នារីវ័យក្មេងត្រូវសង្សារ និងបក្ខពួក៤នាក់ទៀតបញ្ឆោតឌុបម៉ូតូយកទៅទីស្ងាត់ចាប់រំលោភបូករហូតសន្លប់ធំ ដោយសារខឹងនាងមានសង្សារច្រើន
ខេត្តកណ្តាល៖ នារីវ័យក្មេងម្នាក់ត្រូវសង្សារ និងបក្ខពួក៤នាក់ទៀតបញ្ឆោតឌុបម៉ូតូយកទៅទីស្ងាត់ចាប់រំលោភធ្វើបាប ដោយសារខឹងមិត្តស្រីមានសង្សារច្រើនទើបរូបគេរៀបចំឈុតនេះដើម្បីសងសឹក។ នារីរងគ្រោះបានសន្លប់ក្រោយពីពួកគេរំម្តងម្នាក់ត្រឹមអ្នកទី៣។ ទោះយ៉ាងណាក្រោយពីប្រព្រឹត្តអំពើមិនគាប្បីនេះនគរបាលស្រុកស្អាងបានអន្តរាគមន៍ និងធ្វើការឃាត់ខ្លួនជនសង្ស័យទាំង៥នាក់បានភ្លាមៗ។ ករណីរំលោភបូកនេះបានកើតឡើង កាលពីវេលាម៉ោង ២១ និង១០នាទី ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៦ នៅចំណុចចំការស្វាយ ស្ថិតភូមិរកាលើ ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឡ.ច.ដ ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការីនី មានទីលំនៅ ភូមិកោះខែល ឃុំកោះខែល ស្រុកស្អាង។ ចំណែកជនសង្ស័យមានចំនួន ០៥នាក់ត្រូវបានសមត្ថកិ្ចឃាត់ខ្លួនធ្វើទង្វើស្មោកគ្រោក៖ ១- ឈ្មោះ រ៉េត រដ្ឋា ហៅមោគ ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ , ២- ឈ្មោះ សុភាព ឆ្លូញ ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ , ៣- ឈ្មោះ កែវ ឆ្លាត ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ , ៤- ឈ្មោះ យ៉ុង យុត ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ , ៥- ឈ្មោះ ធី លាង ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ។ អ្នកទាំងប្រាំខាងលើមានទីលំនៅភូមិរកាលើ ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល។
សមត្ថកិច្ចបានថ្លែងឲ្យដឹងថា នៅវេលាម៉ោង ២០ និង០០នាទីថ្ងៃដដែលនេះ ឈ្មោះ រ៉េត រដ្ឋា បានទាក់ទងទូរស័ព្ទទៅមិត្តស្រី (ស្ត្រីរងគ្រោះ) ដើម្បីមករួមភេទ។ ពេលនោះជនរងគ្រោះបានដើរមកឆ្លងដរកោះខែលមកឃុំខ្ពប ដោយមានឈ្មោះរ៉េត រដ្ឋា និងឈ្មោះ កែវ ឆ្លាត ចាំទទួល។ ពេលទៅដល់ត្រើយម្ខាងឈ្មោះ ឆ្លាត ឌុបឈ្មោះ រដ្ឋា និងឈ្មោះ ចាន់ដន ដោយម៉ូតូម៉ាកនិចសំដៅចូលសាលាអនុវិទ្យាល័យខ្ពប។ ពេលជាមួយគ្នានោះមានភ្លើងពិលគេចុចឆ្វេកឆ្វាចឈ្មោះ ឆ្លាត ឌុបឈ្មោះ រដ្ឋា និងឈ្មោះ ចាន់ដន ចេញសំដៅទៅចំការស្វាយស្ថិតនៅខាងត្បូងព្រែកវត្តខ្ពបទៅទិសខាងកើត ឃ្លាតចម្ងាយប្រហែល ៥០០ម៉ែត្រពីផ្លូវលេខ១១០ (ខាងកើតទន្លេបាសាក់) ។ ចំណែកឈ្មោះ សុភាព ឆ្លូញ ជិះម៉ូតូគុបមូលឌុបឈ្មោះ យ៉ុង យុត និងឈ្មោះ ធី លាង តាមពីក្រោយ។
ពេលទៅដល់វេលាម៉ោង ២១និង១០នាទីថ្ងៃដដែល ឈ្មោះ រ៉េត រដ្ឋា ឲ្យឈ្មោះ ចាន់ដន ដេកដីរួចស្រាតខោក្រៅ និងខោក្នុងជនរងគ្រោះ រំលោភសេពសន្ថវៈមុនគេ បានមួយលើក បន្ទាប់មកឈ្មោះ កែវ ឆ្លាត រំលោភបានមួយលើក និងឈ្មោះ សុភាព ឆ្លូញ កំពុងរំលោភសេពសន្ថវៈស្រាប់តែជនរងគ្រោះសន្លប់ ឈ្មោះ ឆ្លូញ ក៏បញ្ឈប់សកម្មភាពតែម្តង។ ការរំលោភនោះពួកគេ បានប្រើស្រោមអនាម័យទាំងអស់គ្នា។ ចំណែកឈ្មោះ ធី លាង និងឈ្មោះ យ៉ុង យុត នៅចាំម៉ូតូ មិនបានរំលោភសេពសន្ថវៈទេ គឺនៅពេលនោះឈ្មោះ រ៉េត រដ្ឋា បានបីជនរងគ្រោះដោយឈ្មោះ សុភាព ឆ្លូញ ឌុបដោយម៉ូតូគុបសេ៥០ ហើយឈ្មោះ ឆ្លាត ជិះម៉ូតូម៉ាមនិចឌុបឈ្មោះ យុត និងឈ្មោះ លាង សំដៅមកឆ្លងដរចុងកោះ។
ពេលទទួលបានព័ត៌មានខាងលើនគរបាលស្រុកស្អាងបានអន្តរាគមន៍ និងធ្វើការឃាត់ខ្លួនជនសង្ស័យទាំង៥នាក់ខាងលើ សមត្ថកិច្ចយើងបានក៍សាងសុំណុំរឿងចាត់ការទៅតាមច្បាប់។ ដកហូតវត្ថុតាងមាន ៖ ម៉ូតូចំនួន ០២គ្រឿង (ម៉ាកហុងដានិច ពណ៌ស គ្មានស្លាកលេខ និងមួយគ្រឿងទៀតម៉ាកហុងដា គុបមូល ពណ៌ខៀវ ពាក់ស្លាកលេខ កណ្តាល,1O-9258 )
ស្រោមអនាម័យមិនទាន់ប្រើចំនួនមួយ ជារបស់ឈ្មោះ ឆ្លូញ។ ចំណែក ជនរងគ្រោះបានបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យឃុំតាលន់ ស្រុកស្អាង៕
http://ift.tt/2aZ7XRc