ភលងបរចណឌឆងកនងឱរបតកណចទញយកកបតចងសរចចកបរពនធគមនញញតដ
ភ្នំពេញ៖ ដោយសារភ្លើងប្រច័ណ្ឌឆេះងំក្នុងឱរា និងផ្តើមចេញជម្លោះពាក្យសំដី បុរសជាប្តីកោងកាចម្នាក់បានយកកាំបិតចាក់ប្រពន្ធប៉ងសម្លាប់ចោល លែងនឹកដល់គ្រាដំបូងដែលបុរសរូបនោះអង្វរសុំស្នេហ៍ទម្រាំបានក្លាយជាប្តីប្រពន្ធនឹងគ្នា។ ការប៉ុនប៉ងចាក់សម្លាប់ប្រពន្ធដែលបង្កឲ្យរបួសធ្ងន់នេះបានផ្ទុះឡើង កាលពីវេលាម៉ោង១៤ និង២0នាទី ថ្ងែទី១៧ ខែមេសា ឆ្នាំ ២០១៦ នៅចំណុចផ្ទះជួលភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ឬាចធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនដៃដល់ប្រើកាំបិតចុងស្រួចប៉ងចាក់សម្លាប់ប្រពន្ធខ្លួននោះ មានឈ្មោះ ហេង សុវណ្ណណេត ភេទប្រុស អាយុ30ឆ្នាំ មុខរបរកម្មកររោងចក្រស្នាក់នៅកន្លែងកើតហេតុខាងលើ។ចំណែកប្រពន្ធជាជនរងគ្រោះមាន ឈ្មោះ អាន ស្រី រុំ ភេទស្រី អាយុ23ឆ្នាំ មុខរបរកម្មករ ស្នាក់នៅផ្ទះជួលកើតហេតុខាងលើជាមួយគ្នា។ ក្រោយកើតហេតុជនបង្កត្រូវបានកម្លាំងនរគបាលប៉ុស្តិ៍ចោមចៅចាប់ឃាត់ខ្លួនយកទៅសួរនាំដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕
http://ift.tt/1SWivOg