មនុស្សចំនួន៦នាក់បុគ្គលិកបំរើការងារក្នុងរោងចក្រអគ្គីសនីដើរដោយឋាមពលធ្យូងថ្មនៅខេត្តព្រះសីហនុបានរងរបូសធ្ងន់ បន្ទាប់ពីផ្ទុះឡចំហេះធ្យួងថ្ម
ខេត្តព្រះសីហនុ៖ ឡចំហេះធ្យូងថ្ម នៃរោងចក្រអគ្គីសនីដើរដោយឋាមពលធ្យូងថ្ម របស់ក្រុមហ៊ុន(ខេមបូឌាន អេនើជី លីមីធីត) ស្ថិតនៅក្នុងឃុំ អូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ត្រូវបានផ្ទុះឡើង លាន់ដូចគ្រាប់បែក បណ្តាលឲ្យបុគ្គលិក កម្មករ ចំនួន៦នាក់ ក្នុងនោះជនជាតិវៀតណាមចំនួន៣នាក់ ដែលកំពង់បំពេញការងារបានរងរបូសធ្ងន់ ។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រមាណ១០ព្រឹក ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០១៦ ក្រុមជនរងគ្រោះត្រូវបានគេដឹកបញ្ជូនទៅកាន់មន្ទីរពេលឯកជន (ក្លីនិចសេតេ) ហៅ ពេទ្យដើមស្វាយ ដើម្បីសង្គ្រោះភ្លាមៗផងដែរ។ ក្រោយមកដោយសារស្ថានភាពរបូស ធ្ងន់ធ្ងរពេក ជនរងគ្រោះក៏ត្រូវបានបញ្ជូន បន្តទៅកាន់ប្រទេសវៀតណាម។ ជុំវិញព័ត៌មាននៃហេតុការខាងលើនេះត្រូវបានភាគីក្រុមហ៊ុន ព្យាយាមមិននិយាយប្រាប់ក្រុមអ្នកការសែតនោះឡើយ។
ពាក់ព័ន្ធនឹងករណីខាងលើនេះ បើយោងតាមប្រភពព័ត៌មានពីបុគ្គលិកម្នាក់ដែល ធ្វើការងារនៅក្នុងក្រុមអគ្គីសនីខាងលើនេះ បានលូចបង្ហើបប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុគ្គលិកជំនាញជនជាតិ ម៉ាឡេស៊ីម្នាក់ ដែលទទូលខុសត្រូវក្នុងឡចំហេះធ្យួងថ្ម បាន ប្រើ ឲ្យ កម្មករខ្មែរម្នាក់ ចូលទៅដុត ហ្គាសនៅក្នុងឡ ដើម្បីបញ្ឆេះធ្យួងថ្ម ក៏ស្រាប់តែឆេះផ្ទុះឡើងភ្លាមៗបណ្តាលឲ្យមនុស្សដែលកំពង់បំពេញការងារនៅក្បែរៗនោះ ចំនួន៦នាក់បាន រងរបូសក្នុងពេលនោះតែម្តង។ ក្នុង នោះមាន២នាក់ជាជនជាតិខ្មែរ រងរបូសធ្ងន់ជាងគេ ហើយក្រោមមកអ្នករបូសទាំងអស់ត្រូវបាន គេដឹកបញ្ជូនទៅការមន្ទីរពេទ្យភ្លាមៗផងដែរ។
លោក វិជ្ជបណ្ឌិត លិ គឹមហូរ ម្ចាស់ (ក្លីនិចសេតេ) បានប្រាប់ឲ្យដឹងថា ពិតជាមានជនរងគ្រោះ ដែលគេដឹកចេញពីររោងចក្រធ្យួងថ្មស្រុកស្ទឹងហាវ ចំនួន៦នាក់មកកាន់មន្ទីរពេទ្យរបស់លោកប្រាកដមែន ដោយអ្នករបូសទាំងនោះមាន៣នាក់ជាជនជាតិខ្មែរ និង៣នាក់ទៀតជាជនជាតិវៀតណាម ។ ហើយនៅក្នុងចំណោមជនរងគ្រោះទាំង៦នាក់ខាងលើ មាន២នាក់ជា ជនជាតិខ្មែររងរបូសធ្ងន់ជាងគេ។ បច្ចុប្បន្នជនរងគ្រោះទាំងចំនួន៦នាក់នោះ ត្រូវបានបញ្ជូនបន្តខ្លះទៅក្នុងភ្នំពេញនឹងខ្លះទៅប្រទេសវៀតណាមអស់ហើយ។
លោក ប្រាក់ សមប្រាថ្នា ប្រធានមន្ទីរ រ៉ែនឹងឋាមពលខេត្តព្រះសីហនុ បានឲ្យដឹងថា ជុំវិញបញ្ហរនេះ លោកមិនទាន់ទទូលបាន របាយ ការណ៍ជាក់នៅឡើយទេ ហើយ ក្រុមការ ងាររបស់លោក បានចុះទៅសុំធ្វើការសាកសួរពត៏ខ្លះៗពីរភាគីក្រុមហ៊ុន អគ្គីស នីធ្យួងថ្ម ក៏មិនទាន់ទទូល បានលទ្ធផលនោះដែរ ដោយសារភាគីក្រុមហ៊ុន ហាក់មានចេតនា មិនសហការ ជាមួយ មន្ត្រីរបស់ លោក តែទោះជាយ៉ាងណាក៏ដោយ ជុំវិញបញ្ហរនេះលោក នឹងធ្វើរបាយការណ៏ ទៅរដ្ឋមន្ត្រី ក្រសូងរ៉ែនឹងឋាមពលឲ្យ បានជ្រាប ផងដែរ។
គួរបញ្ជាក់ផងដែរថា រោងចក្រអគ្គីសនីដើរដោយឋាមពលធ្យូងថ្ម របស់ក្រុមហ៊ុន (ខេមបូឌាន អេនើជី លីមីធីត) ស្ថិតក្នុងស្រុក ស្ទឹងហាវខាងលើនេះបានចាប់ផ្តើមសម្ភោធ ដាក់ឲ្យដំណើរការជាផ្លូវការ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៤ គឺរហូតមកដល់ពេល នេះ បាន រយៈពេលជាង ៣ឆ្នាំមកហើយ។ ប៉ុន្តែរអ្វីដែលគួរឲ្យចាប់អារម្ភនោះ រោងចក្រមួយនេះ តែងតែ ផ្តល់ការព្រូយបារម្ភជាប្រចាំសំរាប់ប្រជាពលរដ្ឋរស់នៅក្នុងស្រុកស្ទឹងហាវទាំងមួល ដោយ បងប្អូនប្រជាពលរដ្ឋ បានលើកឡើងថា រោងចក្រនេះពេល ថ្ងៃមិនអីទេតែសម្រាប់ពេលយប់ តែងតែធ្វើការបង្ហុយ ផ្សែងខ្មៅ ទៅលើផ្ទៃអាកាសហើយផ្សេងខ្មៅទាំងនោះបានរសាតអាណែក គ្រប់ដណ្តប់ លើអ្នក ស្រុក ស្ទឹងហាវ ។ ហើយបញ្ហរនេះ មិនត្រូវបាន ក្រុមមន្ត្រីជំនាញ ពាក់ព័ន្ធណាម្នាក់យកចិត្តទុកដាក់នោះទេ។ បើទោះជាមានប្រជាពលរដ្ឋធ្វើសេចក្តីរាយការណ៏ក៏ដោយ ក៏គ្មានមន្ត្រីជំនាញពាក់ព័ន្ធគួរចុះធ្វើការពិនិត្យឲ្យបានច្បាស់លាស់ម្តងឡើយ។ ពលរដ្ឋនៅស្រុកស្ទឹងហាវ ទាមទារឲ្យភាគីខាងក្រុមហ៊ុនមានការទទូលខុសត្រូវ ចំពោះបញ្ហានៅពេលខាងមុខ ជាមួយនឹងផ្សែងខ្មៅសាយភាយចេញពីរោហចក្រនេះ៕ សមុទ្រខៀវ
http://ift.tt/2akO4Sv