ឆ្នាំនេះទឹកទន្លេតូចអ្នកដាំម្ទេសផ្លោកដាំមិនកើតផ្លែតូចៗគ្មានអ្នកទិញ ចំណែកឈ្មួញបង្ខំចិត្តទិញម្ទេសផ្លោកពីវៀតណាមមកធ្វើម្ទេសក្រៀមលក់ចេញវិញ
ខេត្តកំពង់ឆ្នាំង៖ ប្រជាកសិករអ្នកធ្វើចំការដាំម្ទេសផ្លោក តាមដងទន្លេ និងអ្នករកស៊ីទិញម្ទេសប្លោក មកធ្វើម្ទេសឆ្អើរ ឬហៅថាម្ទេសក្រៀម បាននិយាយថា៖ ឆ្នាំនេះទឹកតូចបណ្តាលអោយដំណាំគ្រប់ប្រភេទ រប ស់ពួកគាត់ដូចជាម្ទេសផ្លោក ដាំដុះពុំទទួលបានផលល្អឡើយ និងធ្វើអោយពួកគាត់ខាតបង់លុយជាច្រើន។ ព្រោះតចំណែកអ្នករកស៊ីធ្វើម្ទេស ឆ្អើរ ក្នុងខេត្តកំពង់ឆ្នាំងវិញ បានបង្ខំចិត្តទិញផ្លែម្ទេសផ្លោក ពីប្រទេ សវៀតណាមមកធ្វើម្ទេសឆ្អើរ សម្រាប់លក់អោយម៉ូញនៅភ្នំពេញវិញ ។
លោក សួន សារឹម អាយុ៥២ឆ្នាំ រស់នៅភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ជាអ្នកប្រកបមុខ របរទិញម្ទេសផ្លោក មកធ្វើម្ទេសក្រៀមជារៀងរាល់ឆ្នាំបាននិយាអោយដឹងនៅល្ងាចថ្ងៃទី០២ ខែមិថុនានេះ ថា៖ ឆ្នាំនេះគាត់ទិញម្ទេសផ្លោកធំៗក្នុងស្រុកមិនបានទេ ព្រោះប្រជាសិករជាអ្នកដំណាំម្ទេស ដាំមិនបាន ផលល្អឡើយ គឺម្ទេសដែលគាត់ដាំបានតូចៗប៉ុនមេដៃ គ្មានហាងឆេងទេ ព្រោះតែហេតុនេះពួក គាត់ជា អ្នកទិញម្ទេសប្លោកត្រូវបង្ខំចិត្ត ទិញម្ទេសពីប្រទេសវៀតណាម ដើម្បីមកមកកែឆ្នៃអោយទៅជាម្ទេស ក្រៀមលក់អោយម៉ូយនៅភ្នំពេញវិញ។ប៉ុន្តែបើឆ្នាំក្រោយ ទឹកធមលិចខ្នងកោះដូចឆ្នាំមុនៗ អ្នកចំការពិតជា ដាំម្ទេសបានផល ហើយពួកគាត់មិនចាំបាច់ទិញម្ទេសពីវៀតណាមឡើយ ព្រោះថាម្ទេសវៀត ណាមមាន ជីគីមីច្រើន និងរសជាតិម្ទេសហិលជាង មិនហិលឆ្ងាញ់ដូចម្ទេសស្រុកខ្មែរឡើយ។
ចំណែកស្ត្រីឈ្មោះ គឹម ដានី អាយុ៤៧ឆ្នាំ រស់នៅភូមិកោះក្របី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំងជា ប្រជាកសិករអ្នកចំការវិញបាននិយាយថា៖ មូលហេតុដែលពួកគាត់ដំណាំមិនកើតនោះ ព្រោះឆ្នាំនេះទឹក តូចមិនលិចខ្នងកោះ និងធាតុអាកាសក្តៅហែងខ្លាំងខុសពីធម្មតានិងគ្មានភ្លៀងកក់ខែផង ខុសបណ្តាឆ្នាំ មុនៗ រួមផ្សំទាំងកណ្តុរ និងដង្កូវស៊ីបំផ្លាញផង ពួកគាត់បានខាតគ្រប់គ្នា ។មិនថាឡើយតែដំណាំម្ទេស នោះទេ ដំណាំអ្វីក៏ដាំមិនកើតតែទាំងអស់ ខាតទាំងពូជ ខាតទាំងថ្លៃជី ថ្លៃបូមទឹក និងថ្លៃពលកម្មជាដើម ។
លោក ដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹក និងឧត្តុនិយម ខេត្តកំពង់ឆ្នាំង បានអោយដឹងថាឆ្នាំនេះទឹកមានកំពស់ទាបបំផុត ដែលមិនធ្លាប់មានពីមុនមក គឺត្រឹមតែ ៧,២២ម៉ែត្រ តែប៉ុណ្ណោះ ហើយឆ្នាំដែលធ្លាប់តូចបែបនេះដែរ គឺឆ្នាំ១៩៩៨ ទឹកមានកំពស់៨,០៣ ម៉ែត្រ. ចំណែកឆ្នាំដែលទឹកធំជាងគេគឺឆ្នាំ ២០១១ ទឹកមានកំពស់ ១១,៧៨ ម៉ែត្រ បើតាមធម្មតា ទឹកមានកំពស់ក្រោម១០ម៉ែត្រឬលើ១០ម៉ែត្របន្តិចបន្តួច តែសម្រាប់ឆ្នាំនេះទឹកមានត្រឹមតែ ៧,២២ម៉ែត្រគឺទាបខ្លាំងណាស់ ដែលអ្នករស់នៅតាមដងទន្លេមិនធ្លាប់ជួបទាល់តែសោះ រយៈពេលច្រើនឆ្នាំកន្លងមក។
ទាក់ទងនិងធាតុអាកាសក្តៅហែងគ្មានភ្លៀងនេះដែរយើងគ្រប់គ្នាក៏ត្រូវតែយល់ដឹងហើយ មកពីការកាប់បំផ្លាញព្រៃឈើអស់គ្រប់ទីកន្លែង ដែលជាអំពើរបស់មនុស្សមួយចំនួនជាអ្នកប្រព្រឹត្ត ប៉ុន្តែអ្នកទទួល រង គ្រោះគឺមនុស្ស សត្វ ទាំងអស់គ្នា។ ដូច្នេះដើម្បីទប់ស្កាត់បញ្ហានេះ គួរតែយើងទាំងអស់គ្នាចូលរួមការពារ គឺពេលឃើញអ្នកកាប់បំផ្លាញព្រៃឈើខុសច្បាប់ត្រូវតែរាយការណ៍ជូនអាជ្ញាធរ និងសមត្ថកិច្ចជំនាញនៅតាមលូលដ្ឋាន និងម្យ៉ាងទៀតត្រូវនាំគ្នាដាំដើមឈើឡើងវិញអោយបានគ្រប់ៗគ្នានៅតាមភូមិដ្ឋាន នៅតាមភូមិឃុំ តាមសហគមន៍អោយច្រើន និងព្រមៗគ្នា ទើបភាពរាំងស្ងួត ក្តៅហែង អាចវិលត្រឡប់ មកជាធាតុអាកាសធម្មតាដូចឆ្នាំមុនៗឡើងវិញ ៕ រិទ្ធិ ជ័យ
http://ift.tt/1UoAz42