Insurance

728x90

បុរស​ប្រមឹក​សំលៀង​ពូថៅ​ទុក ហើយ​ចាក់សោរ​ប្រពន្ធ​កូន​ក្នុងផ្ទះ​គម្រាម​សម្លាប់​ទាំង​ពូច​តែ​ត្រូវ​ប្រពន្ធ​យក​ពូថៅ​នោះ​កាប់​ចំគ​ល់ក​ប្រកាច់​ស្លាប់​មួយ​រំពេច​

​ខេត្តព្រៃវែង​៖ ស្ត្រី​ជា​ប្រពន្ធ​បាន​យក​ពូថៅ​ដែល​ប្តី​សំលៀង​ទុក​គំរាម​កាប់​ខ្លួន និង​កុន​ចោល កាប់​លើ​ប្តី​កំពុង​ដេក​លើ​គ្រែ​ក្រោមផ្ទះ​ចំគ​ល់ក​ប្រកាច់​ស្លាប់​ភ្លាមៗ កាលពី​វេលា​ម៉ោង​១១ និង​០០​នាទី​យប់ ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្ទះ​របស់​ជនរងគ្រោះ​ស្ថិតក្នុង ភូមិក​ញ្ចំ ឃុំ​ក​ញ្ចំ ស្រុក​ពារាំង ខេត្តព្រៃវែង​។ ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​ចុះទៅពិនិត្យ​កន្លែងកើតហេតុ និង​បាន​ឃាត់​ម​ខ្លួន​ជនសង្ស័យ​រួច​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាមច្បាប់​។​

​សម្ថ​កិច្ច​បាន​ឲ្យ​ដឹងថា​៖ ជនរងគ្រោះ​ជា​ប្តី​មានឈ្មោះ ហឿន ហ៊​ន ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ មាន​ស្រុកកំណើត ភូមិ​ខ្យា ឃុំ​បារាយណ៍ ស្រុក​ស្រី​សន្ធ ខេត្តកំពង់ចាម មានមុខ​របរ​មិន​ពិតប្រាកដ ហើយ​តែងតែ​ផឹកស្រា​ស្រវឹង រករឿង​វាយដំ​ធ្វើបាប​ប្រពន្ធ​កូន​ស្ទើរតែ​រាល់ថ្ងៃ​មិនដែល​ស្រាកស្រាន្ត​។ ចំណែក​ស្ត្រី​ជនសង្ស័យ​ជា​ប្រពន្ធ​មានឈ្មោះ យួន សុភា ភេទ​ស្រី អាយុ ៤២​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ និង​មានកូន​ក្នុងបន្ទុក​២​នាក់ ទី​១​ឈ្មោះ ឌុ​ច សុភា​រ៉ា ភេទ​ស្រី អាយុ​១៨​ឆ្នាំ​នៅ​រៀន​
​ទី​២​ឈ្មោះ ឌុ​ច ភី​ដូ​ល ភេទ​ប្រុស​អាយុ​១៥​ឆ្នាំ​នៅ​រៀន​។​ពួកគេ​បាន​គ្នា​ជា​ប្តី​ប្រពន្ធ​រយៈពេល​២០​ឆ្នាំ​ហើយ មកហើយ​។​

​ស្ដ្រី​ជា​ជនសង្ស័យ​កាប់សម្លាប់​ប្តី​បាន​និយាយប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹងថា​៖ គាត់​ទ្រាំ​នឹង​ទង្វើ​របស់​ប្ដី​លែង​បាន​ទើប​សម្រេច ចិត្ត​យក​ពូថៅ​ដែល​ប្ដី​សំលៀង​ទុក​កាប់​ប្រពន្ធ​កូន​នោះ មក​កាប់​លើ​ប្តី​របស់ខ្លួន​ចំគ​ល់ក​ខណៈ​ប្ដី​ដេក​លើ​គ្រែ បណ្តាល​ឲ្យ ប្រកាច់​ស្លាប់​ភ្លាមៗ​នៅលើ​គ្រែ​ក្រោមផ្ទះ​តែម្ដងទៅ​។​ដោយ​គិតថា ប្តី​នឹង​សម្លាប់ខ្លួន និង​កូន​។ ជនសង្ស័យ​បាន​បន្តថា ប្តី​របស់ ខ្លួន​តែងតែ​ផឹកស្រា​ស្រវឹង​មក​ផ្ទះ​រករឿង​វាយដំ​ប្រពន្ធ​កូន​ស្ទើរតែ​រាល់ថ្ងៃ និង​ធ្លាប់​ទាញ​កាំបិត​គប់​មុត​ជើង​កូន​ទៀតផង​។ ម្យ៉ាងទៀត​នៅ​យប់កើតហេតុ​បាន​ចាក់សោ​ផ្ទះ​មិន​ឲ្យ​កូន​ប្រពន្ធ​ទៅណា​ហើយ​គំរៀមថា សម្លាប់​ទាំង​ពូជ​រួច​សម្លាប់ខ្លួន តាម​ក្រោយ​។ ហេតុនេះហើយ​ទើប​ជនសង្ស័យ​សម្រេចចិត្ត​ទាញ​ពូថៅ​កាប់​ប្តី​មុន​បែបនេះ​ទៅ​៕

KA-17-04-2016-22 KA-17-04-2016-23 KA-17-04-2016-25


http://ift.tt/20NsH1m
បុរស​ប្រមឹក​សំលៀង​ពូថៅ​ទុក ហើយ​ចាក់សោរ​ប្រពន្ធ​កូន​ក្នុងផ្ទះ​គម្រាម​សម្លាប់​ទាំង​ពូច​តែ​ត្រូវ​ប្រពន្ធ​យក​ពូថៅ​នោះ​កាប់​ចំគ​ល់ក​ប្រកាច់​ស្លាប់​មួយ​រំពេច​ បុរស​ប្រមឹក​សំលៀង​ពូថៅ​ទុក ហើយ​ចាក់សោរ​ប្រពន្ធ​កូន​ក្នុងផ្ទះ​គម្រាម​សម្លាប់​ទាំង​ពូច​តែ​ត្រូវ​ប្រពន្ធ​យក​ពូថៅ​នោះ​កាប់​ចំគ​ល់ក​ប្រកាច់​ស្លាប់​មួយ​រំពេច​ Reviewed by yim PH on 9:52 PM Rating: 5
Powered by Blogger.