អាវ៉េវ និងអាស៊ីណាបោះពួយបុកគ្នាពេញទំហឹងរបួសធ្ងន់២នាក់បាក់ជើងម្ខាង
ខេត្តព្រះសីហនុ៖ យុវជនចំនួន០២នាក់ សន្លប់ស្តូកស្តឹងរបួសធ្ងន់ និងម្នាក់បាក់ជើងបន្ទាប់ពីជិះម៉ូតូវ៉េវ ឡើងចំណោទបានវ៉ាក់អើនឹងរថយន្តម៉ាកស៊ីណា ដែលកំពុងបោះពួយចុះចំណោទបណ្តាលឲ្យម៉ូតូបុកចំពេញទំហឹងកាលពីវេលាម៉ោង២១ និង៣៥នាទីយប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចចំណោតលោកយាយម៉ៅស្ថិតក្នុងភូមិ០១ សង្កាត់លេខ១ ក្រុងព្រះសីហនុ។
យោងតាមប្រភពនគរបាលចរាចរណ៍បានអោយដឹងថា នៅវេលាកើតហេតុខាងលើ ម៉ូតូម៉ាក វេវ សេ១២៥ ពណ៌ខៀវ គ្មានស្លាកលេខ បើកបរដោយឈ្មោះ ស៊ន ប៊ុនធឿន ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅ ភូមិ៣សង្កាត់លេខ១ ក្រុងព្រះសីហនុ រងរបួសធ្ងន់បាក់ជើងស្តាំ និងយុវជនរួមតំណើរជាមួយម្នាក់ទៀតឈ្មោះ សុទ្ធ ផៃ ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅ ភូមិ៣សង្កាត់លេខ១ ក្រុងព្រះសីហនុ បានប៉ះគ្នាជាមួយរថយន្ត ម៉ាកស៊ីណា ពណ៌ស្ករ ពាក់ស្លាកលេខ ព្រះសីហនុ 2AG -7336 បើកបរដោយឈ្មោះ CHONG PAK JIT ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិម៉ាឡេស៊ី ស្នាក់នៅរាជធានីភ្នំពេញ។ ក្នុងហេតុការណ៍នោះ ម៉ូតូ និង រថយន្តខូចខាតជាមធ្យម។
ដោយឡែកយោងតាមសាក្សីនៅក្បែរកន្លែងកើតហេតុបានអះអាងថា នៅវេលាកើតហេតុគេបានឃើញ រថយន្តមួយគ្រឿងបើកក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចផ្លូវចំណោទខ្លាំង ហើយងងឹត និងក្នុងស្ថានភាពល្បឿនលឿន ទើបធ្វើឲ្យភាគីម៉ូតូចាប់ហ្វ្រាំងមិនទាន់ទើបជ្រុលទៅបុករថយន្តចំផ្នែកខាងឆ្វេង មុខរថយន្ត បោកខ្ទប់ទៅនឹងកញ្ចក់រថយន្ត សន្លប់ស្តូកស្តឹងទាំង០២នាក់ រងរបួសធ្ងន់ ហើយត្រូវបានរថយន្តសង្គ្រោះគ្លីនិចឯកជន រស្មីកំពង់សោម ដឹកយកទៅសង្គ្រោះភ្លាមៗដែរ។ ក្រោយកើតហេតុ ទាំងម៉ូតូ និងរថយន្ត ត្រូវបានសមត្ថកិច្ចចរាចរណ៍យកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្តរងចាំការដោះស្រាយនៅពេលក្រោយ៕ សមុទ្រខៀវ
http://ift.tt/1XsUwx6