Insurance

728x90

កម្មករ​អគ្គិសនី​ម្នាក់​ឡើង​កាប់​មែក​ស្វាយ​បាក់​សង្កត់​លើ​ខ្សែភ្លើង​ធ្លាក់ចំ​ឆក់​ស្លាប់​មួយ​រំពេច​

​ខេត្តកណ្ដាល​៖ បុរស​កម្មករ​អគ្គិសនី​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​បន្ទាប់ពី​ឡើង​ដើម​ស្វាយ​កាប់​មែក​សំអាត​ចេញ​ដើម្បី​រៀបចំ​ត​បណ្តាញ​អគ្គិសនី​យ តែ​ខណៈ​កំពុង​កាប់​នោះ​មែក​ស្វាយបាន​បាក់​សង្កត់​ខ្សែកាប​ធ្លា​ក់បំ​បណ្តាល​ឲ្យ​ឆក់​ពេញទំហឹង​។ ហេតុការណ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១ និង​០៥​នាទី​ព្រឹក​ថ្ងៃទី​៣០​ខែកក្កដា ឆ្នាំ​២០១៦​នៅ​ចំណុច​ភូមិ​ក្រាំង​រលួស ឃុំ​រលាំង​កែន​ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ ស៊ុ​ង ឌី​សត្យា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​កម្មករ​អគ្គិសនី រស់នៅ​ភូមិ​ត្រពាំង​ដំរី ឃុំ​សែន​ដី ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។ ប្រភព​បញ្ជាក់ថា នៅវេលា​កើតហេតុ​ជនរងគ្រោះ បាន​យក​កាំបិតផ្គាក់​ឡើង​កាប់​មែក​ស្វាយ ពេល នោះ មែក​ស្វាយបាន​ធ្លាក់​សង្កត់​លើ​ខ្សែភ្លើង (​ខ្សែកាប​) មក​ប៉ះ​នឹង​ជនរងគ្រោះ​បណ្ដាល​ឲ្យ​ឆក់​ស្លាប់​នៅលើ​ដើម​ស្វាយ​តែម្ដង​។​

​មន្ត្រី​នគរ​បាន​ជំនាញ​ផ្នែក​ជំនាញ​ពិនិត្យ​ហេតុ សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ឃុំ​រលាំង​កែន ធ្វើការ​ពិនិត្យ​ទៅលើ​សាកសព​ឃើញ ថា​សព​មាន​ស្នាម​ខ្លោច​រលាត់​មុខ​ខាងឆ្វេង ក្បាលជង្គង់​សង្ខាង​បាតជើង​ខាងឆ្វេង​ពិតជា​ស្លាប់​ដោយសារ​ឆក់​ខ្សែភ្លើង​ប្រាកដ​មែន​។ មន្ត្រី​ផ្នែក​ជំនាញ​បានប្រគល់​សព​ជូន ក្រុមគ្រួសារ ដើម្បី​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

KA-30-07-2016-05 KA-30-07-2016-06


http://ift.tt/2aEoSw5
កម្មករ​អគ្គិសនី​ម្នាក់​ឡើង​កាប់​មែក​ស្វាយ​បាក់​សង្កត់​លើ​ខ្សែភ្លើង​ធ្លាក់ចំ​ឆក់​ស្លាប់​មួយ​រំពេច​ កម្មករ​អគ្គិសនី​ម្នាក់​ឡើង​កាប់​មែក​ស្វាយ​បាក់​សង្កត់​លើ​ខ្សែភ្លើង​ធ្លាក់ចំ​ឆក់​ស្លាប់​មួយ​រំពេច​ Reviewed by yim PH on 10:25 PM Rating: 5

Entertainment

ads
Powered by Blogger.