Insurance

728x90

ដើមឈើ​ធំៗ​ជា​ព្រៃ​លិច​ទឹក​ក្នុង​តំបន់​៣ ប្រមាណ​១០​ហិកតា​ក្នុង​ឃុំ​កំពង់ព្រះ​គគីរ រង​ការកាប់បំផ្លាញ​យក​ដី សមត្ថកិច្ច​ជំនាញ​ទើបតែ​ផ្អើល​ពេល​អ្នកកាសែត​ចុះទៅ​ថត​

​ខេត្តកំពង់ឆ្នាំង​៖ ថ្មីៗ​នេះ​ដើមឈើ​ធំៗ​ជា​ព្រៃ​លិច​ទឹក​ក្នុង​តំបន់​៣ ដែលមាន​អាយុ​ចាប់ពី​២០​ទៅ​៣០​ឆ្នាំ ស្ថិតក្នុង​ភូមិ​កោះ​តា​ម៉ូ​វ និង​ភូមិ​ព្រែក​ស្ពាន ឃុំ​កំពង់ព្រះ​គគីរ ស្រុក​បរិបូណ៌ ប្រមាណ​ជាង​១០​ហិកតា ត្រូវបាន​គេ​លួច​កាប់​ដោយ​រណា​យន្ត និង​ពូថៅ ហើយ​ដុតបំផ្លាញ​យក​ដី​ធ្វើជា​កម្ម​សិទ្ធ ដែល​ករណីនេះ​បានកើត​មាននៅ​ក្នុង​ចុងខែ​មេសា និង​ដើមខែ​ឧសភា​នេះ ពុំមាន​អ្នកណា​ដឹង​ឡើយ​។ នៅ​ព្រឹក​ថ្ងៃទី​០៩ ខែឧសភា​នេះ ពេល​អាជ្ញាធរ​មូលដ្ឋាន និង​ក្រុមអ្នកកាសែត​ចុះទៅ​ថត ទើប​មានការ​ភ្ញាក់ផ្អើល​ដល់​ម​ន្ត្រី​ជំនាញ​។​

​នៅ​ព្រឹក​ថ្ងៃទី​០៩ ខែឧសភា នៅ​ចំណុច​ព្រៃឈើ​លិច​ទឹក​ដែល​រង​ការកាប់បំផ្លាញ គេ​សង្កេតឃើញ​លោក​មេឃុំ​កំពង់ព្រះ​គគីរ មេភូមិ​ព្រែក​ស្ពាន មេភូមិ​កោះ​តា​ម៉ូ​វ ប្រជា​ការពារ និង​ប្រជាពលរដ្ឋ បាននាំគ្នា​ចុះទៅ​ពិនិត្យមើល​កន្លែងកើតហេតុ នៅ​ចំណុច​កោះ​ស្មៅ ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ភូមិ​កោះ​តា​ម៉ូ​វ និង​ភូមិ​ព្រែក​ស្ពាន ឃុំ​កំពង់ព្រះ​គគីរ​។ ក្រោយពី​បាន​ពិនិត្យ​ស្រាវជ្រាវ​រួច អាជ្ញាធរ​មូលដ្ឋាន​បានដឹង​អត្តសញ្ញាណ​របស់​ជនល្មើស​ដែល​បាន​កាប់បំផ្លាញ​ព្រៃឈើ​នេះហើយ​មាន​ចំនួន​៣​នាក់ ដែល​២​នាក់​រស់នៅ​ក្នុងភូមិ​ព្រែក​ស្ពាន និង​ម្នាក់ទៀត​នៅ​ភូមិ​វត្ត​ថ្នល់​។ នៅ​ម៉ោង​៩​ព្រឹក​ថ្ងៃ​ដដែល មន្ត្រីរដ្ឋបាល​ជលផល​សង្កាត់​បរិបូណ៌​បាន​ចុះទៅ​ត្រួតពិនិត្យ​កន្លែង​កាប់បំផ្លាញ​ព្រៃឈើ​ផងដែរ និង​បានអោយដឹងថា ព្រៃឈើ​លិច​ទឹក​ដែល​គេ​បាន​កាប់បំផ្លាញ​ថ្មីៗ​នៅ​តំបន់​ខាងលើនេះ​មាន​ទំហំ​ជិត​៤​ហិកតា តែព្រៃ​ឈើ​ដែល​គេ​កាប់បំផ្លាញ​ជាប់ៗ​គ្នា​ពី​ឆ្នាំទៅ​នៅ​ចំណុច​ខាងលើនេះ គេ​ពុំបាន​បូក​បញ្ចូល​ឡើយ​។​

ប្រជាពលរដ្ឋនៅក្នុង​ភូមិ​កោះ​តា​ម៉ូ​វ និង​ភូមិ​ព្រែក​ស្ពាន​ដែល​បាន​ចុះទៅពិនិត្យ​ព្រៃឈើ​រង​ការកាប់បំផ្លាញ​បាន​ប្រាប់​អោយដឹងថា​៖ នៅ​អំឡុង​ខែមេសា ពួកគាត់​ឃើញ​គេ​ប្រើ​រណា​យន្ត​៣​គ្រឿង​ចូលទៅ​អារកាត់​រំលំ​ដើមឈើ​ធំៗ​នៅ​កណ្តាល​ទ្រូងព្រៃ​តែម្តង បន្ទាប់មក​នៅពេល​ដើមឈើ​នោះ​ងាប់​សន្លឹក គេ​បាន​ដុតបំផ្លាញ ហើយ​ដើមឈើ​ណា​ដែល​នៅសល់​មិនទាន់​ដួលរលំ ត្រូវបាន​គេ​យក​ពូថៅ និង​រណា​យន្ត​កាប់រំលំ​បន្តទៀត​។ ចំណែក​ព្រៃឈើ​លិច​ទឹក​ថ្មីៗ​ដែល​គេ​កាប់បំផ្លាញ​យក​ដី​ជា​កម្ម​សិទ្ធ​នេះ​មាន​ទំហំ​ប្រមាណ​៥​ហិកតា និង​បាន​កាប់​ពី​ឆ្នាំមុន​ប្រមាណ​៥​ហិកតា​ទៀត​សរុប​មាន​ចំនួន​ប្រមាណ​១០​ហិកតា​។ ប្រជាពលរដ្ឋ​សំណូមពរ​សមត្ថកិច្ច​ជំនាញ ចាត់ការ​ជនល្មើស​ទៅតាម​ផ្លូវច្បាប់​អោយបាន​ម៉ឺងម៉ាត់ មិនត្រូវ​គ្រាន់តែ​អប់រំ ហើយ​ដោះលែង​មកវិញ​នោះឡើយ បើ​ពុំ​អនុវត្ត​ច្បាប់​ទេនោះ គឺ​នៅតែ​កើតមាន​បទល្មើស​បែបនេះ​គ្មាន​អ្នកណា​ខ្លាច​ច្បាប់​ឡើយ​។​

​លោក សោម ភិ​រុណ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​កំពង់ឆ្នាំង​បានអោយដឹងថា​៖ ទាក់ទង​នឹង​ករណីនេះ លោក​បានអោយ​មន្ត្រី​ជំនាញ​ចុះ​វាយតម្លៃ​ការខូចខាត​នៃ​ព្រៃឈើ​លិច​ទឹក​ក្នុង​តំបន់​៣​នេះ​រួចរាល់​ហើយ ចំពោះ​ជនល្មើស ជំនាញ​បានកំណត់​អត្តសញ្ញាណ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​រួចហើយ និង​ចាត់ការ​អោយបាន​ឆាប់​បំផុត​ទៅតាម​នីតិវិធី​។ ដោយឡែក​កាលពី​ឆ្នាំ​២០១៥ ជនល្មើស​៣៨​នាក់​ដែល​ពាក់ព័ន្ធ​នឹង​បំផ្លាញ​ព្រៃ​លិច​ទឹក ជំនាញ​រដ្ឋបាល​ជលផល​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​អស់ហើយ តែមាន​ជនល្មើស​មួយចំនួន​មិនឃើញ​ជាប់ពន្ធនាគារ​ទេ ថែមទាំង​ឌឺដង​ដាក់​សមត្ថកិច្ច​ជំនាញ​វិញ​ទៀតផង​។​

នៅក្នុង​រឿងនេះ​ដែរ លោក ចេង ញ៉ា​ន់ អភិបាលរង​ខេត្ត បានបញ្ជាក់​អោយដឹងថា​៖ រឿងនេះ​លោក​បាន​រាយការណ៍​ជូន​លោក​អភិបាលខេត្ត​រួចហើយ លោក​នឹង​ជំរុញ​អោយ​ខណ្ឌ​រដ្ឋ បាល​ជល ផល​ចាត់ការ​លើ​រឿងនេះ​ជា​កិច្ចការ​ប្រញាប់ មិន​លើក​លែងអោយ​ឡើយ​៕ រិ​ទ្ធិ ជ័យ​

KA-11-05-2016-15 KA-11-05-2016-16 KA-11-05-2016-17 KA-11-05-2016-18 KA-11-05-2016-19 KA-11-05-2016-20 KA-11-05-2016-21 KA-11-05-2016-22 KA-11-05-2016-23 KA-11-05-2016-24 KA-11-05-2016-25


http://ift.tt/1rViFPo
ដើមឈើ​ធំៗ​ជា​ព្រៃ​លិច​ទឹក​ក្នុង​តំបន់​៣ ប្រមាណ​១០​ហិកតា​ក្នុង​ឃុំ​កំពង់ព្រះ​គគីរ រង​ការកាប់បំផ្លាញ​យក​ដី សមត្ថកិច្ច​ជំនាញ​ទើបតែ​ផ្អើល​ពេល​អ្នកកាសែត​ចុះទៅ​ថត​ ដើមឈើ​ធំៗ​ជា​ព្រៃ​លិច​ទឹក​ក្នុង​តំបន់​៣ ប្រមាណ​១០​ហិកតា​ក្នុង​ឃុំ​កំពង់ព្រះ​គគីរ រង​ការកាប់បំផ្លាញ​យក​ដី សមត្ថកិច្ច​ជំនាញ​ទើបតែ​ផ្អើល​ពេល​អ្នកកាសែត​ចុះទៅ​ថត​ Reviewed by yim PH on 8:35 PM Rating: 5

Entertainment

ads
Powered by Blogger.