ជនញគយនចរកទវរអរសមចគរបគរងដយលកមគយ ហងស វណណ បនចតតងបកខពកឲយបរមលលយពឈមញធៗនចលទនញខសចបប នងបងពនធមនគរប
ខេត្តឧត្តរមានជ័យ ៖ មានសេចក្តីរាយការណ៍ពីក្រុមអ្នករកស៊ីតូចតាចនាំទំនិញចេញចូលតាមច្រកទ្វារព្រំដែនអូរស្មាច់បានឲ្យដឹងថា មួយថ្ងៃៗឈ្មួញដឹកជញ្ជូនទំនិញគ្រប់ប្រភេទចូលពីប្រទេសថៃ តាមរថយន្តតូចធំ ម៉ូតូ និងតាមរទេះ ឆ្លងកាត់ច្រកទ្វារព្រំដែនអូរស្មាច់ ដែលស្ថិតក្នុងភូមិសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ ក្រៅពីទំនិញដែលមានការសម្របសម្រួល (ក្រូមេឯកសារ កែប្រភេទទំនិញ) បង់ពន្ធមិនគ្រប់ និងទំនិញគេចពន្ធមួយចំនួនមួយ ត្រូវបានជំនាញគយក្រោមការដឹកនាំរបស់ លោក ហង្ស វណ្ណ ប្រធាន ការិយាល័យគយ និងរដ្ឋាករ ច្រកទ្វារព្រំដែនអូរស្មាច់ តម្រូវឲ្យបង់លុយតាមការទាមទារដោយគ្មានវិក្កយបត្រ ដែលគេសង្ស័យថាជាការប្រមូលលុតចែកគ្នាច្រកហោប៉ៅធ្វើមានធ្វើបានខុសនឹងវិជ្ជាជីវគយ។ ប្រភពបញ្ជាក់ថា ប្រសិនបើមានការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនលោតឆ័ត្រ មិនបានបង់លុយជូន លោកហង្ស វណ្ណ នឹងត្រូវជំនាញគយ ប្រដេញចាប់យក ទៅផាកពិន័យយ៉ាងចាស់ដៃឲ្យរាងចាល។
ប្រភពបានលើកឡើងថា កន្លងទៅពួកគាត់ខំតែត្រេកអរ ព្រោះឃើញថ្នាក់លើបានផ្លាស់ប្តូរ ប្រធានសាខាគយខេត្តឧត្តរមានជ័យ សំដៅកែទម្រង់ភាពអសកម្ម ជម្រុញការប្រមូលពន្ធឲ្យលើសផែនការមួយកម្រិតទៀត។ តែផ្ទុយទៅវិញគេសង្កេតឃើញថា លោក ហង្ស វណ្ណ ប្រធានការិយាល័យគយ និងរដ្ឋាករ ច្រកទ្វារព្រំដែនអូរស្មាច់ នៅតែបន្តអនុវត្តរូបមន្តចាស់ចាត់ចែងឲ្យមន្ត្រីស្និទ្ធៗ ក្រៅតែប្រមូលពន្ធបង្គ្រប់ផែនការ ឲ្យប្រឹង ប្រមូលលុយទុកចែកគ្នាច្រកហោប៉ៅ ធ្វើមានធ្វើបានផ្ទាល់ខ្លួនយ៉ាងសស្រាក់សស្រាំ ដោយលាក់បាំងថ្នាក់លើតាមរយៈការបង្កើនរឹតបន្តឹង និងសង្កត់កឈ្មួញតូចតាច តែឃុបឃិតឲ្យឈ្មួញធំៗនាំចូលទំនិញខុសច្បាប់ និងបង់ពន្ធមិនគ្រប់ យ៉ាងអនាធិបតេយ្យ ហើយការប្រព្រឹត្តអំពើពុករលួយបែបនេះច្រើនឆ្នាំមកហើយ ដែលបញ្ហានេះគួរតែលោក គុណ ញឹម អគ្គនាកយ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាចាត់វិធានការលុបបំបាត់អំពើពុលរលួយនៅទីនោះហើយ។
ប្រភពបានបន្តថា ច្រកអន្តរជាតិអូរស្មាច់ មានសកម្មភាព នាំចូលទំនិញគេចពន្ធ ច្រើនប្រភេទ ដូចជា ប្រេងសាំង គ្រឿងសំណង់ ភេស្ជជៈ ស្រាបៀរ គ្រឿងឧបភោគបរិភោគុ។ល។ ក្រៅពីនេះក៏មានការនាំចូលម៉ូតូ និងរថយន្តចង្កូតស្តាំ គ្មានការត្រួតពិនិត្យ ឬបង់ពន្ធ ឲ្យបានត្រឹមត្រូវនោះទេ ដែលបញ្ហានេះ ធ្វើឲ្យបាត់បង់ ចំណូលពន្ធរដ្ឋ យ៉ាងច្រើនសន្ធឹកសន្ធាប់។ ដោយឡែកចំពោះការរត់ពន្ធប្រេងសាំងវិញច្រកអូរស្មាច់នេះជាប់ចំណាក់ថ្នាក់លេខ១ ដែលជាមុខរបររបស់ឧកញ៉ាៗដែលមានការឃុបឃិត ពីលោកមេគយ ហង្ស វណ្ណ ពេលខ្លះគេធ្វើទុយោ បង្ហូរមកពីស្រុកសៀម ចូលក្នុងទឹកដីខ្មែរ ដាក់ក្នុងរថយន្ត ក្នុង១ថ្ងៃៗ រាប់ម៉ឺនលីត្រ ក្រៅពីនេះក៏មានការដឹកជញ្ជូនតាមរថយន្តឆ្នៃស៊ីទែនដាក់រថយន្តតូចៗ និងរថយន្តស៊ីទែនធំៗមិនដែលលស់ថ្ងៃទេ ដឹកយកមកលក់ ចែកចាយ ក្នុងខេត្តសៀមរាប។ ភាពអសកម្មដ៏ធំធេងនេះប្រសិនបើលោក ហង្ស វណ្ណ មេគយច្រកទ្វារព្រំដែនអូរស្មាច់ដឹកនាំមន្ត្រីក្រោមឱវាទប្រពន្ធឲ្យបានត្រឹមត្រូវនោះមិនដឹងជាប្រាក់ពន្ធកើនដល់កម្រិតណានោះទេ៕
http://ift.tt/1VzM6Tz