លក ស មរទធ មឈមញឈដសល អតតមនតរជកងរជអវធហតថលផទបរទស នងកនចចនននកដកឈបរណតលតឆតរបមរងទវតណម តរវបនកមលងកងរជអវធហតថបងករប
ខេត្តមណ្ឌលគិរី៖ ឈ្មួញរកស៊ីប្រណីតដ៏ល្បីប្រចាំខេត្តមណ្ឌលគិរីអតីតជាមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឈ្មោះ សួ ម៉ារិទ្ធ និងបក្ខពួក៣នាក់ទៀតកំពុងដឹកឈើប្រណីតតាម Lexus470 មួយគ្រឿង លោតឆ័ត្រនៅលើដងផ្លូវជាតិលេខ 76 ដែលគេសង្ស័យថានាំឆ្លងទៅវៀតណាមនោះ ត្រូវបានកម្លាំងអាវុធហត្ថខេត្តមណ្ឌលគិរីបានចុះទៅបង្ក្រាបស្ទាក់ចាប់បានកាលពីវេលាម៉ោង០៥ និង២០នាទី ព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦នេះនៅលើដងផ្លូវជាតិលេខ76 ចំណុចគីឡូម៉ែត្រលេខ 68 ក្នុងស្រុកអូររាំងដោយដឹកចេញពីក្នុងតំបន់អភិរក្សជីវចម្រុះសីមាដែលកាប់ចេញពីព្រៃការពារនោះ ។
ជនសង្ស័យម្នាក់ ឈ្មោះ សួ ម៉ារិទ្ធ អតីតជាមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេខ្លោងជួញដូរឈើនៅខេត្តមណ្ឌលគិរីដុះស្លែទៅហើយគេមិនដែលញញើតនឹងវិធានការ ឬយុទ្ធនាការបង្ក្រាបអ្វីនោះទេព្រោះកន្លងមក សមត្ថកិច្ចពាក់ព័ន្ធបង្ក្រាបបទល្មើសព្រៃឈើគ្រន់តែជាអ្នកចាំសម្របសម្រួលមើលផ្លូវទទួលលុយក្បាលឡានដឹកឈើពីឈ្មួញរូបនេះដែលគេដឹកឈើទៅវៀតណាមយ៉ាងក្រអឺតក្រទម។ ហើយកន្លងមកមេឈ្មួញដុះស្លែរូបនេះត្រូវបានតុលាការចេញដីកាបញ្ជាឲ្យចាប់ខ្លួនផងដែរ ពាក់ព័ន្ធនឹងសកម្មភាពជួញដូរឈើប្រណីត ប៉ុន្តែគេមិនដែលឃើញធ្វើអីឈ្មួញរូបនេះបានឡើយគឺគេនៅរកស៊ីដឹកឈើយ៉ាងរំភើយ។
ទោះយ៉ាងណាពេលនេះ មេឈ្មួញដុះស្លែ ឈ្មោះ សួ ម៉ារិទ្ធ និងកូនចៅចំនួន៣នាក់ ក្រោមបញ្ជាផ្ទាល់ពីលោក ឧត្តមសេនីយ៍ សាក់ សារាំង មេបញ្ជាការអាវុធហត្ថខេត្តមណ្ឌលគិរី កម្លាំងអាវុធហត្ថខេត្តបានសហការជាមួយ កម្លាំងអាវុធហត្ថចំនួន២ស្រុក គឺស្រុកកែវសីមា និងស្រុកអូររាំង ធ្វើការឃាត់ចាប់ខ្លួនមេឈ្មួញ និងបក្ខពួក ៣នាក់ កំពុងដឹកជញ្ជូនឈើប្រណីត ហើយក្នុងប្រត្តិបតិការនេះ កម្លាំងអាវុធហត្ថ បានរថយន្ត Lexus470 ពណ៌ខ្មៅមួយគ្រឿងស្លាកលេខភ្នំពេញ 2L-5056 ផ្ទុកឈើក្នុងរថយន្តប្រភេទឈើធ្នង់ចំនួន០៨ដុំ ។ វត្ថុតាងទាំងឈើ និងរថយន្តត្រូវបានអាវុធហត្ថ ប្រគល់ទៅឲ្យមន្ត្រីរដ្ឋបាលព្រៃឈើ ហើយជនសង្ស័យទាំង៤នាក់នឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅថ្ងៃនេះ។
ពាក់ព័ន្ធនឹងការចាប់រថយន្តនេះដែរអ្នកយកព័ត៌មាន របស់យើងបានសុំការបំភ្លឺពីលោក មាគ វុឌ្ឍី ប្រធានអភិរក្សជីវៈចំរុះ ស្រុកកែវសីម៉ា លោកបានមាន ប្រសាសន៍ថា ករណីចាប់រថយន្តដឹកឈើនេះលោកពុំបានដឹងមុនទេ ហើយលោកក៏មិនបានទៅទាន់ដែរ ដោយហេតុគឺកម្លាំងអាវុធហត្ថលោកជាអ្នកចាប់ ហើយរថយន្តដឹកឈើនេះគឺអាវុធហត្ថបានសុំជំនួយពីលោកទេ។ ពាក់ព័ន្ធការការដឹកឈើទៅលក់នៅប្រទេសវៀតណាមនៅបច្ចុប្បន្ននេះមានប្រភពមួយបានបង្ហើបឲ្យដឹងថា ក្រុមឈ្មួញមានរហស្សនាម (ខ្យល់ព្យុះ…) នៅលួចធ្វើសកម្មភាពនៅឡើយនាំឈើចេញពីអូររាំង ទៅកែវសីមាចេញទៅវៀតណាមតាមច្រកងាំបាឡាំង ដាក់ណុង…៕ ភ្នំព្រេច
http://ift.tt/1qYpfo4