បុរសម្នាក់ជិះម៉ូតូបុកគ្រឿងចក្រអូសខ្សែកាប ក្រោមដីដាក់អត់ដាក់ភ្លើងបំភ្លឺនៅពេល យប់របួសធ្ងន់បាក់ជើងម្ខាង
ខេត្តកំពង់ឆ្នាំង៖ បុរសម្នាក់បានរងរបួសធ្ងន់បាក់ជើងស្តាំម្ខាងនៅពេលជិះម៉ូតូទៅបុក នឹងគ្រឿងចក្រដែលដាក់ចោលនៅកន្លែងផ្លូវកោងនៅពេលយប់មិនបានដាក់សញ្ញាជាដំណឹងឬភ្លើងបំភ្លឺនៅទីងងឹតឲ្យដឹង ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងវេលាម៉ោង៧យប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ នៅលើផ្លូវជាតិលេខ៥មុខស្នាក់ការកាកបាទក្រហមខេត្តកំពង់ឆ្នាំងស្ថិតនៅក្នុងភូមិកណ្តាលសង្កាត់កំពង់ឆ្នាំងក្រុងកំពង់ឆ្នាំង។
ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបាននិយាយអោយដឹងថា៖ មុនពេលកើតហេតុមានបុរសម្នាក់បានបើកម៉ូតូម៉ាកស៊ុយហ្ស៊ុយគីស្មាស់រីវ៉ូពាក់ស្លាកលេខព្រៃវែង១D-៣១១១តែម្នាក់ឯងក្នុងទិសដៅពីត្បូងទៅជើង។ លុះដល់ចំណុចកើតហេតុមុខទីស្នាក់ការកាកបាទក្រហមខេត្ត ជាកន្លែងផ្លូវកោង និងមានស្ថានភាពងងឹតមើលមិនឃើញ គ្រឿងចក្រដែលគេចតចោលនៅគៀនចិញ្ចើមផ្លូវក៍បានបើកម៉ូតូបុកគ្រឿងចក្រពីក្រោយពេញទំហឹងតែម្តងបណ្តាលអោយរងរបួសធ្ថន់ធ្ងរបាក់ជើងខាងស្តាំ ។ ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានគេដឹកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។ ចំណែកជនរងគ្រោះគេនៅពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយនោះទេដោយសារតែគាត់មានរបួសធ្ងន់ធ្ងរនិយាយមិនរួច។
ប្រជាពលរដ្ឋរស់នៅកន្លែងកើតហេតុបានអោយដឹងថា៖ គ្រឿងចក្រមួយនេះគឺគេ ចតចោលជាច្រើនថ្ងៃមកហើយប៉ុន្តែពុំមានដាក់សញ្ញាអ្វីឬភ្លើងបំភ្លឺពេលយប់នោះទេដតើបបង្កអោយប្រជាពលរដ្ឋធ្វើចរាចរណ៍មានគ្រោះថ្នាក់បែបនេះ។ ករណីនេះម្ចាស់គ្រឿងចក្រមិនអាចគេពីការទទួលខុសត្រូវក្នុងរឿងខាងលើនេះបានឡើយ ។
ប្រជាពល រដ្ឋស្នើសុំ សមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំង គិតគូរពីការចតទុកគ្រឿងចក្រគ្មានសណ្តាប់ធ្នាប់ខាងលើនេះផង ដើម្បីកុំអោយកើតមានគ្រោះថ្នាក់ដល់ការប្រជាពលរដ្ឋជាអ្នកធ្វើចរារណ៍ដ៏ទៃទៀត៕ រិទ្ធិ ជ័យ
http://ift.tt/1X2uTn6