Insurance

728x90

តំបន់​ទឹកធ្លាក់​ស្រែអំពិល​ក្នុងស្រុក​ទឹកផុស​នឹង​ក្លាយជា​តំបន់​ទេសចរណ៍​ជា​កន្លែង​មុជទឹក​លេង​កម្សាន្ត​នៅពេល​ខាងមុខនេះ​

​ខេត្តកំពង់ឆ្នាំង​៖ តំបន់​ទឹកធ្លាក់​ស្រែអំពិល​ស្ថិតនៅ​ជើងភ្នំ​ឱរា​ល់​ក្នុងភូមិ​ក្តុល ឃុំ​គ្រាំង​ស្គារ ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង មាន​ទឹកជ្រោះ​ហូរ​ធ្លាក់​ពីលើ​ចង្កេះភ្នំ ហូរ​តាម​ជ្រលង​ជើងភ្នំ​រាប់គីឡូម៉ែត្រ​គ្របដណ្តប់​ដោយ​ម្លប់ឈើ​ព្រៃភ្នំ​ដ៏​ត្រជាក់ចិត្ត ដែល​ពេលនេះ​អាជ្ញាធរខេត្ត និង​មន្ទីរ​ទេសចរណ៍​ខេត្ត​កំពុង​សិក្សា​បង្កើត​តំបន់​ទេសចរណ៍​ទឹកធ្លាក់​ធម្មជាតិ សំរាប់​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​មកលេង​កម្សាន្ត​នៅក្នុងពេល​ខាងមុខនេះ​។​

លោក សេង សាលី ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ឆ្នាំង​បានអោយដឹង​នៅ​ល្ងាច​ថ្ងៃទី​០៥ ខែមេសា ឆ្នាំ​២០១៦​នេះ​ថា​៖ តំបន់​ទឹកធ្លាក់​ស្រែអំពិល​ខាងលើនេះ ស្ថិតនៅ​ខាងលិច​ទី​រួម​ខេត្តកំពង់ឆ្នាំង​ដែលមាន​ចម្ងាយ​ប្រមាណ​៦៤​គីឡូម៉ែត្រ​។ នៅក្នុង​តំបន់​នេះ​មាន​ទឹកធ្លាក់​ជាច្រើន​កន្លែង និង​មានទឹក​ហូរ​តាម​ជ្រោះ​រាប់គីឡូម៉ែត្រ ដែល​អាច​បង្កើតជា​តំបន់​ទេសចរណ៍ធម្មជាតិ​និង​ជា​កន្លែង​មុជទឹក​លេង​កំសាន្ត​យ៉ាង​សប្បាយរីករាយ​។

បច្ចុប្បន្ន​នៅ​តំបន់​នេះ​ក្នុង​រដូវប្រាំង​ពុំមាន​ទឹក​ច្រើន​សំរាប់​លេង​កំសាន្ត​នោះទេ​ដោយសារតែ​សហគមន៍​ទេសចរណ៍​ទឹកធ្លាក់​ភ្នំ​យោក ខេត្តពោធិសាត់​បាន​បិទ​ទំនប់​នៅ​ព្រំប្រទល់​លើ​ភ្នំ​ជាប់ ប៉ុន្តែ​នៅពេល​ខេត្តកំពង់ឆ្នាំង​បង្កើត​តំបន់​ទេសចរណ៍​ទឹកធ្លាក់​ស្រែអំពិល​បាន សហគមន៍​និង​សហគមន៍ គេ​អាច​សម្របសម្រួល​បើកទឹក​ទំនប់​ខាងលើនេះ​បាន ដែល​អាចធ្វើអោយ​តំបន់​ទឹកធ្លាក់​ស្រែអំពិល​អាចមាន​ទឹក​ច្រើន មុជ​លេង​កម្សាន្ត​បាន​ទាំង​ខែប្រាំង និង​ខែវស្សា​។​

លោក សេង សាលី បានបញ្ជាក់​អោយដឹងទៀតថា​៖ ដោយសារ​តំបន់​ខាងលើនេះ​មាន​សក្តានុពល​លើ​វិស័យ​ទេសចរណ៍ ដែល​អាចធ្វើអោយ​ប្រជាពលរដ្ឋ​រក​ចំណូល​លើកស្ទួយ​ជីវភាព​រស់នៅ​បាន​។ ថ្មីៗ​នេះ​លោក​អភិបាលខេត្ត​កំពង់ឆ្នាំង​បាន​ឯកភាព​អោយ​ក្រុមការងារ​ចំរុះ​ខេត្ត​ចុះ​សិក្សា​គំរោង​អភិវឌ្ឍន៍​តំបន់​ទេសចរណ៍​ទឹកធ្លាក់​ស្រែអំពិល​ខាងលើនេះ​។ ជំហាន​ទី​១ ក្រុមការងារ​បាន​ចុះ​វាស់ដី​ក្នុង​តំបន់​ខាងលើនេះ​មាន​ទំហំ​៣៦០​ហិកតា ដើម្បី​ស្នើសុំ​ទៅ​ថ្នាក់លើ​ឃ្វាល​ចេញពី​ដែន​បរិស្ថាន​ជំរក​សត្វព្រៃ​ភ្នំ​ឱរា​ល់ បង្កើតជា​តំបន់​ទេសចរណ៍​។ ជំហាន​២ មន្ទីរ​ទេសចរណ៍​ខេត្ត និង​សិក្សា​រក​ដៃគូ​វិនិយោគ សហការ​ជាមួយ​សហគមន៍​ទេសចរណ៍​នៅក្នុង​មូលដ្ឋាន​។

ដោយឡែក​ចំពោះ​ផ្លូវ​ធ្វើដំណើរ​ទៅកាន់​តំបន់​ទឹកធ្លាក់​ស្រែអំពិល​វិញ លោក សេង សាលី​បានអោយដឹងថា សព្វថ្ងៃនេះ​រថយន្ត​ខ្ពស់ៗ អាចធ្វើ​ដំណើរ​ទៅលេង​បាន​ប៉ុន្តែ​នៅមាន​ការលំបាក​ដោយ​អន្លើៗ​ប្រមាណ​៤​គីឡូម៉ែត្រ តែប៉ុណ្ណោះ​។​ចំណែក​ផ្លូវ​ប្រវែង​១៤​គីឡូម៉ែត្រ​ចេញពី​ផ្សារ​ក្តុល​ទៅដល់​ទឹកធ្លាក់​ស្រែអំពិល ខាងមុខនេះ​ក្រោយពី​មានការ​ឯកភាព​ពី​ថ្នាក់លើ​មន្ទីរ​សាធារណការ​ខេត្ត​និង​កសាង​ហើយ ដើម្បី​សម្រួល​ចរាចរណ៍​ជូន​បងប្អូន​ប្រជាពលរដ្ឋ​យើង ទៅលេង​កម្សាន្ត​ក្នុង​តំបន់​ទឹកធ្លាក់​ស្រែអំពិល​ក្នុងពេល​ខាងមុខនេះ​៕ រិ​ទ្ធិ ជ័យ

KA-08-04-2016-07 KA-08-04-2016-09 KA-08-04-2016-10 KA-08-04-2016-11 KA-08-04-2016-12 KA-08-04-2016-13


http://ift.tt/1RUdq9j
តំបន់​ទឹកធ្លាក់​ស្រែអំពិល​ក្នុងស្រុក​ទឹកផុស​នឹង​ក្លាយជា​តំបន់​ទេសចរណ៍​ជា​កន្លែង​មុជទឹក​លេង​កម្សាន្ត​នៅពេល​ខាងមុខនេះ​ តំបន់​ទឹកធ្លាក់​ស្រែអំពិល​ក្នុងស្រុក​ទឹកផុស​នឹង​ក្លាយជា​តំបន់​ទេសចរណ៍​ជា​កន្លែង​មុជទឹក​លេង​កម្សាន្ត​នៅពេល​ខាងមុខនេះ​ Reviewed by yim PH on 3:30 PM Rating: 5

Entertainment

ads
Powered by Blogger.