សមត្ថកិច្ចចាប់ខ្លួនមនុស្សប្រុសស្រី៧នាក់ ជាមួយនឹងគ្រឿងញៀន១០កញ្ចប់
ខេត្តកំពង់ឆ្នាំង៖ មនុស្សស្រីប្រុសចំនួន៧នាក់ ដែលពាក់ព័ន្ធនឹងការចែកចាយ និងជួញដូរគ្រឿងញៀនត្រូវបានសមត្ថកិច្ចចាប់ខ្លួនជាបន្តបន្ទាប់ ។ ការចាប់ខ្លួនជនសង្ស័យទាំងនេះត្រូវបានធ្វើឡើង នៅវេលាម៉ោង៥ ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចបឹងធំ ភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំង បានអោយដឹងថា៖ ជនសង្ស័យដែលត្រូវឃាត់ខ្លួននេះមាន៖ ១. ឈ្មោះវណ្ណ សុថេត ភេទប្រុស អាយុ ១៨ឆ្នាំ, ២.ឈ្មោះ សុខ ប្រុស ភេទ ប្រុស អាយុ៣៥ឆ្នាំ ៣.ឈ្មោះ អ៊ុង សិលា ភេទប្រុស អាយុ ១៩ឆ្នាំ ជនសង្ស័យ ខាងលើនេះរស់នៅភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង, ៤.ឈ្មោះ ហ៊ុំ ស្រីពៅ ភេទស្រី អាយុ ២៣ឆ្នាំ រស់នៅស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ, ៥.ឈ្មោះ យ៉េ សាមឌី ភេទប្រុស អាយុ២០ឆ្នាំ ៦.ឈ្មោះសុខ រស្មី ភេទប្រុស អាយុ២៦ឆ្នាំ និង៧.ឈ្មោះមាន វិសាល ភេទប្រុស អាយុ១៧ឆ្នាំ ជនសង្ស័យនេះរស់នៅសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។ ក្នុងពេលចាប់ឃាត់ខ្លួនសមត្ថកិច្ចបានដកហូតនៅវត្ថុតាង មានថ្នាំញៀន១០កញ្ចប់ ម៉ូតូ១គ្រឿង និងឧបករណ៍សម្រាប់សេពគ្រឿងញៀនមួយចំនួនផងដែរ ។
សមត្ថកិច្ចបានអោយដឹងបន្ថែមទៀតថា៖ ជនសង្ស័យទាំងអស់ខាងលើនេះត្រូវបានឃាត់ខ្លួនក្នុងពេលដែលបានលួចធ្វើសកម្មភាពចែកចាយ នៅចំណុចព្រៃបឹងធំខាងក្រោយផ្ទះយេស៊ូគ្រឹះ ក្នុងភូមិឃុំខាងលើ។ ក្រោយពីទទួលបានព័តមានស្តីពីសកម្មភាពរបស់ក្រុមជនសង្ស័យសមត្ថកិច្ចបានដាក់កម្លាំងព័ទ្ធចាប់បានតែម្តង រួមជាមួយវត្ថុតាង នាំមកអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕ រិទ្ធិ ជ័យ
http://ift.tt/1PLL4m0