មហាជននៅតែមានមន្ទិលក្នុងករណីស្លាប់របស់អតីតតារាសម្តែង សារ៉ាវឌី និងបុរសម្នាក់ទៀតថាជាករណីស្ទាក់វាយ និងរំលោភហើយសម្លាប់ចោល
ខេត្តព្រៃវែង៖ បើទោះជា Account Foacebook ឈ្មោះ Sarachan Elf ជាកូនស្រីរបស់អតីតតារាសម្តែង សារ៉ាវឌីបានបញ្ជាក់ទៀតថា «យប់ថ្ងៃ ១៤ ល្ងាចម៉ោងប្រហែល ៦ ឬ ៧ ល្ងាច ម៉ាក់របស់ខ្ញុំបានចេញ ដំណើរដោយម៉ូតូ ទៅ ខេត្ត ព្រៃវែង ស្រុក កអណ្តើរ ដើម្បីចូលរួមបុណ្យចូលឆ្នាំនៅស្រុកកំនើត តែពេលមកដល់ជិតផ្ទះទៅហើយ ម៉ោងប្រហែល ៨ កន្លះយប់ ស្រាប់តែមានក្មេងស្ទាវមួយវ៉ូង ប្រហែល ៤ – ៥ បានរត់ចេញពីកៀនថ្នល់ហើយដៃមានកាន់ដំបង បានរត់មកវាយក្បាលអ្នក បើកម៉ូតូ ចំកញ្ចឹង ក ហើយក៏រេដៃចង្កូតទៅខាងឆ្វេងថ្នល់ ហើយម៉ាក់ក៏បានលើកទូរស័ព្ទតេមកអ្នកផ្ទះខ្ញុំថា គាត់ត្រូវក្មេងស្ទាវវ៉ៃ អីឡូវអ្នកបើកម៉ូតូ សន្លប់បាត់ហើយ ឆាប់មកជួបយគាត់។ ហើយអ្នកផ្ទះក៏ចេញទៅរកភ្លាម តែតេទៅគាត់លែងមានអ្នកលើក»។ «ករណីនេះ Sarachan Elf បានសន្និដ្ឋានថា៖ ច្បាស់ណាស់គឺគាត់មិនមែនជួនគ្រោះថ្នាក់ចរាចរណ៍ទេ គឺគាត់ត្រូវគេវ៉ៃប្លន់ រំលោភសំលាប់ បំបិទមាត់ទៀត ព្រោះគាត់បានតេមកច្បាស់ណាស់ ប៉ុន្តែពួកគេរកគាត់មិនឃើញក៏ត្រឡប់មកផ្ទះវិញ»។
ឆ្លើយតបនឹងការលើកឡើងកូនស្រីរបស់អតីតតារាសម្តែង សារ៉ាវឌីខាងលើនេះ លោកឧត្តមសេនីយ៍ ស្រេង ជា ស្នងការនគរបាលខេត្តព្រៃវែង បានបញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃទី១៧ ខែមេសា នេះថា ករណីស្លាប់របស់តារាសម្តែង អ្នកស្រី សារ៉ាវឌី និងបុរសម្នាក់ទៀត ពិតជាស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ប្រាកដមែន ហើយលោកបានច្រានចោលថា ពុំមាមពាក់ព័ន្ធ និងករណីប្លន់ ឬរំលោភនោះទេ។លោកឧត្តមសេនីយ៍ ស្រេង ជា បានបញ្ជាក់ទៀតថា តាមការសន្និដ្ឋាននៅកន្លែងកើតហេតុ ល្បឿនម៉ូតូដែលជនរងគ្រោះទាំងពីរនាក់នេះជិះ គឺលឿនខ្លាំងណាស់ ទើបបណ្តាលឲ្យបុកបង្គោលហើយដួលរបួសធ្ងន់ធ្ងរ មានជាប់គ្រួសពញខ្លួន ហើយភ្លាមៗនោះជនរងគ្រោះមិនទាន់ស្លាប់ ប៉ុន្តែលោកមិនអាចបញ្ជាក់ថា ប៉ុន្មានម៉ោងក្រោយកើតហេតុទើបជនរងគ្រោះស្លាប់នោះទេ។
លោកស្នងការនគរបាលខេត្តព្រៃវែង ក្រោយកើតហេតុ អតីតតារាសម្តែង សារ៉ាវឌី បានស្លាប់នៅកន្លែងកើតហេតុ ឯបុរសដែលជាអ្នកបើកបរម៉ូតូ បានស្លាប់នៅពេលបញ្ជូនដល់មន្ទីរពេទ្យ ហើយគ្រូពេទ្យបានបញ្ជាក់ថា ជនរងគ្រោះមានក្លិនស្រា ហើយមានជាប់គ្រួសនៅកញ្ចឹងក។ ឧត្តមសេនីយ៍ ស្រេង ជា បានបញ្ជាក់ទៀតថា ចំពោះការចុះពិនិត្យជាក់ស្តែងនៅកន្លែងកើតហេតុ ក៏មានវត្តមានឧត្តមសេនីយ៍មួយរូបនៅក្រសួងការពារជាតិដែលជាសាច់ញាតិគ្រួសារអ្នកស្រី សារ៉ាវឌីផងដែរ ហើយចំពោះករណីរហែកសំលៀកបំពាក់គឺបណ្តាលមកពីជនរងគ្រោះ ដួលអូសនិងគ្រួសលើផ្លូវ ហើយពុំឃើញមានភស្តុតាងណាជាប់ពាក់ព័ន្ធនិងករណីប្លន់ ឬរំលោភនោះទេ។
សូមរំលឹកផងដែរថា កាលពីវេលាម៉ោង៨ និង៣០នាទីយប់ថ្ងៃសៅរ៍ ទី១៤ ខែមេសា ឆ្នាំ២០១៦ អតីតតារាសម្តែង អ្នកស្រី សារ៉ាវឌី បានជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ ខណៈធ្វើដំណើរទៅស្រុកកំណើតនៅ ខេត្តព្រៃវែង។ ពាក់ព័ន្ធហេតុការណ៍នេះកូនស្រីរបស់អតីតតារាសម្តែង សារ៉ាវឌីបានបានសរសេរបង្ហោះក្នុង Account Facebook របស់នាងមានឈ្មោះ Sarachan Elf ថា៖ យប់ថ្ងៃ ១៤ ល្ងាចម៉ោងប្រហែល ៦ ឬ ៧ ល្ងាច ម៉ាក់របស់ខ្ញុំបានចេញ ដំណើរដោយម៉ូតូ ទៅ ខេត្ត ព្រៃវែង ស្រុកកអណ្តើរ ដើម្បីចូលរួមបុណ្យចូលឆ្នាំនៅស្រុកកំនើត តែពេលមកដល់ជិតផ្ទះទៅហើយ ម៉ោងប្រហែល ៨ កន្លះយប់ ស្រាប់តែ មានក្មេងស្ទាវមួយវ៉ូង ប្រហែល ៤ – ៥ បានរត់ចេញពីកៀនថ្នល់ហើយដៃមានកាន់ដំបង បានរត់មកវាយ ក្បាលអ្នក បើកម៉ូតូ ចំកញ្ចឹង ក ហើយក៏រេដៃចង្កូតទៅខាងឆ្វេងថ្នល់ ហើយម៉ាក់ក៏បានលើកទូរសព្ទ័តេមកអ្នកផ្ទះខ្ញុំថា គាត់ត្រូវក្មេងស្ទាវវៃ អីឡូវអ្នក បើកម៉ូតូ សន្លប់បាត់ហើយ ឆាប់មកជួបយគាត់។ ហើយអ្នកផ្ទះក៏ចេញទៅរកភ្លាម តែតេទៅគាត់លែងមានអ្នកលើក”។
ករណីនេះ Sarachan Elf បានសន្និដ្ឋានថា៖ «ច្បាស់ណាស់គឺគាត់មិនមែនជួនគ្រោះថ្នាក់ចរាចរណ៍ទេ គឺគាត់ត្រូវគេវៃប្លន់ ឬ ក៏កត្តាផ្សេង ព្រោះគាត់បានតេមកច្បាស់ណាស់ ប៉ុន្តែពួកគេរកគាត់មិនឃើញក៏ត្រឡប់មកផ្ទះវិញ»។ Sarachan Elf បន្តថា “លុះព្រឹកឡើងទើបមានគេឃើញសាកសពគាត់ បានតេមកប្រាប់អ្នកផ្ទះខ្ញុំ ខ្ញុំរន្ធត់ចិត្តណាស់ ព្រោះសាកសព គាត់ ត្រូវគេវៃនឹងដំបង ចំកណ្តាលមុខខ្ទេចតែម្តង ហើយសំលៀកបំពាក់ ក៏រហែកខ្ទេចខ្ទី ចំនែករបស់ផ្សេងមិនបានបាត់បង់ទេ។ Sarachan Elf បានសរេសរថា «ការស្លាប់របស់ម៉ាក់ខ្ញុំ មិនមែនជាករណីគ្រោះថ្នាក់ចរាចរណ៍ទេ គឺជាករណីប្លន់សំលាប់ អាចឈានចូល ទាំងរំលោភសំលាប់ បំបិទមាត់ទៀត តែប៉ូលិសនៅមូលដ្ឋាន បែរជាមិនជួយធ្វើកោសល្យវិច្ច័យទេបែរជាគិតថា ជាគ្រោះថ្នាក់ចរាចរណ៍ ទាំងការពិតមានទាំងភស្តុតាងច្បាស់ណាស់»។ ខ្ញុំសូមសំណោមពរអោយប៉ូលិសមានសម្ថកិច្ចជួយវែកញែកស្រាវជ្រាវរឿងនេះជាថ្មី ខ្ញុំមិនទទួលថាខ្ញុំជួបគ្រោះថ្នាក់ចរាចរណ៍ទេ”។
អ្នកលេងហ្វេសប៊ុកម្នាក់ឈ្មោះ សាវុធ នី សរសេរថា៖ កំសត់ណាស់សពមិត្តធ្លាប់រួមការងារសិល្បៈ ជាមួយគាត់ ត្រូវបានបូជានៅកណ្តាលវាលស្រែ! នេះជាឆាកជីវិចុងក្រោយរបស់អតីតតារាសម្តែងល្បីឈ្មោះ សារ៉ាវឌី។ គាត់ពោលថា៖ យប់ម៉ិញគាត់គេងមិនលក់ពេញមួយរាត្រីព្រោះអាណិត សារ៉ាវឌី ធ្លាប់រួមការងារសិល្បៈជាមួយគ្នាក្នុងរឿង “ភ្នំទាបជាងស្មៅ” របស់លោក ហ្វៃ សំអាង ពីមុនមក។ គាត់ឧទ្ទិសឲ្យ សារ៉ាវឌី ទៅកាប់សុគតិភព។
ដោយឡែកចំពោះករណីស្លាប់របស់តារាសម្តែង អ្នកស្រី សារ៉ាវឌី និងបុរសម្នាក់ទៀតនោះនៅតែមានមន្ទិលសង្ស័យ ដោយអ្នកខ្លះលើជាចម្ងល់ថា សត្ថកិច្ចគួរតែធ្វើស៊ើបអង្កេត និងកោសល្យវិច្ច័យឡើងវិញ។ ហើយគួរតែឆែកត្រួតពិនិត្យ សម្លេងសន្ទារវាង កូនស្រី និងនាងសារ៉ាវឌី ដែលមានការលើកឡើងថា ម្តាយរបស់នាងក្នុងពេលជួបគ្រោះថ្នាក់បានទូរស័ព្ទមកប្រាប់កូន ថាតើមានសម្លេងសន្ទានេះដែរឬទេ?។ តាមរយៈរូបភាពនៃជនរងគ្រោះទាំងពីរនាក់ ជាពិសេសនាង សារ៉ាវឌី បានបង្ហាញការចំណុចសង្ស័យថា ៖ ត្បិតស្នាមកង់ម៉ូតូបុកចំគោលគីឡូតិ៍ទី២៣ “ស្វាយជ្រុំ” ពុំមានស្នាមប្រឡាក់ ឈាមជាប់នោះទេ, ក្បែរសពជនរងគ្រោះមានកំណាត់ឈើប្រឡាក់ឈាម, ចំណុចដីក្រោមខ្នងសព សារ៉ាវឌី មានស្នាម បែនដីកៀរគ្រូសវិលជុំវិញខ្លួនទំនងមុនពេលស្លាប់ត្រូវបានរើបំរះដែលត្រូវមានអ្វីបង្ខំលើរូបកាយ,ស្នាមរបួសលើផ្ទៃមុខបាក់ថ្ងាសផុងដេកផ្ងារពុំមែនបោកលើដីនោះទេព្រោះមិនមានមុតជាប់គ្រួសនឹងសាច់នោះទេដែលគេសង្ស័យថាជាការវាយនឹងវត្ថុរឹង។ ហេតុនេះហើយគួរតែសមត្ថកិច្ចធ្វើការស៊ើបអង្កេត ឡើយវិញ៕
http://ift.tt/1Skb1af