ ក្រោមកិច្ចសហការណ៍ពីការិយាល័យព្រហ្មទណ្ឌ កម្លាំងអធិការដ្ឋានគរបាលក្រុង និង កម្លាំងប៉ុស្តិ៍រដ្ឋបាលជនសង្ស័យត្រូវបានចាប់ខ្លួនយកធ្វើការសាកសួរតាមនិតិវិធីច្បាប់។ ជនរងគ្រោះឈ្មោះ សេន ធូ ប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅកន្លែងកើតហេតុ ឯជនសង្ស័យឈ្មោះ ញាណ ធី ហៅ ញាណ រស្មី ស្នាក់នៅជាមួយជនរងគ្រោះ បានយកម៉ូតូរបស់ ជនរងគ្រោះម៉ាក wave ពណ៌ ក្រហមលេខតួ399299 លេខម៉ាស៊ីន 4191061 គ្មានស្លាកលេខ ។
យោងតាមចម្លើយសារភាពរបស់ជនសង្ស័យបានអោយដឹងថា ខ្លួនពិតជាបានយកម៉ូតូរបស់ឈ្មោះ សេន ធូ ភេទប្រុស អាយុ៣០ឆ្នាំ ទៅបញ្ចាំពិតប្រាកដមែនក្នុងតម្លៃ៧០ដុល្លា ដោយសារខ្លួនខ្វះខាតលុយចាយ ដោយខ្លួនបានធ្វើជាខ្ចីម៉ូតូជនរងគ្រោះខាងលើទៅក្រៅមួយភ្លែត ប៉ុន្តែនៅពេលបានម៉ូតូខ្លួនបានយកទៅបញ្ចាំ តាំអ្វីដែលខ្លួនបានគ្រោងទុក។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ច នៃអធិការនគរបាលក្រុងធ្វើការសាកសួរ និងកសាងសំណុំរឿង បញ្ចូនទៅការិយាល័យជំនាញចាត់ការបន្ត ៕ សមុទ្រខៀវ
http://ift.tt/1VIS1WY