ជិះម៉ូតូឆ្លងផ្លូវមិនប្រយ័ត្នត្រូវរថយន្តទូរីសបុកពីក្រោយពេញទំហឹងបណ្តាលស្ត្រីម្នាក់ស្លាប់ ហើយបុរសម្នាក់និងកុមារាម្នាក់រងរបួសធ្ងន់
ខេត្តកំពង់ឆ្នាំង៖ ស្ត្រីម្នាក់បានស្លាប់យ៉ាងរន្ធត់នៅនឹងកន្លែងកើតហេតុ និងមនុស្ស២នាក់ទៀតដែលម្នាក់ជាកូនប្រុស និងម្នាក់ទៀតចៅប្រុសអាយុ៥ឆ្នាំបានរងរបួសធ្ងន់ ដោយត្រូវរថយន្តម៉ាកទូរីសបើកបុកម៉ូតូជនរងគ្រោះចំពីក្រោយពេញទំហឹងក្នុងពេលកំពុងឆ្លងផ្លូវមិនប្រយ័ត្ន។ ហេតុការណគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង១ និង៣០នាទីរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៦ លើកំណាត់ផ្លូវ ជាតិលេខ៥នៅចន្លោះគីឡូម៉ែត្រលេខ១១៨ និង១១៩ ស្ថិតក្នុងភូមិក្បាលថ្នល់ ឃុំផ្សារ ស្រុកបរិបូណ៌ខេត្តកំពង់ឆ្នាំង។
លោក ជាង សុវណ្ណរិទ្ធ អធិការនគរបាលស្រុកបរិបូណ៌បាននិយាយឲ្យដឹងថា៖ស្ត្រីរងគ្រោះបាត់បងជីវិត មានឈ្មោះ កែវ គឿន អាយុ៥២ឆ្នាំ មានទីលំនៅ ភូមិឃុំកើតហេតុខាងលើ ដោយមុនពេលកើតហេតុ ស្ត្រីរងគ្រោះបានជិះម៉ូតូជាមួយកូនប្រុសម្នាក់ទៀត ដែលជាអ្នកបើកម៉ូតូម៉ាក វីវ៉ា ពាក់ស្លាកលេខ ក.8802 ក.1 ដោយមានប្រុសម្នាក់ទៀតផងដែរ ក្នុងដំណើរពីជើងទៅត្បូងតាមបណ្តោយជាតិ ដោយបើកបរខាងឆ្វេងដៃ។
លុះមកដល់ចំណុចកើតហេតុ ក៏បានបើកឆ្លងថ្នល់មិនប្រយ័ត្ន ក៏ត្រូវរថយន្តមួយគ្រឿងម៉ាក សាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2X-8565 បើកបរដោយបុរសឈ្មោះ ជុង ពៅ អាយុ៤១ឆ្នាំ មានទីលំនៅ ខេត្តកំពង់ចាម បានបុកពីក្រោយម៉ូតូពេញទំហឹង បណ្តាលអោយស្ត្រីរងគ្រោះស្លាប់នៅនឹងកន្លែង ចំណែកកូនប្រុសជាអ្នកបើកម៉ូតូ និងចៅប្រុស អាយុ៥ឆ្នាំ បានរងរបួសធ្ងន់ ត្រូវបានគេដឹកមកសង្គ្រោះព្យាលបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ។
ក្រោយពេលកើតហេតុ អ្នកបើកបររថយន្ត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកកសាងសំណុំរឿងតាមផ្លូវច្បាប់ ។ ចំណែកមធ្យោយបាយធ្វើដំណើរ រថយន្ត១គ្រឿង និងម៉ូតូ១គ្រឿងក្នុងហេតុការគ្រោះថ្នាក់នេះ ត្រូវបានសមត្ថកិច្ចរក្សាទុកក្នុនៅងអធិការដ្ឋាននគរបាលស្រុកបរិបូណ៌ ដើម្បីរង់ចាំការដោះស្រាយតាមនិតិវិធី៕ រិទ្ធិ ជ័យ
http://ift.tt/292PpBL