រថយន្តដឹកសាំងសូគីម៉ិចបើកវ៉ាជែងជ្រុលទៅបុករថយន្តទូរីសបញ្ច្រាសទិសគ្នាស្លាប់២នាក់ភ្លាមៗ របួសធ្ងន់២នាក់
ខេត្តព្រះសីហនុ៖ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយដែលបង្កឡើងដោយរថយន្តដឹកសាំងរបស់ក្រុមហ៊ុនសូគីម៉ិចវ៉ាជែងនឹងរថយន្តកុងតៃនឺ១គ្រឿងជ្រុលទៅបុក រថយន្តទូរីស ក្នុងទិសដៅបញ្ជ្រាសគ្នាយ៉ាងពេញទំហឹងបណ្តាលឲ្យបុរសចំនួន២នាក់ស្លាប់នៅនឹងកន្លែង និងមនុស្សប្រុសស្រី២នាក់ផ្សេងទៀតរងរបួសធ្ងន់កាលពីវេលាម៉ោង ១២ និង១៥នាទីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៦ ចន្លោះគីឡូម៉ែត្រ លេខ២០៦ និង២០៧ស្ថិតក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ បន្ទាប់ពីបង្កហេតុអ្នកបើកបររត់គេចខ្លួនបាត់។
តាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា នៅវេលាកើតហេតុខាងលើរថយន្តដឹកសាំងរបស់ក្រុមហ៊ុនសូគីម៉ិច ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 3A-1723 បានបុក រថយន្តទូរីស ពណ៌ស ពាក់ស្លាក លេខ ភ្នំពេញ 2AJ 4798 បើកបរបញ្ជ្រាសទិសគ្នាចំយ៉ាងពេញទំហឹង អ្នកបើកបរស្លាប់នៅនឹងកន្លែង រួមជាមួយអ្នកដំណើរម្នាក់ផងដែរ។ ឯអ្នកដំណើរចំនួន២នាក់ទៀតរងរបួសធ្ងន់ ប៉ុន្តែចំពោះអត្តសញ្ញាណជនរងគ្រោះទាំង០៤នាក់នៅក្នុងរថយន្តម៉ាកទូរី នេះគេនៅពុំស្គាល់អត្តសញ្ញាណនៅឡើយទេ គ្រាន់តែទទួលព័ត៌មានបឋមថា រថយន្តទូរីសនេះ បានធ្វើដំណើរចេញពីខេត្តកំពត។ ដូចនេះបើបងប្អូនណាមានស្គាល់ ជនរងគ្រោះដូចនៅក្នុងរូបភាពនេះ សូមទាក់ទងជាមួយសមត្ថកិច្ចចរាចរណ៍ខេត្តព្រះសីហនុ ដើម្បីទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណីផង។
បើតាមសាក្សីនៅក្បែរកន្លែងកើតហេតុបានអះអាងថា នៅមុនកើតហេតុខណៈពេលពួកគាត់ឈប់សម្រាកហូបបាយនៅវាលស្រែក្បែរនោះ ក៏បានឃើញរថយន្តដឹកសាំង(រថយន្តបង្ក) បានបើកពីក្រោយរថយន្តកុងតៃនឺ១គ្រឿង ក្នុងទិសដៅពីកំពង់សោមទៅភ្នំពេញហើយនៅពេលមកដល់ចំណុចកើតហេតុ បានបង្កើនល្បឿនវ៉ាជែងរថយន្តកុងតៃនឺ ហើយបានជ្រុលទៅបុករថយន្តទូរីសដែលបើកទិសបញ្ជ្រាសគ្នា បើទោះបីជាទូរីសបើកអែបស្តាំ(ចុះផ្លូវគ្រោះក្រហមយ៉ាងណាក្តី )បណ្តាលអោយតៃកុងរថយន្ត និង អ្នកដំណើរម្នាក់ទៀតកៀបជាប់ក្នុងរថយន្តស្លាប់ភ្លាមៗ ឯមនុស្ស០២នាក់ទៀតរងរបួសធ្ងន់ ត្រូវបានអ្នកឃើញហេតុការណ៍ស្ទុះមកជួយសង្គ្រោះភ្លាមៗដែរ៕ សមុទ្រខៀវ
http://ift.tt/1rfVeQe