Insurance

728x90

ស្ត្រី​ក្រមុំចាស់​អាយុ​៦២​ឆ្នាំ ប្រកបមុខរបរ​ឡើងត្នោត​ជាង​៣៦​ឆ្នាំ​ហើយ ចុង​ក្រោយនេះ​ឡើងត្នោត​ទាំង​មាន​ជម្ងឺ លើស ឈាម ក្រីក្រ​ស្វែងរក​ជំនួយ​ពី​សប្បុរសជន​

​ខេត្តកំពង់ឆ្នាំង​៖​ ស្ត្រី​ក្រមុំចាស់​ម្នាក់​ព្រោះតែ​ភាពក្រីក្រ​បាន​ខិតខំ​ប្រឹង​ប្រកបមុខរបរ​ឡើងត្នោត​ដ៏​មាន​គ្រោះថ្នាក់​ដើម្បី​ចិញ្ចឹមជីវិត​ជាង​៣៦​ឆ្នាំ​មកហើយ ដោយ​សុំ​ដី​របស់គេ​សង់​ខ្ទម​ស្លឹក​នៅក្នុង​ភូមិ​ត្រពាំង​ពោធិ ឃុំ​ពង្រ ស្រុក​រលាប្អៀរ ។ ប៉ុន្តែ​រយៈពេល​ចុងក្រោយ​នេះ​ដោយសារ​មាន​ជំងឺលើសឈាម​ប្រចាំកាយ​គាត់ បាន​ខំ​ឡើងត្នោត​ទាំង​ត្រដរ​ដែល​ពេលនេះ​មិនសូវ​បាន​ផល​នោះទេ​កំពុង​ខ្វះខាត​ជីវភាព ស្នើសុំ​សប្បុរសជន​មេត្តាជួយ​ឧបត្ថម្ភ​ផង​។

​ជួប​ជាមួយ​អ្នកយកព័ត៌មាន​យើង​នៅ​ព្រឹក​ថ្ងៃទី​០៨ ខែមេសា ឆ្នាំ​២០១៦ ស្ត្រី​ប្រកបមុខរបរ​ឡើងត្នោត​រូបនេះ​បាន និយាយ​អោយដឹងថា​៖ គាត់​ឈ្មោះ ម៉ប់ ហួន អាយុ​៦២​ឆ្នាំ ក្រមុំចាស់​។ នៅ​សម័យ​ប៉ុលពត គាត់​ត្រូវបាន​គេ​អោយ​ឡើង​កាប់​ស្លឹកត្នោត​ធ្វើ​រោង​នៅ ហើយ​ពេល​ចុះ​ពី​អាពត​វិញ គាត់​ក៏បាន​ចាប់យក​មុខរបរ​ឡើងត្នោត​រំងាស់​យក​ស្ករ លក់​រហូត ដល់​បច្ចុប្បន្ន​មាន​រយះពេល​ជាង​៣៦​ឆ្នាំ​មកហើយ​។​សព្វថ្ងៃនេះ​គាត់​កំពុង​ឡើងត្នោត​ចំនួន​១០​ដើម ដែល ៣​ដើម​ជាដើម​ត្នោត​ត​ស្នួរ ហើយដោយ​ពេលនេះ​ក្តៅ​ពេល​ទឹកត្នោត​មិនសូវ​ចេញ ដែល​ក្នុង​១​ថ្ងៃៗ​គាត់​អាច​រំងាស់ យក​ស្ករ​បាន​ពី​៤​ទៅ​៥​គីឡូ​តែប៉ុណ្ណោះ និង​បើ​លក់​១​គីឡូ​បាន​ថ្លៃ​២.៥០០​រៀល​។​

គាត់​បាន​បន្តថា​៖ នៅក្នុង​រដូវ​ធ្វើស្រែ​គាត់​ដើរ​ស៊ីឈ្នួល​ដក​ស្រូ​ង​អោយគេ ដល់​រដូវ​ឡើងត្នោត​គឺ​គាត់​ឡើង ត្នោត តែ​មុខរបរ​នេះ​ពិត​ជាមាន​គ្រោះថ្នាក់ ប៉ុន្តែ​គាត់​គ្មាន​ជម្រើស​ទេ​ព្រោះតែ​ជីវភាព​ក្រីក្រ​។ សព្វថ្ងៃនេះ​គាត់​សុំ​ដី ស្ត្រី ឈ្មោះ ហ៊ុល ស្រី​ម ធ្វើ​ខ្ទម​ស្លឹក​ទំហំ​២,៥០​ម៉ែត្រ​គុណ​និង​៤​ម៉ែត្រ​ស្នាក់នៅ​ជាង​៣០​ឆ្នាំ​ហើយ ចំណែក​ខ្ទម​នោះ​ក៏ ខូ​ត ខាត​រយីក​រយាក​អស់​ទៅហើយ​។​

​ដោយឡែក​រយះពេល​ចុងក្រោយ​នេះ​គាត់​បាន​មាន​ជម្ងឺលើសឈាម​ប្រចាំកាយ​ទៀត ដែល​ធ្វើអោយ​ជីវ ភាព​របស់ គាត់​កាន់តែ​ខ្វះខាត​ឡើង ហើយ​គាត់​គិតថា​ប្រហែលជា​គាត់​មិនអាច​ឡើងត្នោត​ចិញ្ចឹមជីវិត​បាន​ទៀត​ទេ​។ ព្រោះតែ ហេតុនេះ គាត់​សុំ​លើកដៃ​សំណូមពរ​តាមរយះ​អ្នកកាសែត ស្នើសុំ​សប្បុរសជន​ជិត​ឆ្ងាយ មេត្តាជួយ​ឧបត្ថម្ភ សង្គ្រោះ ដល់​រូបគាត់​ដែល​កំពុង​ជួប​ការលំបាក​ដោយ​ក្តី​អនុគ្រោះ​ផង​។ ចំពោះ​គាត់​គ្មាន​ទូរ​សព្ទ័​ប្រើ​ទេ​តែ​លេខ ទូរស័ព្ទ ០៩៧ ៤៦៣៣ ២៧៩ នេះ​គឺជា​លេខ​ម្ចាស់​ដី​ដែល​គាត់​បាន​សុំ​គេ​រស់នៅ​៕ រិ​ទ្ធិ ជ័យ​

KA-09-04-2016-01 KA-09-04-2016-02 KA-09-04-2016-03 KA-09-04-2016-04 KA-09-04-2016-05 KA-09-04-2016-06


http://ift.tt/25RaVOn
ស្ត្រី​ក្រមុំចាស់​អាយុ​៦២​ឆ្នាំ ប្រកបមុខរបរ​ឡើងត្នោត​ជាង​៣៦​ឆ្នាំ​ហើយ ចុង​ក្រោយនេះ​ឡើងត្នោត​ទាំង​មាន​ជម្ងឺ លើស ឈាម ក្រីក្រ​ស្វែងរក​ជំនួយ​ពី​សប្បុរសជន​ ស្ត្រី​ក្រមុំចាស់​អាយុ​៦២​ឆ្នាំ ប្រកបមុខរបរ​ឡើងត្នោត​ជាង​៣៦​ឆ្នាំ​ហើយ ចុង​ក្រោយនេះ​ឡើងត្នោត​ទាំង​មាន​ជម្ងឺ លើស ឈាម ក្រីក្រ​ស្វែងរក​ជំនួយ​ពី​សប្បុរសជន​ Reviewed by yim PH on 11:11 PM Rating: 5

Entertainment

ads
Powered by Blogger.