ប្រជាពលរដ្ឋក្រីក្រនៅក្នុងភូមិថ្មរៀង ឃុំច្រណូក ស្រុកកំពង់លែងប្រកបមុចរបរវាយថ្មភ្នំលក់ចិញ្ចឹមជិវិតជាង១០ឆ្នាំហើយអំពាវនាវសុំអំណោយសង្គ្រោះ
ខេត្តកំពង់ឆ្នាំង៖ ប្រជាពលរដ្ឋក្រីក្រកំពុងប្រកបមុខរបរវាយថ្មភ្នំលក់ចិញ្ចឹមជីវិតក្នុងភូមិថ្មរៀង ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦ បានត្អូញត្អែរប្រាប់អ្នកយកព័ត៌មានយើអោយដឹងថា៖ សព្វថ្ងៃនេះការវាយថ្មភ្នំលក់មិនសូវដាច់ទេ ព្រោះតែនៅក្នុងស្រុកកំពង់លែងបច្ចុប្បន្នមានក្រុមហ៊ុនកិនថ្មភ្នំមួយកន្លែងគេលក់ថ្មថោកជាងថ្មដែលពួកគាត់ធ្លាប់ ធ្វើអោយជីវភាពរបស់ពួកគាត់ខ្វះខាត និងកំពុងជួបការលំបាក ហេតុនេះសូមសប្បុរសជនជិតឆ្ងាយមេត្តាជួយផ្តល់អង្ករអោយពួកគាត់ជាង៦០គ្រួសារហូបផង។
លោក ប៉ុក ពុំ អាយុ៥៥ឆ្នាំ រស់នៅក្នុងភូមិថ្មរៀង ឃុំច្រណូក កំពុងវាយថ្ម បាននិយាយអោយដឹងថា៖ រូបគាត់និងប្រជាពលរដ្ឋក្នុងភូមិជាង៦០គ្រួសារ បានប្រកបមុខរបរវាយថ្មភ្នំលក់ដូចពេលនេះជាង១០ឆ្នាំហើយក្រៅពីការធ្វើស្រែ។ ប៉ុន្តែនៅក្នុងឆ្នាំ២០១៦នេះ ការលក់ដូរថ្មរបស់ពួកគាត់មិនសូវដាច់នោះឡើ យព្រោះនៅក្នុងស្រុកកំពង់លែង មានការដ្ឋានថ្មដ៏ធំមួយភ្នំត្រង់បានកើតឡើង ហើយគេលក់ថ្ម១គុណនិឹង២តម្លៃតែ៤ម៉ឺនទៅ៥ម៉ឺនរៀលក្នុហ១ម៉ែត្រគូបថោកជាពួកគាត់ ដែលលក់ថ្មវាយដោយដៃដូចគ្នានេះថ្លៃពី៧ម៉ឺនរៀល ទៅ៨ម៉ឺនរៀលក្នុង១ម៉ែត្រគូប។ ព្រោះតែហេតុនេះហើយទើបជីវភាពរបស់អ្នកវាយថ្មពួកគាតបានធ្លាក់ចុះ និងមានការខ្វះខាត។
ស្ត្រីមេម៉ាយឈ្មោះ គឹម សាន អាយុ៣១ឆ្នាំ មានកូន៣នាក់ កំពុងវាយថ្មបានរៀបរាប់អំពីការលំបាករបស់នាងថា៖ ប្តីរបស់នាងបានទីធ្វើជាកម្មករសំពង់នៅស្រុកកំពង់ត្រឡាច ហើយបានលួចមានប្រពន្ធចុងនៅទីនោះចោលនាងនិកូនតូចៗជិត១ឆ្នាំហើយ នៅពេលនាងកើតកូនទី៣នេះ គេបានមកជួយដុត ភ្លើង អោយបានតែ៣ថ្ងៃក៏បានចុះចោលនាងរហូតដល់សព្វថ្ងៃនេះ។ ក្រោយពីបានសំរាលកូនបាន១០ថ្ងៃ ដោយអត់បាយហូប នាងក៏បានមកវាយថ្មលក់ និងគេទាំងឈឺទាំងជា ទើបបានបាយហូបឥឡូវថ្មលក់មិន សូវដាច់ទៀត គឺជិវិតពិតជាលំបាកណាស់។
ស្រី្តឈ្មោះ ជា ហួយ អាយុ៤៨ឆ្នាំ ជាអ្នកវាយថ្មលក់ដូចអ្នកភូមិថ្មរៀងដែរបាននិយាយយអោយដឹងថា៖ ថ្មអងដឺ (១គុណ២) របស់អ្នកភូមិនាងលក់១គូបថ្លៃពី៧ទៅ៨ម៉ឺនរៀល បើទិញរាយលក់១ការ៉ុងថ្លៃ ៣៥០០ រៀល គឺ២០ការ៉ុងស្មើ១ម៉ែត្រគូប ដោយឡែកថ្ម៤គុណ៦ ថ្លៃ៤ម៉ឺនរៀល។ ប៉ុន្តែពេលខ្លះត្រូវបង្ខំចិត្តលក់ អោយដូចតម្លៃថ្មម៉ាស៊ីន ១ម៉ែត្រគូបថ្លៃ៤ម៉ឺនទៅ៥ម៉ឺនរៀល ទើបគេទិញ ហើយក្នុង១នាក់ត្រូវប្រើពេល ១០ថ្ងៃទើបវាយថ្ម១គុណ២បាន១គូប ដូច្នេះប្រាក់ដែលបានមកពីមុខរបរវាយថ្មនេះ យកមកដោះស្រា យជីវភាពប្រចាំថ្ងៃមិនគ្រប់នោះទេ គឺបើលក់ថ្មដាច់អាចរកចំណូលក្នុង១ថ្ងៃ៧០០០ពាន់រៀល ស្មើនិងការ វាយថ្មក្នុង១ថ្ងៃបាន២ការ៉ុង។ ដោយមានសេចក្តីខ្វះខាតពួកគាត់ជា អ្នកវាយថ្ម លក់ជាង៦៩ គ្រួសារ ស្នើសុំ អំពាវនាងដល់សប្បុរសជនទាំងអស់ មេត្តាជួយឧបត្តម្ភអង្គរ ឬថិការជួយដល់ពួកគាត់បាន រស់មួយ គ្រាៗ ដោយក្តីអនុគ្រោះផង។
ទាក់ទងនិងរឿងនេះអាជ្ញាធរស្រុកកំពង់លែងបានអោយដឹងថា៖ ការដ្ឋានកិនថ្មនៅភ្នំត្រង់ឃុំ ច្រណូក គឺមានច្បាប់ត្រឹមត្រូវពីរាជរដ្ឋាភិបាល ហើយការកើតឡើងនេះវាស្រប និងអភិវឌ្ឍន៍របស់ប្រទេស ជាតិ និងរបស់មូលដ្ឋាន ដែលតម្រូវការថ្មមានតម្លៃថោកៗសំរាប់ធ្វើសំណង់ផ្សេងៗនិងសំរាប់ធ្វើផ្នល់ ដូច្នេះការអភិវឌ្ឍន៍ តែងតែមានផលប៉ះពាល់តិចឬច្រើនជៀសមិនផុតឡើយ៕ រិទ្ធិ ជ័យ
http://ift.tt/299riSq