លកឧតតមសនយតរ ធន ធន បរធនគណកមមធករសមគមនអតតយទធជនខតតនយកថវកបឡមរណសងគរចនន បនលនរលទផតលជនករមគរសរសព
ខេត្តកំពង់ឆ្នាំង៖ ក្រុមការងារសមាគមន៍អតីតយុទ្ធជនខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ធន ធឿន ប្រធានគណៈកម្មាធិការសមាគមន៍អតីតយុទ្ធជនខេត្តនៅល្ងាចថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦ បានចុះសួរសុខទុក្ខ ក្នុងពិធីបុណ្យសពអតីតយុទ្ធជន និងបានបើកប្រាក់មរណៈសង្គ្រោះរបស់សមាគមន៍ ជូនគ្រួសារសពអតីតយុទ្ធ ជនខាងលើនៅក្នុងភូមិឡ ឃុំទួលខ្ពស់ ស្រុកទឹកផុស បានទាន់ពេលវេលា។
លោកឧត្តមសេនីយ៍ត្រី ធន ធឿន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងប្រធានគណៈកម្មាធិការសមាគមន៍អតីតយុទ្ធជនខេត្តកំពង់ឆ្នាំងបានអោយឹងថា៖ អតីតយុទ្ធជន ជាពិការដែលបានទទួលមរណភាព នេះគឺ លោក គង់ គី ដែលបានទទួលមរណៈភាពនៅថ្ងែទី១៩ ខែមេសា ឆ្នាំ២០១៦ វេលាម៉ោង ៧:១៥ នាទីព្រឹក ដោយជម្ងឺ នៅក្នុងលំដ្ឋាននៃសព ក្នុងភូមិឡ ឃុំទួលខ្ពស់ ស្រុកទឹកផុស។ ដោយមានការគិតគូរថ្នាក់ដឹកនាំខេត្តអំពីជីវភាពខ្វះខាតរបស់ក្រុមគ្រួសារសព នៅល្ងាចថ្ងៃបុណ្យបូជាសព ក្រុមការងាសមាគមន៍អតីតយុទ្ធជន ក៏បាននាំយកថវិកាបេឡាមរណៈសង្គ្រោះចំនួន ៤,០០០,០០០ រៀល (បួនលានរៀល) ទៅផ្តល់ជូនក្រុមគ្រួសារសពដល់លំនៅដ្ឋានផ្ទាល់តែម្តង។
លោកមេភូមិឡ និងក្រុមគ្រួសារនៃសពបានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ លោកឧត្តមសេនីយ៍ត្រី ធន ធឿន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងប្រធានគណៈកម្មាធិការសមាគមន៍អតីតយុទ្ធជនខេត្តកំពង់ឆ្នាំង ដែលបានយកចិត្តទុកដាក់ដោះស្រាយការលំបាកជូនគ្រួសារពួកគាត់នេះ៕ រិទ្ធិ ជ័យ
http://ift.tt/1Suk3oj