Insurance

728x90

បុរស​ម្នាក់​យក​ច្រ​វ៉ា​ក់​សោ​ចាក់​ម៉ូតូ​ចងក សម្លាប់ខ្លួន​

​ខេត្តកំពង់ឆ្នាំង​៖ បុរស​ម្នាក់​គំនិត​ខ្លី​បាន​យក​ច្រវាក់​សម្រាប់​ចាក់សោ​ម៉ូតូ​មក​ចងក សម្លាប់ខ្លួន ដោយបាន​ភ្ញាក់ផ្អើល​នៅវេលា​ម៉ោង​៧ និង​៣០​នាទី​យប់​ថ្ងៃទី​០៩ ខែឧសភា ឆ្នាំ​២០១៦ នៅក្នុង​ភូមិ​អណ្តូង​ស្នាយ ឃុំ​អណ្តូង​ស្នាយ ស្រុក​រលាប្អៀរ ។ ​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បានអោយដឹងថា បុរស​ខាងលើ​មានឈ្មោះ គង់ ប៊ុនធឿន ហៅ សុខ ពៅ អាយុ​៥៧ ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

​ស្ត្រី​ឈ្មោះ ប៊ូ ម៉ឺន ដែល​ត្រូវជា​បងស្រី​បុរស​ធ្វើអត្តឃាត បាន​និយាយ​អោយដឹងថា មុនពេល​កើត​
​ហេតុ គាត់​មិនបាន​នៅផ្ទះ​ទេ ពេល​មកវិញ​ស្រាប់ តែ​ឃើញ​ប្អូនប្រុស​គាត់ ឈ្មោះ គង់​ប៊ុនធឿន​ហៅ​សុខ​ពៅ​បាន​ចងក ស្លាប់​បាត់ទៅហើយ ដោយ​យក​ច្រ​វ៉ា​ក់ សម្រាប់​ចាក់សោ​ម៉ូតូ ទៅ​ចង​កង​នឹង​ធ្នឹម​ផ្ទះ ហើយក៍​ស្រែកហៅ​អ្នកជិតខាង​មកជួយ និង​បាន​រាយ​ការ​ប្រា​បើ​សមត្ថកិច្ច​នគរបាល​។​ប្រភព​ដដែល​បាន​បន្តថា មូលហេតុ​ដែលនាំអោយ​ប្អូន​គាត់​ចងក គឺ​មកពី​មាន​ជម្ងឺ​ស​សៃ​ប្រាសាទ កន្លងមក​ធ្លាប់​ព្យាយាម​ចងក​ជាច្រើន​ដង​ហើយ តែ​មិនបាន​សម្រេច ព្រោះ​គាត់​និង​អ្នកជិតខាង​ចេះតែ​ជួយ​ទាន់ពេលវេលា ។

សមត្ថកិច្ច​ជំនាញ​បាន​ចុះ​ពិនិត្យ​សព​បុរស​ខាងលើ​នៅក្នុង​លំនៅដ្ឋាន ហើយ​សន្និដ្ឋានថា បុរស រូបនេះ​ពិតជា​ចង ក​សម្លាប់​ខ្លួនឯង​ពិតប្រាកដ​មែន ហើយ​បានប្រគល់​សព​បុរស​រូប​នោះ ទៅ​ក្រុម គ្រួសារ ធ្វើបុណ្យ​តាម​ប្រពៃណី ៕ រិ​ទ្ធិ ជួយ​

KA-11-05-2016-32 KA-11-05-2016-33


http://ift.tt/1qdHAN9
បុរស​ម្នាក់​យក​ច្រ​វ៉ា​ក់​សោ​ចាក់​ម៉ូតូ​ចងក សម្លាប់ខ្លួន​ បុរស​ម្នាក់​យក​ច្រ​វ៉ា​ក់​សោ​ចាក់​ម៉ូតូ​ចងក សម្លាប់ខ្លួន​ Reviewed by yim PH on 9:05 PM Rating: 5

Entertainment

ads
Powered by Blogger.